Part 10 ផ្កាឈូក

1.4K 175 1
                                    

នៅក្នុងវិមានដ៏ធំស្គឹមស្គៃមានអ្នកយាមល្បាតគ្រប់ទីកន្លែងទាំងអស់ បន្តិចក្រោយមានស្រ្តីម្នាក់ដើរចូលទៅក្នុងវិមានយ៉ាងមានអំណាច ដំណើរល្វត់ល្វន់ទាក់ទាញភ្នែកអ្នកនៅក្នុងវិមានឲ្យងាកមកមើលនាងគ្រប់គ្នាៗមិនលើកលែងសូម្បីតែម្ចាស់វិមាន៖

"លោកម្ចាស់" សម្លេងស្រួយស្រឹបបន្លឺឡើងយ៉ាងពិរោះរណ្ដំ ពិតជាសាកសមជាអ្នកបម្រើដៃឯករបស់ម្ចាស់វិមានពិតមែន

"នាងមករកយើងមានរឿងអីឲ្យយើងជួយទៀតហើយមែនទេ" អ្នកដែលមាននាមជាម្ចាស់វិមាន មានបន្ទូលចេញមកជាមួយសម្លេងរឹងកំព្រឹសហាក់សាកសមជាមួយនិងឋានះជាស្តេច Vampires

"លោកម្ចាស់គួរតែដឹងហើយ" ពិតណាស់គ្រប់ពេលដែលនារីម្នាក់នេះឈានជើងចូលទៅក្នុងវិមាននេះមិនដែលថាលើកណាដែលមិនមានបំណងអ្វីនោះទេ

"នាងចង់បានអធិរាជMinមែនទេ" ជេក (ស៊ូ ជេក វីនសុីយ៉ាវីត ជាស្តេចនៃអាណាចក្រVampiresទាំងមូលហើយក៏ជាសត្រូវស៊ូពូជរបស់វិមានហ្គោលដេនដែលវីដេន)

"លោកក៏ដឹងថាខ្ញុំស្រលាញ់គេពិនណា" Yurina ពិតណាស់នាងម្នាក់នេះហើយជាអ្នកដាក់ថ្នាំពុលចូលទៅក្នុងកែវរបស់Yoongi ព្រោះនាងដឹងថាYoongiគឺឆ្លាតគេនឹងមិនផឹកតែមួយនោះទេនាងធ្វើបែបនេះព្រោះនាងដឹងថារាងកាយរបស់អធិរាជម្នាក់នោះមិនប្រតិកម្មជាមួយនឹងថ្នាំពុលទាំងនោះទេ នាងគ្រាន់តែសាកល្បងទ្រង់តែប៉ុណ្ណោះ

"យកវាទៅ" ថាហើយក៏ហុចផ្កាម្យ៉ាង ដែលមានរូបរាងស្រដៀងនិងផ្កាឈូក តែវាមិនមែនជាផ្កាធម្មតាឡើយ

"វាជាអី"

"ផ្កាឈូកនេះនឹងធ្វើឲ្យចំណង់តណ្ហាឡើងមកភ្លាមៗដោយគ្រាន់តែហិតក្លិនរបស់វា នាងយកវាទៅដាក់នៅក្នុងដំណាក់របស់វាទៅនាងនឹងបានវាដោយមិនពិបាក" នាយនិយាយទាំងញញឹមចុងមាត់ ជឿងជាក់ថាផែនការមួយនេះនឹងបានសម្រេចពិតប្រាកដ

"ហុឹស~ត្រៀមខ្លួនទៅ Min Yoongi ហ្គោលដេនដែលវីដេនយើងនឹងយកទ្រង់ឲ្យបានក្នុងយប់នេះ ហាស៎~ហាស៎~ហា៎"

"យើងនឹងយកនាងជាឈ្នាន់ដើម្បីសម្លាប់ពពួកទេពឲ្យអស់"

@Skip
ក្រលែកមកមើលនៅដំណាក់របស់រាជទាយាទតែម្នាក់របស់វិមានហ្គោលដេនឯនេះវិញទ្រង់កំពុងតែអង្គុយសញ្ចឹងគិតអំពីសម្តីរបស់ម្ចាស់ពូរបស់ខ្លួនកាលពីល្ងាចមិញ ទ្រង់នៅឆ្ងល់មិនបាត់ទេថាសម្តីនោះមានន័យថាមិច អាល្អិតដែលនៅជាមួយគេជាអ្នកណាមកពីណាហេតុអីក៏ម្ចាស់ពូចាំបាច់លាក់បាំងពីទ្រង់ដែរ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )Where stories live. Discover now