ភាគទី៣
លុះល្ងាចឡើងបន្ទាប់ពីការប្រជុំចប់រួចរាល់ជុងហ្គុកក៏ប្រញាប់ប្រញាលត្រឡប់មកផ្ទះវិញព្រោះអ្នកម៉ាក់បានខលមកថាចង់ញ៉ាំបាយល្ងាចជុំគ្នាទើបជុងហ្គុកសុខចិត្តទុកការងារដែលនៅសល់បន្តិចបន្តួចចោលសិនព្រោះការងារដែលនៅសល់វាមិនច្រើនណាស់ណាទេ។ងឺត....! សម្លេងឡានសេរីទំនើបចុងក្រោយដែលមានតម្លៃថ្លៃរបស់ជុងហ្គុកក៏ពន្លឺឡើងនៅខាងមុខភូមិគ្រឹះត្រកូលជុន។ ជុងហ្គុកចុចស៊ីភ្លែឡានដើម្បីឲ្យអ្នកខាងក្នុងបើកទ្វារ បន្ទាប់ពីអ្នកបើកទ្វារបើកហើយឡានសេរីទំនើបក៏បត់ចូលទៅខាងក្នុងផ្ទះ។
ជុងហ្គុកចុះពីឡានហើយបោះសោឡានឲ្យទៅអ្នកយាមហើយខ្លួនដើរចូលភូមិគ្រឹះបាត់ ឯអ្នកយាមក្រោយទទួលបានសោឡានរបស់ចៅហ្វាយហើយគេក៏ប្រញាប់យកឡានទៅចតនៅកន្លែងដើមវិញ
" សួរស្តីអ្នកម៉ាក់ លោកប៉ា " ជុងហ្គុកចូលមកដល់ក៏ឃើញអ្នកម៉ាក់នឹងលោកប៉ាអង្គុយក្នុងបន្ទប់ទទួលភ្ញៀវជុងហ្គុកក៏
ដើរទៅរកពួកគាត់ទាំងពីរ" មកហើយឬកូន " លោកស្រីជុនញញឹមស្រស់ដាក់កូន
" បាទអ្នកម៉ាក់ " ជុងហ្គុក
" បើបានជាមកហើយទៅសម្អាតខ្លួនទៅ អាងនឹងបានមកញ៉ាំបាយ " លោកជុននិយាយស្របពេលទម្លាក់ការសែតចុះពីដៃ
" មិនអីទេប៉ា " ជុងហ្គុកតបរួចក៏ងាកមកនិយាយជាមួយម៉ាក់គេវិញ
" ទៅសម្អាតខ្លួនសិនទៅកូនចាំចុះមកញ៉ាំបាយជុំគ្នាតែម្តងទៅ " លោកស្រីជុនពោលទាំងញញឹម
" ចឹងក៏បានដែលម៉ាក់ " ជុងហ្គុកនិយាយហើយគេក៏ដើរឡើងទៅខាងលើបាត់
ជុងហ្គុកតាំងពីដើមមកគេមិនដែលធ្វើអ្វីឲ្យប៉ាម៉ាក់របស់គេពិបាកឬក៏ត្រូវហត់ចិត្តដោយសារគេទេត្បិតតែគេមិនសូវចេះលួងលោមនឹងនិយាយផ្អែមទៅកាន់អ្នកណាក៏ពិតមែន
ហើយមាននាមថាជាCEOឃោឃៅក៏ពិតមែនតែរឿងស្រីញី
អូនបងគឺជុងហ្គុកមិនដែលប្រព្រឹត្តសោះ" កូនបងស្ដាប់តែសម្តីអូនមិនស្ដាប់បងសោះ " លោកជុន
បង្ហើរសម្តីមួយឃ្លាធ្វើឲ្យភរិយាគាត់សើចឡើង នេះគាត់
និយាយអ្វីកូនបងកូនអូនអីនេះជាកូនទាំងពីរអ្នកសោះ
YOU ARE READING
គូរដណ្តឹងឥតព្រៀង Season 1 (ចប់)
ChickLitសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែរខ្លួនស្រលាញ់។ ទោះបែបណាក៏ដោយ...ក៏សុខចិត្តនឹងទទួល