EP25 : បងចង់រៀបការជាមួយអូន

2.2K 278 18
                                    

    ក្រោយពីធ្វើដំណើរមកដល់កន្លែងលេងកម្សាន្តដែលជាកន្លែងដែលសំណព្វចិត្តចង់មកលេងគេក៏តាមហើយក៏ជូនមកដើម្បីឱ្យបានសំណព្វចិត្តសប្បាយរីករាយនោះអី ។ នាំគេដើរលេងកន្លែងណាក៏គេញញឹមដែរ ដឹកដៃខ្លួនទៅសឹងគ្រប់កន្លែងតែម្តង ។

« អូនចង់ជិះកន្ត្រកហោះទេ?? » គ្រាន់តែពួកគេដើរកាត់ពីមុខកន្ត្រកហោះភ្លាម Jungkook ក៏ងើយឡើងទៅមើលនៅខាងលើឃើញថាវារាងខ្ពស់ដែរ អញ្ចឹងប្រហែលជាអាចមើលអ្វីពីខាងលើមកបានស្អាត ទើបគេសាកសួរទៅកាន់ នាយតូច ភ្លាមតែម្តង ។

« ខ្ញុំខ្លាចខ្ពស់ » Tae ក្រវីក្បាលប្រកែកតិចៗ បម្រុងនិងថាដើរទៅមុខបន្តតែ Jungkook ក៏ទាញដៃគេឱ្យបែរមកវិញមិនឱ្យដើរទៅមុខហួសកន្លែងជិះកន្ត្រកទាន់ទេ ។

« ជិះជាមួយបងម្តងទៅ »

« លើកក្រោយក៏បាន »

« កុំខ្លាចអីបងនៅជាមួយអូនហើយតើ បងនិងការពារអូន »

« ឯងកើតអ្វីឬអត់?? និយាយអ្វីប្លែកៗរហូត » មិនដឹងថាគេកើតអ្វីទេ តាំងពីដើរលេងគេចេះតែនិយាយនិងបញ្ចេញកាយវិការមកប្លែកៗ ឥឡូវក៏ចាប់ផ្តើមប្លែកទៀតហើយ បើមិនសួរមិនបានតែម្តង ។

« បងគ្រាន់តែខ្លាចគ្មានពេលជូនអូនមកទៀត » អ្នកកម្លោះ ក្រវីក្បាលប្រកែកតិចៗ អង្អែលខ្នងដៃ នាយតូច ទៅវិញទៅមកស្រាលៗដើម្បីលួងលោមគេឱ្យទន់ចិត្ត ។

« តាមចិត្តឯងម្តងទៅចុះ » ថាគេទៅប្លែកឯខ្លួនក៏កាន់តែប្លែក រាល់ដងមិនដែលចេះអាណិត ចេះតាមចិត្តគេផង លើកនេះគេលួងតែបន្តិចក៏ព្រមបាត់ទៅហើយ ។

« សឺត!! បងស្រឡាញ់អូន » Jungkook អោនមុខទៅថើបថ្ពាល់ក្រពុំមួយខ្សឺត រួចទើបដឹកដៃគេចូលទៅកន្លែងទិញសំបុត្រនាំឡើងទៅជិះលើកន្ត្រកដោយឱ្យគេអង្គុយក្បែរដៃ បំណងចង់នាំគេឱ្យឡើងមកឃើញទេសភាពស្អាតៗ តែគេលើកដៃខ្ទប់ភ្នែកជាប់រហូត ។

« បើកភ្នែកបន្តិចទៅ Tae » ពេលដែលកន្ត្រករំកិលកាន់តែខ្ពស់ឡើងៗ អ្នកកម្លោះ ក៏ចាប់ទាញដៃ នាយតូច ចេញសន្សឹមៗ ប៉ុន្តែគេក៏ប្រញាប់បិទភ្នែកវិញជិតឈឹងប្រហែលជាខ្លាចខ្ពស់ខ្លាំងណាស់ហើយ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now