ភាគទី៤
នៅពេលមីនជីចូលមកដល់ក្រុមហ៊ុនក៏មានបុគ្គលិកម្នាក់ដែលជាជំនួយការរបស់គេផ្ទាល់រត់ចូលមករាយការណ៍ប្រាប់ទៅមីនជី។ ចំណែកមីនជីបន្ទាប់ពីស្ដាប់ចប់គេក៏ងក់ក្បាលហើយអនុញ្ញាតឲ្យបុគ្គលិកម្នាក់នោះទៅធ្វើការវិញ
មីនជីក៏សម្រួលសម្លៀកបំពាក់បន្តិចហើយក៏ឆ្ពោះទៅកាន់ជណ្ដើរយន្តដើម្បីឆ្ពោះទៅកាន់កន្លែងធ្វើការរបស់ខ្លួន
មកដល់officeមីនជីក៏ដើរចូលទៅអង្គុយលើកៅអីធ្វើការហើយគឹតដល់រឿងម្យ៉ាង ពេលនេះចង់មានមនុស្សម្នាក់មក
អង្គុយស្ដាប់ពីបញ្ហារបស់គេខ្លាំងណាស់ គេតានតឹង គេឈឺក្បាល គេស្មុកស្មាញ តើរឿងទាំងនេះពេលណាទៅទើប
រលុបបាត់ចេញពីខួរក្បាលរបស់គេ" ហ៊ឺម......!!! " មីនជីដកដង្ហើមធំហើយផ្អែកខ្នងនឹងកៅអី
ហើយបិទភ្នែកសម្រួលអារម្មណ៍ឲ្យបានធូរ !តុ......តុ.....
មីនជីសង្ងំបានបន្តិចក៏មានសម្លេងគោះទ្វារofficeខ្លួន,មីនជីបើកភ្នែកហើយសម្រួលអារម្មណ៍ទើបអនុញ្ញាតឲ្យគេចូលមក
" សួរស្តីលោកប្រធានមានគេសុំជួប " បុគ្គលិកម្នាក់និយាយ
ទៅកាន់មីនជី" ឲ្យគាត់ចូលមក " មីនជីក៏អនុញ្ញាត
" ចា៌ " នាងនិយាយហើយក៏ដើរចេញទៅ
" សួរស្តីមីនជី " បុរសម្នាក់ចូលមកហើយនិយាយហៅឈ្មោះមីនជីដូចជាធ្លាប់ស្គាល់គ្នាពីមុនមកយ៉ាងចឹង
" លោក ?? ហ៊ុនស៊ូ ! " មីនជីនិយាយឡើងទាំងភ្ញាក់ផ្អើល
បុរសម្នាក់នោះជាហ៊ុនស៊ូ ! គេជាហ៊ុនស៊ូជាអតីតសង្សាររបស់មីនជីពួកគេសហរឡាញ់គ្នាបានមួយអាទិត្យហើយពួកគេក៏បែកគ្នាដោយសារតែមីនជីគឹតថាគេមិនសាកសមនឹងហ៊ុនស៊ូព្រោះហ៊ុនស៊ូជាកូនអ្នកមានមីនជីក្រោកឈរហើយដើរទៅរកគេយឺតៗនេះគេស្មានតែហ៊ុនស៊ូស្អប់គេហើយតើ គេស្មានថាលែងបានជួបមុខហ៊ុនស៊ូហើយតើ ! តែប្រុសម្នាក់នេះបែរជាមកឈរនៅត្រង់នេះទៅវិញ
" មីនជីគឺបង ! បងចង់ជួបអូនទើបបងមកទីនេះ មីនជីបង
ឮថាអូនជិតភ្ជាប់ពាក្យមែនទេ មីនជី ! " ហ៊ុនស៊ូចូលទៅក្រសោបឪបកាយកម្លោះតូចហើយពោលជិតត្រចៀកគេ តិចៗ។ មីនជីក៏លើកដៃឪបតបគេវិញយ៉ាងណែនដូចគ្នា
គេនិយាយមិនរួចទេពេលឮហ៊ុនស៊ូនិយាយបែបនេះ គេមិនដឹងថាត្រូវបកស្រាយយ៉ាងមិចទេ
أنت تقرأ
គូរដណ្តឹងឥតព្រៀង Season 1 (ចប់)
أدب نسائيសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែរខ្លួនស្រលាញ់។ ទោះបែបណាក៏ដោយ...ក៏សុខចិត្តនឹងទទួល