EP26 : អូននិងចងបងឱ្យជាប់រហូតដោយខ្លួនឯង

2.3K 260 4
                                    

    បន្ទាប់ពីដើរលេងជាមួយគ្នាហើយឆ្អែតឆ្អន់ Jungkook ក៏បានជូន Tae ទៅ Condo វិញជូនគេទាល់តែមកដល់មុខបន្ទប់រួចទើបគេបំបែកគ្នាទៅសម្រាករៀងខ្លួនវិញ ។ ដោយសារតែនេះក៏ម៉ោង 10 ជាងទៅហើយ Jungkook ក៏ខ្ជិលរំខានពេលវេលាគេទុកឱ្យគេសម្រាកឱ្យឆ្អែតព្រោះដើរលេងយូរខ្លាចគេអស់កម្លាំង ។

                           ៚ ង៉ឺត ៚

    កម្លោះសង្ហារ រុញទ្វារឡានបើកដើរចូលទៅខាងក្នុងសម្តៅទៅលើបន្ទប់របស់អ្នកម៉ាក់ បើកទ្វារដើរចូលទៅដាក់ខ្លួនគេងក្បែរគាត់រុលខ្លួនចូលទៅរកទ្រូងម្តាយបិទភ្នែកសំងំស្ងាត់មាត់ជ្រាបយ៉ាងស្ងៀមស្ងាត់ ។

« Jung? មកវិញហើយឬកូន?? » អ្នកស្រី Jeon ព្រិចភ្នែកបើកឡើងលើកដៃទៅអង្អែលសក់គេថ្នមៗ ហើយគេក៏ងក់ក្បាលបន្តិចទើបតប...

« បាទ!! ម៉ាក់ »

« កើតអ្វីឬអត់កូន?? ក្រែងទៅដើរលេងជាមួយ Tae មិនហ្ហេស?? ហេតុអ្វីក៏មុខមិនស្រស់បែបនេះ? ទាស់គ្នាឬ?? » គ្រាន់តែឃើញទឹកមុខមិនសូវស្រស់បស់គាត់ក៏ស្មានដឹងភ្លាមថាកូនកំពុងតែអារម្មណ៍មិនស្រួល ។ ម្យ៉ាងគាត់ក៏ដឹងថារាល់ពេលដែលកូនប្រុសរបស់ខ្លួនរាល់ពេលដែលបាននៅជិត Tae គេតែងតែសប្បាយចិត្តញញឹមញញែមមិនបាត់ ខុសគ្នាអីតែពេលនេះគេមកសំងំអោបគាត់ដូចទម្លាប់ពេលគេអារម្មណ៍មិនល្អឬក៏កង្វល់អ្វីបែបនិង ។

« កូននិង Tae ទាក់ទងគ្នាហើយម៉ាក់ » Jungkook ងើយមុខទៅនិយាយជាមួយគាត់វិញតិចៗ ប្រឹងញញឹមចេញមកទាំងមិនសូវជាសម ព្រោះតែមិនដឹងថាគេគួរតែសប្បាយចិត្តឬពិបាកចិត្តឡើយ ។

« ជារឿងល្អតើកូនប្រុសម៉ាក់ហេតុអ្វីក៏មិនញញឹមដូចរាល់ដងអញ្ចឹង?? »

« Tae ចង់ឱ្យកូននៅជិតរហូត តែពេលកូនកំពុងដើរលេងគ្រូពេទ្យក៏បានទាក់ទងមកប្រាប់ថាជំងឺកូនជិតឈានចូលដំណាក់កាលទី 2 ហើយ »

« ព្រមវះកាត់ទៅកូន ម៉ាក់និងរក Doctor ដ៏ពូកែឱ្យកូន »

« អត់ទេ » ចម្លើយរបស់គេតែដដែល គេតែងតែប្រកែក កាលពីមុនគេលាក់ពីរឿងជំងឺនេះពីម្តាយអស់មិនចេះតិចពេលទម្រាំតែដឹងគេដល់ថ្នាក់ត្រូវចូលមន្ទីរពេទ្យទើបគាត់ដឹងពីជំងឺពីរបស់កូនប្រុសចេញពីមាត់ Doctor ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now