គូរដណ្តឹងឥតព្រៀង🥀 Episode 6

798 63 0
                                    

                                 ភាគទី៦

    លក្ខណៈពេលដែលចេញពីភូមិគ្រឹះផាករួចមកឡានសេរីទំនើបរបស់ជុងហ្គុកក៏បានសម្តៅទៅភូមិគ្រឹះជុនវិញយ៉ាងលឿន។ ពេលមកដល់មុខផ្ទះជុងហ្គុកចតឡានមុខដើម្បីឲ្យប៉ានឹងម៉ាក់ចុះព្រោះនៅតាមផ្លូវអ្នកម៉ាក់ប្រាប់ថាត្រូវនាំជីមីនទៅរើសម្លៀកបំពាក់នឹងជញ្ជៀនភ្ជាប់ពាក្យគាត់មិនចង់រំខានពួកគេទើបសម្រេចចិត្តឲ្យពួកគេទៅតែពីរអ្នក

   ក្នុងឡានមានសភាពស្ងាត់ជ្រងំព្រោះតែគ្មានអ្នកណានិយាយអ្វីទាំងអស់ជីមីនគិតតែសម្លឹងមើលទៅខាងក្រៅតាមកញ្ចក់ឡានទាំងតានតឹងចំណែកជុងហ្គុកគេក៏មិនបាននិយាយអ្វីដែលគេគិតតែផ្ដោតអារម្មណ៍លើការបើកបរគេប៉ុណ្ណោះ

" មូឈី ! " ជីមីនអង្គុយមើលទេសភាពនៅខាងក្រៅសុខៗគេក៏បានឃើញហាងនំមួយកន្លែងដែលនោះជានំដែលគេចូលចិត្តគេក៏ឧទានឡើង កាលមីនជីនៅមីនជីតែងតែហាមមិនឲ្យជីមីនញ៉ាំនំមូឈីទេជាពិសេសនោះគីសូកូឡាក្ដៅតែពេលនេះគ្មានមីនជីទៀតទេ មីនជីគេទៅចោលពួកយើងហើយ

ជីមីនអង្គុយគិតដល់សម្តីបងប្រុសខ្លួនពេលក្រលែកឃើញដល់នំមូឈីនឹងសូកូឡាក្ដៅ ជីមៅនក៏ងាកមកឪនមុខចុះវិញហើយសម្រក់ទឹកភ្នែក

+ កាលនៅកុមារភាព

" ជីមីនបងប្រាប់អូនហើយថាកុំញ៉ាំរបស់អស់នេះ " សម្លេងក្មេងដែលជាបងពន្លឺឡើងស្របពេលដែររត់មកទាញសូកូឡាក្ដៅនឹងនំមូឈីចេញពីដៃប្អូនតែយឺតពេលបន្តិចព្រោះក្មេងតូចដែលជាប្អូនបានញ៉ាំវាឡើងណែនមាត់បាត់ទៅហើយ

" បងប្រុសតែអូនចង់ញ៉ាំវា ម៉ាក់ៗប្រាប់ថាឲ្យអូនញ៉ាំបានណាបងប្រុស " ជីមីនក៏រត់ទៅទាញវាមកវិញតែមីនជីបានយកវាទៅចោលបាត់ទៅហើយ

" ជីមីនដឹងទេថាបងមិនចង់ឲ្យអូនញ៉ាំវាទេបើអូនកើតអីទៅម៉ាក់ៗនឹងវៃបងហើយនឹងប៉ាៗទៀត " មីនជីនិយាយលួងលោមប្អូន

" តែម៉ាក់ៗប្រាប់ជីមីនថាជីមីនអាចញ៉ាំបានតែញ៉ាំតិចៗ " ជីមីននិយាយទាំងធ្វើមុខគួរឲ្យស្រឡាញ់

" អូនកំពុងតែតមាត់ជាមួយបងហើយកូនទា ! " មីនជីតែងតែហៅជីមីនថាជាកូនទារហូត

គូរដណ្តឹងឥតព្រៀង Season 1 (ចប់)Where stories live. Discover now