EP10 : ខឹងខ្លួនឯងណាស់

3.4K 382 11
                                    

៚ Seoul University School ៚

នៅក្នុងសាលារៀនដ៏ធំពួកយើងអាចឃើញថាមានសិស្សជាច្រើនកំពុងតែដើរចុះដើរឡើងឆ្វេងឆ្វាត់ ព្រោះតែពេលនេះគឺជាពេលចេញទៅផ្ទះ ដូច្នេះហើយពួកគេត្រូវធ្វើដំណើរទៅផ្ទះវិញរៀងៗខ្លួន ក៏ដូចជានាយតូចរូបស្រស់ដែលកំពុងតែឈរចាំឡានក្រុងនៅមុខសាលាក្បែរដើមឈើធំមួយដើមដើម្បីកុំឱ្យក្តៅ ។

« Tae » នាយតូចងាកមុខទៅតាមការហៅ ចងចញ្ចើមបន្តិចនៅពេលដែលឃើញ K និង Beomgyu ដែលត្រូវជាមិត្តភក្តិរបស់ប្រុសម្នាក់នោះ បើកឡានមកឈប់នៅចំពោះមុខខ្លួន ពួកគេមានការអ្វីហ្ហេស??

« សូមគោរពសិស្សច្បង » Tae អោនក្បាលគំនាបពួកគេបន្តិច ទោះជាពួកគេជាមិត្តភក្តិរបស់ Jungkook យ៉ាងណាក៏ពួកគេគឺជាសិស្សច្បង ត្រូវគោរពបែបនេះក៏ល្អហើយ ។

« ពួកខ្ញុំអាចសុំខ្ចី Tae មួយថ្ងៃបានទេ?? » Beomgyu បើកកញ្ចក់ឡានមកនិយាយជាមួយនាយតូច តែប្រយោគរបស់គេក៏បានធ្វើឱ្យ Tae ភាំងបន្តិចដែរ ខ្ចីចឹងហ្ហេស?? គេមិនមែនបន្ទាត់ ឬក៏ប៉ិចឯណា??

« ហ្ហាស? ថាយ៉ាងមិច?? ខ្ចីខ្ញុំ? » Tae លើកចញ្ចើមសួរទៅពួកគេ មិត្តភក្តិរបស់គេប្លែកៗបែបនេះទាំងអស់មែនទេ??

« បាទ!! គឺខ្ចី Tae តែពួកខ្ញុំមិនបានយក Tae ទៅណា ឬក៏ធ្វើអ្វីផ្តេសផ្តាសនោះទេ អាចទុកចិត្តបានពួកខ្ញុំហ៊ានធានា » K ញញឹមដាក់គេវិញតិចៗ ដើម្បីឱ្យគេរាងទុកចិត្តខ្លួនជាងមុន តែសម្រាប់ Tae គឺមិនមែនចេះតែទុកចិត្តងាយៗឯណា ។

« ទៅណា?? »

« ទៅដល់ Tae និងដឹង ឡើងទៅអង្គុយក្បាំងខាងក្រោយទៅ »

« Tae មានឆ្ងល់ទេថាបាត់អា Jung ទៅណា?? » នៅពេលដែលកំពុងតែបើកឡានសុខៗ K ក៏បានសួរកាត់ភាពស្ងៀមស្ងាត់ចេញ បង្វែរចង្កូតឡានបែរទៅផ្លូវនៅឯជាយក្រុង ។

« ក៏ឆ្ងល់ដែរ តែបើបានបែបនេះត្រចៀកខ្ញុំក៏រាងសុខបន្តិចហើយ »

« វារំខានហ្ហេស?? » Beomgyu សួរទៅបន្ត សង្កេតចាំមើលសកម្មភាពរបស់គេ ក្រែងអាចសង្កេតដឹងថាគេមានចិត្តឱ្យទៅមិត្តភក្តិគេខ្លះឬអត់??

« គឺនិយាយច្រើន »

« វានិយាយច្រើនតែពេលនៅជាមួយ Tae តែប៉ុណ្ណោះ »

✨បំបាក់ស្នេហ៍♥️Where stories live. Discover now