EP28 : សន្យាអូនមិនធ្វើទៀតទេ

2.6K 231 4
                                    

    ព្រឹកព្រលឹមថ្ងៃថ្មីពន្លឺព្រះអាទិត្យដែលចាំងចែងបំភ្លឺលោកាតាមមុខងារនៃតួនាទីរបស់ធម្មជាតិ ។ ដោយឡែកថ្ងៃនេះគឺជាថ្ងៃសម្រាកទើបព្រឹកនេះមានភាពមនុស្សម្នាដើរលាន់ពេញដងផ្លូវ ។ ខុសប្លែកអីតែគូស្នេហ៍មួយគូដែលកំពុងតែរវល់គេងអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញ លង់លក់យ៉ាងស្កប់ស្កល់ព្រោះតែអស់កម្លាំងកាលពីយប់មិញមិនណយទេ ។

    ត្របកភ្នែកដែលបិទចុះអស់ជាយូរក៏សន្សឹមៗកម្រើកបើកឡើងយឺតៗដោយសារតែនៅនឿយមិនទាន់ចង់ក្រោកនោះទេ ប៉ុន្តែធ្វើយ៉ាងមិចទម្លាប់មនុស្សមិនចេះអត់អាហារពេលព្រឹកក្រពះធ្វើទុក្ខមិនឱ្យគេបានស្រួលសោះ ។

« ហ្ហឹម » នាយតូច ថ្ងូររងូវៗក្នុងដើម.កប្រេះខ្លួនរើចេញពីរង្វង់ដៃបុរសជាទីស្នេហាបន្តិច បើកភ្នែកឡើងម៉ក់ៗមើលទៅគេហើយក៏លូកដៃទៅប៉ះផ្ទៃមុខរបស់គេញញឹមចេញមកពង្រាយពេលបើកភ្នែកឡើងមកឃើញគេគេងអោបខ្លួនជាប់បែបនេះ ។

« អូនឆាប់ក្រោកម្ល៉េះ?? សឺត!! » ក្រោយពីទទួលដឹងពីការរំខាន អ្នកកម្លោះ ក៏បើកភ្នែកក្រោកតាមពីក្រោយ ចោទសួរទៅគេដោយពាំនាំសម្លេងពិរោះសណ្តាប់របស់គេទៅជាមួយធ្វើឱ្យអ្នកបានឮត្រជាក់ចិត្តកាត់ព្រលឹមតែម្តង ។

« ងូចទឹកជាមួយគ្នាទេ?? » Tae សកដៃទៅអោបគេវិញ ងើយមុខទៅនិយាយជាមួយគេទាំងញញឹមញញែមមិនឈប់ ហើយគេក៏ងក់ក្បាលបីនាំសង្សារជាទីស្រឡាញ់ចូលទៅបន្ទប់ទឹកជាមួយ ។

« អូនប្រើសាប៊ូតែប៉ុន្នឹងទេឬ? » Jungkook អើតមុខទៅសួរអ្នកដែលកំពុងតែអង្គុយនៅក្នុងអាងទឹកជាមួយខ្លួន ដុសខ្នងឱ្យគេបណ្តើរសួរបណ្តើរដើម្បីកុំឱ្យស្ងាត់ ។ ម្យ៉ាងក៏ដផយសារតែឃើញសាប៊ូនៅក្នុងបន្ទប់ទឹករបស់សង្សារមានតែពីរដប មួយគឺសាប៊ូកក់សក់ មួយគឺសាប៊ូដុសខ្លួន គេមិនប្រើអ្វីបន្ថែមទៀតទេឬ??

« អូនជាមនុស្សប្រុស បងចង់ឱ្យអូនប្រើអ្វីទៀត?? » នាយតូច បែរមុខទៅនិយាយជាមួយគេទាំងចងចញ្ចើម សើចចេញមកបន្តិចអស់សំណើចនិងសំណួរគេ សួរមកធ្វើតែខ្លួនគឺជាមនុស្សស្រី ។

« បើបងមិនឃើញដោយខ្លួនឯងបងមិនជឿទេថាអូនប្រើតែមួយដប »

« អៅ?? ហេតុអ្វី? »

✨បំបាក់ស្នេហ៍♥️Where stories live. Discover now