EP16 : ស្អាត

3.1K 327 8
                                    

៚ រ៉ឺង រ៉ឺង ៚

សម្លេងស្នូរជួងបានបន្លឺឡើងលាន់ពេញមហាវិទ្យាល័យទាំងមូលវាជាសញ្ញាប្រាប់ដល់សិស្សានុសិស្សទាំងអស់ថាដល់ពេលសម្រាកពីការរៀនសូត្របន្ទាប់ពីចំណាយពេលរៀនអស់ដល់ទៅពីរម៉ោង ។ សិស្សទាំងអស់ក៏ចាប់ផ្តើមដើរចេញពីក្នុងថ្នាក់ម្តងម្នាក់ៗជារឿយៗ ហើយនៅក្នុងចំណោមនោះក៏មានអ្នកកម្លោះរូបសង្ហារម្នាក់ក៏កំពុងតែដើរចេញមកដូចគ្នា ។

« ពួកឯងទៅខាងក្រោមមុនទៅយើងចាំចុះទៅជាមួយ Tae  » Jungkook ងាកទៅប្រាប់មិត្តភក្តិរបស់គេរួចទើបប្រញាប់ដើរទៅថ្នាក់របស់នាយតូចយ៉ាងលឿនស្លេវ ដោយមិនចាំពីរនាក់នោះឱ្យតបសិនទេ ។ មិនបាននៅជិតដល់ទៅពីរម៉ោងគេនឹកសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ ។

« Tae » Jungkook បោះជំហានចូលមកដល់ក្នុងថ្នាក់រួចទើប ដាក់ខ្លួនអង្គុយក្បែរនាយតូចដែលគេមិនបាននៅក្បែរក្រសោបដៃគេម្ខាងយកមកថើបថើរៗរួចទើបអង្គុយអង្អែលខ្នងដៃគេម្តង ។

« ហុឹស?? ឯងមិនទៅជាមួយមិត្តភក្តិឯងទេហ្ហេស?? » Tae លើកចញ្ចើមម្ខាងសួរគេដោយមិនភ្លេចក្រវីក្បាលហួសចិត្តនិងកាយវិការចម្លែកៗបស់គេ អស់ពីថើបដៃ គេអង្អែល អស់ពីអង្អែល គេម្តងមកហិតម្តង ហ្ហើយ!!! ថ្ងៃណាមួយគេច្បាស់ជាក្លាយជាពោះថ្លាន់មកលេបខ្លួនមិនខានទេ ។

« អត់ទេ បងចង់ទៅជាមួយអូន » Jungkook ស្ញេញបញ្ចេញធ្មេញទន្សាយដាក់នាយតូចយ៉ាងស្រស់ យកដៃគេមកដាក់ផ្អឹបនិងមុខរួចទើបត្រដុសត្រង់នោះថ្នមៗ ។ ដផយមិនក្រែងរអែងពីភ្នែកអ្នកដែលកំពុងសម្លឹងមកពួកគេទាល់តែសោះ ។

« តែ... » Tae បម្រុងនិងប្រាប់ថាគេត្រូវទៅជាមួយមិត្តភក្តិ តែពួកគេយល់ស្ថានការ ទើបកាត់សម្តីគេជាមុន...

« ឯងទៅជាមួយសិស្សច្បងទៅ ពួកយើងទៅមុនក៏បាន » Jimin កាត់សម្តីនិយាយតបគេវិញយ៉ាងលឿនរួចទើបនាំគ្នាដើរចុះមកខាងក្រោមមុន ព្រោះបើនៅទៀតពួកគេលើសជាតិស្ករពាងមិនខានទេ ។

« អូននៅធ្វើអី?? ហេតុអីមិនចុះក្រោម?? អូនមិនឃ្លានទេហ្ហេស?? » គេបារម្ភណាស់ បារម្ភខ្លាចថាមនុស្សជាទីស្រឡាញ់មិនបានញ៉ំាអ្វី គេច្បាស់ជាឈឺមិនខានទេ បើគេមិនបានញ៉ំាអ្វីនោះ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now