Part 18 ក្មេងល្ងង់

1.1K 173 2
                                    

[ Night ]
ពេលរាត្រីបានឈានចូលមកដល់រំលេចឲ្យឃើញនៅព្រះចន្ទកំពុងបញ្ចេញរស្មីបង្អួតសម្រស់ដ៏ល្អឯកនៅលើផ្ទៃមេឃជាមួយផ្កាយរាប់លានដួងអណ្តែតលើលំហ៖

ក្រឡែកមកមើលរាងមាំក្រាស់ កំពុងបោះជំហានញ៉ាប់ៗដើរសម្តៅទៅបន្ទប់ដាក់សៀវភៅបុរាណមួយដែលនៅជិតដំណាក់របស់ទ្រង់ទាំងកណ្តាលយប់ ហាក់មានរឿងអ្វីម្យ៉ាងដែលទ្រង់ចង់ដឹង ចង់ឭយ៉ាងអញ្ចឹង៖

[ក្រាក]
ទ្វារបានរបើកបង្ហាញឲ្យឃើញនៅរាងក្រាស់កម្ពស់ខ្ពស់ល្មមដើរចូលមកទាំងទឹកមុខមាំសម្តៅទៅតុដែលនៅជិតនោះ៖

"តើសៀវភៅនោះនៅឯណា" ទ្រង់ស្រដីឡើងទាំងដៃនៅរុករើរគ្រប់កេសនិងថតទូទាំងអស់នៅតែមិនឃើញសៀវភៅដែលទ្រង់ចង់បានទៀត

"ម្ចាស់ពូ" JungKook  មានបន្ទូលតិចល្មមហើយដើរចូលទៅរកអ្នកជាពូដែលកំពុងមម៉ាញឹកក្នុងការរុករកសៀវភៅនោះ

"ម្ចាស់ពូទ្រង់រកសៀវភៅទំនាយនេះមែនទេ" គ្រាន់តែJungkook និយាយចប់នាមជាអធិរាជដ៏ខ្ពង់ខ្ពស់ក៏ងើបព្រះភក្ត្រក្រលែកមើលសៀវភៅស្តើងល្មមមួយនៅក្នុងដៃរបស់ក្មួយ៖

"ឯងបានវាមកពីណា"Yoongi

"ទូលបង្គំរកវាឃើញនៅក្នុងដំណាក់បិតា"JungKook

"ហុឹម~" ក្រហឹមដើម-កបន្តិចក៏ទាញសៀវភៅពីJungkookយកមកមើល

"យើងមិនអាចកែប្រែនូវពាក្យទំនាយបានពិតមែនឬ" Yoongi ក្រលែកមើលទៅសៀវភៅទំនាយដែលទស្សទាយពីអ្នកសង្គ្រោះពិភពវេទមន្តថាតើចុងក្រោយជីវិតពួកគេនឹងទៅជាយ៉ាងណា៖

"ពួកយើងមិនអាចកែប្រែអនាគតដែលវារៀបនឹងកើតឡើងបានទេតែពេលនេះម្ចាស់ពូត្រូវការពារនឹងមើលថែគេឲ្យបានល្អក្មួយជឿរថាម្ចាស់ពូប្រាកដជាជួយការពារគេឲ្យរួចផុតពីពាក្យទំនាយជាមិនខាន" ទ្រង់មានបន្ទូលរួចក៏ចាគចេញទៅបន្សល់នូវ អធិរាជដែលអង្គុយសោកសង្រែតែម្នាក់ឯងនៅក្នុងសាលបន្ទប់ដែលងងឹតស្លុបមានតែពន្លឺព្រះចន្ទដែលចាំងរស្មីព្រាលៗតែប៉ុណ្ណោះ

"យើងនឹងធ្វើគ្រប់យ៉ាងឲ្យតែឯងអាចមានជីវិតនៅជាមួយយើង!យើងខំរងចាំឯងរាប់រយរាប់ពាន់ឆ្នាំតែពេលនេះជួបហើយហេតុអ្វីព្រហ្មលិខិតមកចង់បំបែកឯងចេញពីយើងទៀតទេវតាលេងសើចជាមួយយើងពេកហើយឬ" តើឈឺចាប់ដែរទេពេលដឹងថាចុងបញ្ចប់នៃការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ស្មើរជីវិតត្រូវបានបញ្ចប់ដោយការបាត់បង់គេម្តងទៀត? ទំនាយដែលចែងមកគឺមិនខុសនោះទេក្នុងចំណោមអ្នកជ្រើសរើសទាំងបីនឹងមានម្នាក់ត្រូវស្លាប់នៅចុងបញ្ចប់។ កាលពីមុនគេត្រូវបាត់បង់មនុស្សម្នាក់នេះម្តងហើយ តើពេលនេះគេត្រូវបាត់បង់គេជាលើកទីពីរឬ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )Where stories live. Discover now