Part 9 (ត)

1.4K 183 1
                                    

"ពិននេះគ្រប់គ្រាន់ទេ" Taehyung និយាយទាំងសម្លក់Yurina

"ភស្តុតាងពិននឹងអ្នកណាក៏អាចនិយាយបាន!ស្រួលមិនស្រួលឯងជាអ្នកដាក់ថ្នាំពុលចូលទៅផងមិនដឹង"

"ល្អបើនាងគិតថាយើងជាអ្នកដាក់ចឹងយើងផឹកឲ្យនាងមើល" Jimin ថាហើយបម្រុងលើកកែវដែលកំពុងកាន់នោះមកផឹកតែ..

"ឈប់!!!បើឯងផឹកឯងនឹងស្លាប់" Yoongi ក្រោយពីទ្រង់ស្ងាត់អស់រយះពេលយ៉ាងយូរទើបគេសម្រេចចិត្តហាមឃាត់អ្នកដែលនៅចំពោះមុខខ្លួន ខ្លាចថាបើគេផឹកចូលទៅគេនឹងលែងមកវិញជារាងរហូត

"ឬក៏ឯងខ្លាច" នាងក្រមុំនិយាយផ្កើនដើម្បីឲ្យរាងតូចផឹកថ្នាំនោះ៖

"បិទមាត់នាងទៅ" ដោយឃើញនាងនិយាយបែបនេះ នាមជាអធិរាជស្រែកសម្លុតចង្អុរមុខនាងទាំងទឹកមុខកំណាច ចុះបើអាល្អិតម្នាក់នេះផឹកតាមសម្តីនាងឲ្យទ្រង់ធ្វើដូចម្តេចទៅ

...
សុខៗស្រាប់តែសម្រែកនៃសត្វម្យ៉ាងលាន់ឮពេញសាលប្រជុំ បន្តិចក្រោយសត្វរាជសីហ៍យ៉ាងធំសម្បើមមួយដែលមាននាមជាស្តេចអស់សត្វទាំងមូលហក់ចេញពីណាមិនដឹង ចូលមកក្នុងសាលប្រជុំធ្វើឲ្យគ្រប់គ្នាចលាចលមួយរំពេច៖

"អាយ៎~~" សម្លេងសម្រែមនុស្សក្នុងសាលប្រជុំលាន់ឮពេញរាជវាំង ទាហានទាំងអស់គ្នាមកឈរព័ទ្ធជុំវិញរាជសីហ៍ក្នុងដៃមានកាន់អាវុធគ្រប់ៗគ្នា ចំណែកអ្នកខ្លះក៏ការពារអធិរាជនិងរាជទាយាទ

"រាជសីហ៍មួយនេះមកពីណា" JungKook បន្លឺឡើងតិចៗទាំងចម្ងល់ពិតណាស់តាំងតែពីទ្រង់ប្រសូតមកទ្រង់មិនដែលបានប្រទះសត្វមួយនេះមុនមកនោះទេ ធ្លាប់ឮតែម្ចាស់ពូរបស់គេមានបន្ទូលពីវាតែប៉ុណ្ណោះ ពេលនេះបានឃើញរូបពិតវា ពិតជាអស្ចារ្យខ្លាំងណាស់

"សម្លាប់សត្វនេះចោលទៅ" Yurina ដោយភាពភ័យខ្លាចនាងបញ្ជារទាហានឲ្យសម្លាប់រាជសីហ៍មួយនេះព្រោះនាងគិតថាវាចូលមកគឺចង់អុកឡុក

"វាសត្វរបស់ខ្ញុំ" ពាក្យសម្តីប៉ុន្មានម៉ាត់ចេញពីមាត់Jimin ធ្វើឲ្យគ្រប់គ្នាស្រឡាំកាំងតែម្តង សត្វដ៏ធំនេះជារបស់គេឬ?

"សត្វមួយនេះជាអ្នកនាំខ្ញុំមកទីនេះ" ពិតណាស់បើមិនបានរាជសីហ៍មួយនេះនាំផ្លូវគេមិនដឹងទៅដល់ទីណានោះទេ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( Slow Update )Where stories live. Discover now