part 22 តើលោកជាអ្នកណា??

972 139 4
                                    

ផ្នែកម្ខាងទៀតនៃតំបន់ព្រិលទឹកកកគឺមានស្លឹកឈើនឹងផ្ការីកស្គុះស្គាយដុះដង្ហែរគ្នាគ្រប់ទិសទីក្លិនក្រអូបរបស់ផ្កាបានសាយភាយគ្រប់ទីកន្លែង ងាកមកមើលរាងកាយតូចច្រឡឹងមួយនេះកំពុងដេកក្រាបនឹងដីក្បែរបឹងមួយ ផ្ទៃមុខពោរពេញទៅដោយស្លាកស្នាមជាច្រើនព្រោះពេលធ្លាក់ចុះមកប៉ះជាមួយនឹងមែកឈើទើបធ្វើឲ្យមានរបួសស្នាមនឹងមានឈាមរឹមត្រង់មុខរបួសដូច្នោះ

"អូ!!ព្រះអើយតើអ្នកណាមកនៅត្រង់នេះ" ស្រ្តីស្រស់ស្អាតម្នាក់គ្រងឈុតពណ៍ផ្កាឈូកនឹងមានពាក់ម្កុដបង្ហាញថានារីម្នាក់នេះមិនមែនជាសាមញ្ញាជនឡើយ ស្រី្តនោះហាក់ភ្ញាក់ផ្អើលនៅពេលឃើញនាយតូចដេកស្តូកស្តឹងក្នុងសភាពមើលមិនយល់

"មានរឿងអ្វីព្រះនាង" ស្រ្តីជាបរិវារត់ចូលមកទាំងភិតភ័យក្រោយឮសម្រែករបស់ម្ចាស់ខ្លួន

"ឆាប់ទៅហៅឲ្យមនុស្សមកជួយលើបុរសម្នាក់នេះទៅដំណាក់របស់យើង យើងនឹងជួយព្យាបាលគេ"Maria នាងបន្លឺឡើងទាំងសម្លឹងមើលកាយតូចដែលត្រូវមនុស្សស្រីប៉ុន្មានអ្នកលើកទៅដំណាក់នាង(ម៉ារ៉ាគឺជាព្រះនាងនៃផ្កា វិមានរបស់នាងគ្មានមនុស្សប្រុសទេ បើនាងទៅដល់ទីណាទីនោះនឹងមានផ្កាដុះ គ្រប់ទិសទី)

[Skip]

កាយតូចត្រូវបានគេដាក់ឲ្យដេកនៅលើគ្រែមានក្បូរក្បាច់រចនាជាផ្កាទាំងអស់ បន្តិចក្រោយម៉ារ៉ាក៏ដើរចូលមកជាមួយឪសថមួយចំនួននៅក្នុងដៃរួចក៏ចាប់ផ្តើមលាបវាទៅលើរបួសរបស់ជីមីនយ៉ាងយកចិត្តទុកដាក់បំផុត

"លោកស្រស់ស្អាតខ្លាំងណាស់ ស្អាតជាងខ្ញុំជាមនុស្សស្រីទៅទៀត តើលោកជាអ្នកណា??.."Maria ពោលតិចៗទាំងសម្លឹងមើលផ្ទៃមុខដែលមានស្នាមរបួសនោះទាំងញញឹម ទោះផ្ទៃមុខមានរបួសក៏ពិតតែក៏មិនអាចបិទបាំងភាពស្រស់ស្អាតរបស់នាយកម្លោះម្នាក់នេះបានដែរ

"ព្រះនាងពរម្ចាស់"Girl 1

"មានការអី" Maria ឆ្លើយតបនឹងការហៅតែនាងមិនអាចដកភ្នែកចេញពីសម្រស់របស់នាយកំលោះម្នាក់នេះបានឡើយ

"ព្រះនាងពេញចិត្តបុរសម្នាក់នេះមែនទេ ពរម្ចាស់"Girl 1

"ត្រូវហើយយើងពេញចិត្តគេ គេស្អាតណាស់ស្បែកសរដូចជាព្រិល មុខមាត់ស្រស់សង្ហារ យើងលង់ស្រលាញ់គេហើយ"Maria ពោលទាំងមានស្នាមញញឹមជាប់នៅលើផ្ទៃមុខ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )Where stories live. Discover now