គូរដណ្ដឹងឥតព្រៀង🥀 Episode 8

846 65 0
                                    

                                  ភាគទី៨

      ខណៈពេលដែលថេយ៉ុងនឹងយ៉ុនហ្គីបាននាំក្មេងប្រុសនោះជាមួយនឹងបងប្រុសរបស់គេដែរត្រូវបានគេធ្វើបាបនោះមកមន្ទីពេទ្យរួចហើយថេយ៉ុងនឹងយ៉ុនហ្គីក៏សម្រេចចិត្តនៅកំដរកម្លោះតូចនោះដោយសារតែកម្លោះតូចគិតតែពីយំមិនឈប់ហើយម្យ៉ាងទៀតខ្លាចមានគ្រោះថ្នាក់ដល់កម្លោះតូចនោះផងទើបអ្នកទាំងពីរអ្នកនោះមិនសូវជាទុកចិត្តក៏សម្រេចចិត្តនៅកំដរកម្លោះតូចរហូតដល់លោកគ្រូពេទ្យចេញមក

" ឈប់យំទៅហើយឯងប្រាប់បងបានទេថាឯងឈ្មោះអី?ហើយចុះម៉ាក់ប៉ាឯងនោះ " យ៉ុនហ្គីអង្អែលក្បាលកម្លោះតូចតិចៗហើយនិយាយទៅកាន់គេដោយប្រើសម្លេងទន់ភ្លន់

" ខ្ញុំគ្មានប៉ាម៉ាក់ទេ គាត់បានស្លាប់ចោលខ្ញុំតាំងពីខ្ញុំមានអាយុ៣ឆ្នាំមកម្ល៉េះហើយឲ្យខ្ញុំនឹងបងប្រុសមករស់នៅជាមួយនឹងលោកយាយម្នាក់តែគាត់ធ្វើបានពួកយើងខ្លាំងណាស់ហើយបានបណ្ដេញពួកយើងចេញពីផ្ទះ ហើយកាលដែលបងប្រុសខ្ញុំត្រូវគេធ្វើបាបនោះគឺមកពីខ្ញុំឃ្លានពេកហើយបងប្រុសខ្ញុំក៏....." កម្លោះតូចនិយាយមិនទាន់បានប៉ុន្មានផងទឹកភ្នែកក៏ស្រក់ចុះមកម្តងទៀតនៅពេលនឹកឃើញហេតុការណ៍នោះឡើងមក

@ត្រឡប់ទៅវិញ

" ឈប់ ! ឈប់អាក្មេងចោរឯងចង់លួចរបស់យើងទៅណា កុំរត់ណាអាក្មេងចោរ " សម្លេងស្រីចំណាស់ម្នាក់ស្រែកផងរត់ផងក្រោយពីដឹងថាមានក្មេងមកពីណាមិនដឹងមកលួចនំរបស់គាត់ទៅ

" ជួយចាប់ចោរផង ឈប់សិនណាក្មេងចោរ " សម្លេងរបស់គាត់ធ្វើឲ្យអ្នកដែលនៅទីនោះភ្ញាកើផ្អើលហើយក៏នាំគ្នារត់ដេញចាប់ក្មេងនោះដូចគ្នា

ចំណែកឯក្មេងនោះវិញក្រោយដឹងថាមានគេដេញចាប់ខ្លួនច្រើនយ៉ាងនេះគេក៏ព្យាយាមរត់ធ្វើយ៉ាងណាឲ្យគេចពីពួកអ្នកដែលដេញចាប់នោះផុតតែរត់មិនទាន់បានប៉ុន្មានផងគេក៏ត្រូវទាក់ជើងនឹងដុំថ្មហើយដួលទៅលើដីភ្លាម។
    
      ក្រុមអ្នកដេញចាប់នោះក៏រត់មកដល់ហើយវាយដំទៅលើគេយ៉ាងខ្លាំងរហូតដល់គេសន្លប់បាត់ទាំងក្បាលហូរឈាមមកមិនឈប់ដៃជើងមានរបួសគ្រប់កន្លែងរាងកាយក៏ចាប់ផ្តើមស្លេកស្លាំង.......
       ចំណែកឯក្មេងប្រុសម្នាក់ទៀតដែលត្រូវជាប្អូនក្រោយ       ពីបាត់បងប្រុសរបស់ខ្លួនយូរពេកគេក៏ដើរទៅស្វែងរកបងប្រុសទាំងហេវហត់ព្រោះតែអត់បានញ៉ាំអ្វី២ថ្ងៃមកហើយ។ ជើងតូចៗក៏ព្យយាមដើរទៅមុខជារឿយៗទាំងមានទឹកភ្នែកជោគថ្ពាល់ហើយព្យាយាមស្រែកហៅអ្នកជាបងតែហៅយ៉ាងណាក៏អ្នកជាបងនោះមិនបានឮ

គូរដណ្តឹងឥតព្រៀង Season 1 (ចប់)Donde viven las historias. Descúbrelo ahora