ក្រោយពីការលាបថ្នាំបានបញ្ចប់ ពួកគេទាំងពីរក៏ទៅអង្គុយញ៉ំាបាយជុំគ្នា ពេលដែលហើយស្រកពោះក៏រៀបចំខ្លួនទៅមើលកុនតែម្តង ព្រោះនេះក៏ថ្ងៃណាស់ហើយនៅយូរទៀតខ្លាចអស់រឿងល្អមើលខានបានមើលនោះអី ម្យ៉ាងក៏មិនមែនចេះតែងាយបានទៅរហូតទេ ។
« អូនសម្លាញ់អូនចង់មើលរឿងមួយណា?? អូនមករើសមក » Jungkook បក់ដៃហៅ Tae ដែលកំពុងតែឈរចាំគេឱ្យចូលមកតាម ព្រោះតែមិនហ៊ានសម្រេចចិត្តរើសដោយខ្លួនឯងខ្លាចមិនត្រូវចិត្តសំណព្វបេះដូង ។
« មួយនេះល្អទេ?? »
« ក្រែងអូនខ្លាចខ្មោចមិនអញ្ចឹង? » អ្នកកម្លោះ ងាកមុខទៅសួរសង្សារបញ្ជាក់ ចង្អុលទៅផ្ទាំងគេបញ្ជាំងឈុតខ្លីៗគឺឃើញថាសុទ្ធតែខ្មោច តែគេបែរជាងក់ក្បាលឆ្ងក់ៗមិនបានក្រវីនោះឡើយ ។
« អា៎!! អូនចង់មើល » នាយតូច ងើយមុខទៅរកគេក្រញែងខ្លួនទៅមករករឿងមិនព្រមឱ្យគេប្រកែកបានទេ ទាំងដែលគេនិយាយនេះក៏ដោយសារតែឃើញថាលើកមុនខ្លាចសម្បើមណាស់ពេលចូលផ្ទះខ្មោច ឥឡូវចាប់ផ្តើមចង់មើលរឿងខ្មោចម្តង ។
« បងតាមអូនក៏បាន »
« Okay បងចាំយកសំបុត្រទៅអូនទៅយកកូកាសិន » Tae លើកដៃធ្វើជាសញ្ញា Okay ដាក់គេទាំងញញឹមយ៉ាងស្រស់ ខំដាក់ទុនចំណាយធ្វើចរឹក Cute Cute ប៉ុន្នឹងហើយ បើមិនព្រមមើលតាមទៀត មិនដឹងថាធ្វើយ៉ាងមិចទៀតទេ ។
« អត់ទេ!! ចាំយកសំបុត្រសិន បងទៅជាមួយអូនដែរ » Jungkook សកដៃទៅចាប់អោបចង្កេះតូចទាញមកអោបជាប់ បែរទៅនិយាយជាមួយបុគ្គលិកដើម្បីបើកយកសំបុត្រព្រោះគេបានកក់ទុកមុនរួចរាល់ហើយ ។
« សុំទោសផងណា៎ ដែលធ្វើឱ្យចាំយូរ » ពេលបានសំបុត្រមុននិងដើរចេញទៅ កម្លោះសង្ហារ ក៏អោនក្បាលចុះបន្តិចសុំទោសអ្នកដែលឈរនៅខាងក្រោយខ្លួនទុកជាការគួរសម ។ ឯស្រីៗដែលឈរពីខាងក្រោយក៏ជ្រួលជ្រើមនិងគេដោយហាមមិនបានគិតទៅប្រុសសង្ហារហើយចរឹកក៏បានទៀត បានធ្វើប្តីមិនដឹងសំណាងប៉ុណ្ណាទេ ។
« បងប្អូនគេស្អាតដូចគ្នាតែម្តងហើយ »
« មិនមែនបងប្អូនទេ គឺសង្សារ » អ្នកកម្លោះ ញញឹមដាក់ពួកនាងបន្តិច ឆ្លើយដោយមិនលាក់លៀមខ្លាចខ្មាស់ព្រោះគេក៏ចង់ឱ្យមានដឹងអ្នកឮថាពួកគេនេះគឺជាសង្សារគ្នា ។
YOU ARE READING
✨បំបាក់ស្នេហ៍♥️
Lãng mạnស្នេហាដែលកើតឡើងភ្លាមៗដូចជាចរន្តទាក់យកបេះដូងកម្លោះសង្ហារម្នាក់នេះឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សម្នាក់ដែលជាមនុស្សប្រុសដូចគ្នា ។ គេត្រូវដាក់ទន់ជាខ្លាំង ព្រោះតែចង់បំបាក់ក្មេងម្នាក់នោះឱ្យស្រឡាញ់ខ្លួនវិញ តែវាមិនងាយដូចដែលគេគិតទាល់តែសោះ ក្មេងម្នាក់នេះចិត្...