EP21 : ប្រពន្ធសម្លាញ់ផ្សំដំណេក

3.5K 339 10
                                    

« មាត់ឆ្គួតៗ ហេតុអីក៏ឯងទៅនិយាយអីឡប់ៗបែបនេះ?? ខ្មាសគេណាស់ព្រះអើយ!!! » នាយតូចរូបស្រស់ដើរបណ្តើររអ៊ូបណ្តើរ អោបថង់សម្លៀកបំពាក់របស់ Jungkook ដើរតាំងៗឡើងទៅខាងលើទាំងមុខស្អុយប៊ែរ ព្រោះតែគេខឹងនិងខ្លួនឯងផង ខ្មាសនិង Jungkook ផង ដែលពួកគេមិនមែនសង្សារនិងគ្នាផងសុខៗក៏ស្រែកសុំគេបែកទៅវិញ ឡប់ពិតមែន ។

« ហ្ហើយ!!! » កាន់តែគិតគេកានតែអៀនខ្មាសខ្លាំងជាងមុនលើសដើម ដៃតូចស្រឡូនចាប់កាន់ថង់ខោអាវមកខ្ទប់មុខធ្វើមុខក្រញីក្រញូវដោយសារតែមិនហ៊ានចូលក្នុងបន្ទប់វិញ ខ្មាសអាទន្សាយនោះសឹងស្លាប់ទៅហើយនាក៎ ។

« មិនអីទេៗ ធ្វើធម្មតាទៅណា » គេដាស់តឿនខ្លួនឯងដើម្បីកុំឱ្យខ្មាសអៀនទៀត រួចទើបលើកដៃទៅគោះទ្វារបន្ទប់តុកៗ ទ្វារក៏របើកដោយដៃរបស់អ្នកកម្លោះភ្លាមតែម្តង មិនបាច់ចាំឱ្យនាយតូចស្រែកហៅទាន់នោះទេ គេឈរចាំឬក៏យ៉ាងមិចនេះ??

« នេះសម្លៀកបំពាក់ឯង ទៅស្លៀកពាក់ទៅអាលបានញ៉ំាបាយ » Tae ហុចខោអាវឱ្យទៅគេរួចក៏ដើរហួសទៅក្នុងផ្ទះបាយត្រុយ ដោយសារតែនៅអៀនមិនហ៊ានប្រឈមមុខជាមួយ Jungkook ចំនោះទេ ។

« ដៃអូនក្រអូបណាស់ » ឡប់សតិ!! Tae ក្តាប់មាត់លួចជេរក្នុងចិត្ត នៅពេលដែលគេស្រែកសរសើរខ្លួនយ៉ាងច្រឡើម ហើយនៅឆ្លៀតលើកថង់នោះមកអោបថើបទៀតផង ឃើញទេ?? គេនេះមិនដឹងដល់ដំណាក់កាលណាហើយទេ ។

« ផ្លាស់សម្លៀកបំពាក់ » នាយតូច ធ្វើសម្លេងឱ្យមាំនិយាយជាមួយគេហាក់ដូចជាកំពុងតែដាក់កំហិត ទើបគេស្រវេស្រវារត់ចូលបន្ទប់ទឹកយ៉ាងលឿន ទាំងនៅថើបស្រង់ក្លិនថង់នោះមិនឈប់ ។

« ឈប់ហិតថង់និងទៅ ចាំចេញមកយើងឱ្យឯងថើបដៃ » បើបណ្តោយឱ្យគេហិតថង់និងមិនដឹងពេលណាគេយាងចេញពីក្នុងបន្ទប់ទឹកមកទេ អញ្ចឹងហើយគួរតែលើកដៃមកដាក់ជានុយឱ្យគេ ព្រោះគេចូលចិត្តថើបដៃខ្លួនណាស់ ។

« ពិតមែនណា?? កុំកុហសបង » Jungkook ស្រែកតបពីខាងក្នុងមកតាំងប្រើសម្លេងស្រទន់ ទោះជាពេលនេះគេស្រែកក៏ពិតមែន តែស្តាប់ទៅនៅតែពិរោះដដែលមិនប្តូរ ។

« មិនកុហសទេ លឿនទៅយើងឃ្លានហើយ » Tae ក្រវីក្បាលនិងចរឹករបស់គេបន្តិច លើកចានដើរសម្តៅទៅរកសាឡុងទាំងញញឹមតិចៗ ។ នេះគេភ្លេចខ្លួនញញឹមទៀតហើយ ចេះសំណាងហើយដែល Jungkook មិននៅបើគេនៅ គេច្បាស់ជាបានចិត្តមិនខានទេ ដែលខ្លួនញញឹមព្រោះតែគេ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now