+ Waring 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ« ហ្ហឹម » ការថើបនៅតែបន្តកើនមានជាហូរហែរពីស្នាមស្នាមដ៏ផ្អែមល្ហែមទៅជាអារម្មណ៍មួយបែបផ្សេងទៀតដែលពួកគេសុទ្ធតែមិនដែលជួបប្រទះរៀងខ្លួន ។ នាយតូច បង្ហើបបបូរមាត់បើកឡើងយឺតៗហើយអ្នកដែលទទួលស្វាគមន៍ស្រាប់ក៏រុលអណ្តាលចូលទៅលុកលុយក្នុងក្រអូមមាត់ផ្អែមលើសមេស្ករដ៏មានតម្លៃ ក្រឡាស់អណ្តាលពាសពេញក្រអូមមាត់មនុស្សជាទីស្រឡាញ់ ពពាក់ពពួនអណ្តាតជាមួយគ្នាមិនឈប់ឈរ ។
« Tae អត់ទេ » Jungkook ប្រញាប់លូកដៃទៅចាប់ដៃ នាយតូច ជាប់ជាមុនមិនឱ្យគេស្រាយខ្សែអាវឃ្លុំរបស់ខ្លួនទាន់នោះទេ ក្រវីក្បាលតិចៗបញ្ជាក់ថាពួកគេមិនគួរធ្វើរឿងទាំងនេះឥឡូវនោះទេ ។
« ហេតុអ្វី?? »
« បងគិតថាពួកយើងមិនគួរធ្វើវាពេលនេះទេ » បញ្ចប់ប្រយោគគេក៏ងើបខ្លួនបម្រុងថានិងងើបចេញពី នាយតូច វិញ ប៉ុន្តែវាមិនងាយនោះឡើយ Tae នៅតែអោបគេជាប់មិនព្រមឱ្យងើបរួចទេ ។
« តែអូនចង់ធ្វើវាពេលនេះ »
« Tae ពួកយើងមិនខ្វះពេលទេ យប់ហើយអូនគួរតែសម្រាក » អ្នកកម្លោះ សកដៃទៅអង្អែលសក់ទន់រលស់របស់អ្នកនៅខាងក្រោមទ្រូងថ្នមៗ អោនទៅថើបថ្ងាសគេមួយលួងលោមគេដោយប្រើសម្តីពិរោះៗសណ្តំចិត្តគេឱ្យស្កបស្កល់ទៅខ្លះ ។
« មិនខ្វះពេល?? ប៉ុន្តែបងមិនព្រមនិយាយពាក្យថារហូតមក បងនិងមិននៅជាមួយអូនរហូតទេ »
« ... »
« ឃើញទេ? បងអាក្រក់ណាស់ បងធ្វើឱ្យអូនស្រឡាញ់បងហើយបងចង់ទៅចោលអូន..ហ៉ឹក » នាយតូច ក្តាប់ដៃយ៉ាងណែនលើកទៅវាយទ្រូងគេដឹបៗមិនដកដៃ សម្រក់ទឹកភ្នែកមកម៉ាត់ៗ ឯអ្នកដែលឃើញក៏ខំតាមជូតឱ្យរហូត ។
« កុំយំអី Tae »
« ហ៉ឹកៗ..អូនស្អប់បង » Tae ក្រវាសដៃគេចេញពីថ្ពាល់វិញ ទាញភួយមកដណ្តប់បែរខ្លួនទៅម្ខាងយំសសឹកចេញមកជារឿយៗ ធ្វើឱ្យអ្នកដែលបានតឹងទ្រូងស្ទើរធ្លាយចេញមកខាងក្រៅទៅហើយ ។
« Tae បងពិតជាមានហេតុផលមែនណា៎ មិនមែនបងមិនចង់នៅជាមួយអូនរហូតនោះទេ »
YOU ARE READING
✨បំបាក់ស្នេហ៍♥️
רומנטיקהស្នេហាដែលកើតឡើងភ្លាមៗដូចជាចរន្តទាក់យកបេះដូងកម្លោះសង្ហារម្នាក់នេះឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សម្នាក់ដែលជាមនុស្សប្រុសដូចគ្នា ។ គេត្រូវដាក់ទន់ជាខ្លាំង ព្រោះតែចង់បំបាក់ក្មេងម្នាក់នោះឱ្យស្រឡាញ់ខ្លួនវិញ តែវាមិនងាយដូចដែលគេគិតទាល់តែសោះ ក្មេងម្នាក់នេះចិត្...