[Seoul International University]
សកលវិទ្យាដ៏ល្បីល្បាញដែលឈរជើងនៅចំណុចកណ្តាលនៃទីក្រុងSeoul វេលានេះសិក្សានុសិស្សជាច្រើនកំពុងស្វះស្វែងចូលទៅតាមថ្នាក់រាងៗខ្លួន ។ បើយើងក្រលែកមកមើលនៅឯអគារ C វិញម្តងដែលជាអគារសម្រាប់និស្សិតផ្នែកបុរាណវិទ្យា គឺកំពុងតែមានរាងតូចពីរនាក់ធ្វើដំណើរឆ្ពោះចូលទៅកាន់ការិយាល័យរបស់សាស្រ្តចារ្យដែលបានកោះហៅខ្លួនមុននេះ ដៃស្រឡូនឈោងទៅបើកទ្វារបន្ទប់បង្ហាញឲ្យឃើញនូវបុរសវ័យចំណាាស់ម្នាក់អង្គុយរងចាំពួកគេនៅទីនោះ៖
"លោកសាស្រ្តចារ្យ!"សម្លេងស្រួយស្រឹមបន្លឺឡើងព្រមគ្នាទាំងអោនគោរពអ្នកចំពោះមុខជាការគួរសម
"អង្គុយចុះសិនមក"
"លោកសាស្រ្តចារ្យចង់ជួបពួកខ្ញុំមានការអ្វីដែរ?" នាយកម្លោះតូចចាប់និយាយទៅកាន់គ្រូ ជាមួយចម្ងល់ដែលសុខៗគាត់ក៏កោះហៅពួកគេមកជាប្រញាប់ហាក់បីដូចជាមានរឿងអ្វីម្យ៉ាងចង់អោយពួកគេជួយគាត់យ៉ាងអញ្ចឹង៖
"ថ្មីៗនេះខាងសាលាទើបមានព័ត៌មានថ្មីមួយទាក់ទងនិងរឿងអាថ៍កំបាំងម្យ៉ាង បុរាណវិទូជាច្រើនកំពុងស្វែងរកចម្ងល់ទាក់ទងនិងរឿងទាំងនេះ គ្រូហៅពួកឯងមកក៏ព្រោះចង់អោយពួកឯងជួយរឿងម្យ៉ាង"សាស្រ្តចារ្យ
"លោកគ្រូចង់អោយពួកយើងស្វែងរកព័ត៌មានបន្ថែមពីអាថ៍កំបាំងទាំងនោះឬ?"Jimin
Park Jimin អាយុ22ឆ្នាំជានិសិ្សតឆ្នាំទី៤ផ្នែកបុរាណវិទ្យានៃសកលវិទ្យាល័យនេះ អ្វីដែលសំខាន់គេគឺជាសិស្សពូកែម្នាក់ក្នុងចំណោមសិស្សឆ្នើតទាំង10។ Jimin មានរូបរាងតូចច្រឡឹង សំដីសំដៅកាចឆ្នាស់បន្តិច តែជាមនុស្សឆ្លាត ស្មោះត្រង់ មិនចូលចិត្តបង្ករជំលោះជាមួយអ្នកណា តែប់គេមករករឿងមុន ក៏តបតវិញ ឃើញរាងតូចៗមិនសមនិងជាប្រុស តែរឿងវៃកាប់ចាក់អោយអួយមោ៎។
"មែនហើយ គ្រូជឿរថាពួកឯងប្រាកដជាធ្វើបាន ហើយប្រសិនបើពួកឯងស្រាយចម្ងល់ទាំងនោះបាន សាលានិងមានរង្វាន់ជាទីគាប់ចិត្តដល់ពួកឯង" សាស្រ្តចារ្យ

YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )
Любовные романыរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...