EP6 : រឿងស្អីនេះ??

3.1K 322 4
                                    

« ដេញវា ដេញវាទៅវិញទៅឯង » នាយតូច ខ្ទប់មុខអឹបនិងសាច់ដុំទ្រូងណែនហាប់របស់គេជាប់ និយាយប្រាប់ឱ្យអ្នកកម្លោះដេញផ្គរលាន់ចេញធ្វើមើលគេជា super hero ចឹង បើគ្រាន់តែ Crush អោបប៉ុន្នឹងសោះគេប្រឹងឈរឡើងដូចសសរទៅហើយ តែប៉ះគេវិញមិនហ៊ានប៉ះផង ។

« ឈប់លោតទៅអាបេះដូងចង្រៃគាំងយើងងាប់ឥឡូវហើយ » Jungkook បន្លឺឡើងក្នុងចិត្តម្នាក់ឯង ប្រឹងសម្រួលអារម្មណ៍ឡើងចង់គាំងខ្លួនឯងអស់ទៅហើយ តែវានៅតែដដែល ប្រហែលជារាងយូរបន្តិចមេឃក៏ដូចជារាងរាំង ទើប Tae ព្រមដកខ្លួនចេញពីគេវិញ នាយលួចដកដង្ហើមធំបន្តិច មានអារម្មណ៍ថាធូរខ្លួនខ្សាកៗពេលដែលរាងតូចឈប់អោបខ្លួនវិញ ។

« យ៉ាងមិចហើយនិង?? យើងច្រឡំៗ សុំទោសឯង Ok ឬអត់?? » Tae ចោទសួរទៅកាន់គេទាំងបញ្ចេញទឹកមុខបែបចង់សុំទោសចេញមក ចេះភ្លេចខ្លួនមកអោបគេម្នាក់នេះទៅកើត បើគេគាំងបាត់អ្នកណាជួយទាន់ ។

« O..O...Ok » អ្នកកម្លោះរូបសង្ហារតបមកវិញទាំងបបូរមាត់ញ័រទទ្រើត ប៉ុន្តែគេនៅតែស្ញេញដាក់នាយតូចបានដដែលមិនថាពេលនេះគេភ័យចង់ស្លាប់ក៏គេមិនភ្លេចដែលអារឿងញញឹមនិង ។

« ងូចទឹកបន្តទៅអញ្ចឹងបើមិនអី សុំទោសដែលមករំខានឯង » និយាយចប់ Tae ក៏បើកទ្វារដើរចេញមកវិញ ទាំងលួចបន្ទោសខ្លួនឯងក្នុងចិត្តថាហេតុអ្វីបានជាទៅអោបគេ?? ភួយមានមិនក្រឡំ រាល់ដងក្រឡំភួយរហូតសោះ ហេតុអ្វីក៏លើកនេះ ចេះរត់ទៅអោបគេអញ្ចឹង??

    នាយតូច ដើរមករៀបចំសៀវភៅដើម្បីទុកសម្រាប់រៀននៅព្រឹកស្អែកនេះ ឮថាស្អែកគេត្រូវទៅអាងហែលទឹកផង ផ្ទេរឈ្មោះមកមិនទាន់បានមួយថ្ងៃស្រួលបួលផង នាយកសាលាក៏ដឹងបាត់ទៅហើយថាខ្លួនជាប់ឈ្មោះជាអ្នកហែលទឹកលេខមួយរាល់ឆ្នាំកាលពីរៀននៅសាលាចាស់ ប្រហែលមកសាលាថ្មីលើកនេះ ខ្លួនច្បាស់ជាត្រូវគេយកទៅប្រកួតទៀតហើយ ។ ការភ្លឹកគិតក៏ត្រូវបញ្ចប់ភ្លាមនៅពេលដែលទូរស័ព្ទដៃនៅលើពូកបានរោទិ៍ឡើង Tae ដកដង្ហើមធំបន្តិច រួចក៏អោនទៅលើកទូរស័ព្ទមកដាក់ផ្អឹបត្រចៀកដោយមិនបានពិនិត្យមើលលេខនោះទេ ។

« អាឡូ! Kim Taehyung និយាយ »

« Tae អូនបាត់ទៅណាពីរថ្ងៃនេះ?? សាលារៀនក៏អូនមិនមក បងទាក់ទងទៅក៏អូនមិនទទួល អូនដឹងទេថាបងបារម្ភពីអូន?? »

✨បំបាក់ស្នេហ៍♥️Where stories live. Discover now