ភាគទី៥
+ ប្រទេសកូរ៉េ
បន្ទាប់ពីនិយាយការងាររួចជុងហ្គុកក៏ដើរចេញពីក្នុងភោជនីយដ្ឋាននោះហើយសម្តៅទៅរកកន្លែងចតឡាន។ ថ្ងៃនេះជុងហ្គុកទាំងញញឹមទាំងសប្បាយកើតឡើងមកព្រមគ្នាដោយមិនដឹងថាមានមូហេតុអ្វី
នៅពេលជុងហ្គុកដើរមកដល់គេក៏បានឃើញអ្នកដែលទើបតែនិយាយគ្នាហើយថ្មីៗឈរនៅកន្លែងចតឡានដូចគ្នា ជុងហ្គុកញញឹមហើយក៏ដើរទៅរកគេ។ ម្នាក់ដែលជុងហ្គុកទើបតែនិយាយគ្នារួចរាល់នោះគឺជាមីនជា ! តើជុងហ្គុកនឹង
មីនជីមានអ្វីត្រូវនិយាយគ្នាឬ ??" មីនជី ! ជួបគ្នាម្តងទៀតហើយនេះមិនទាន់ទៅផ្ទះទេឬ ? " ជុងហ្គុកធ្វើជានិយាយល្អដាក់មីនជីទាំងញញឹមបង្កប់ន័យ
" បាទលោក " មីនជីញញឹមតបហើយក៏ប្រញាប់ងាកមកវិញព្រោះដឹងស្រាប់ហើយថាមីនជីខ្លាចជុងហ្គុកកម្រិតណា គ្រាន់តែអង្គុយនិយាយគ្នាមិញនេះមីនជីស្ទើតែដាច់ខ្យល់ទៅហើយចុះទម្រាំមកឈរនិយាយគ្នានៅកន្លែងស្ងាត់ចឹងទៀត
" កុំភ្លេចនៅអ្វីដែលយើងបាននិយាយគ្នាណា មីនជី !! រឿងនោះឯងមិនចាំបាច់ភ័យទេតែសំខាន់គឺសុំកុំឲ្យឯងភ្លេចទៅបានហើយបើមិនចឹងទេ....? " ជុងហ្គុកនិយាយទាំងញញឹម
កំណាចដាក់មីនជីហើយដើរទៅរកគេយឺតៗទាំងទឹកមុខឃោឃៅចំណែកឯមីនជីវិញមុខឡើងស្លេកអស់ហើយគេចេះតែគេចជុងហ្គុកកាន់តែចូលមកជិត" ខ្ញុំ ! ខ្ញុំមិនភ្លេចទេលោក តែបើលោកធ្វើតាមសន្យាលោកមិនបានខ្ញុំនឹងយកគេចេញពីលោក " មីនជីព្យាយាមតាំងសតិតតាំងនឹងគេវិញ
" ខ្ញុំជាមនុស្សឆ្លាតខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់ដឹងឯងមិនបាច់បារម្ភទេ សំបុត្រឆ្លងដែនខ្ញុំរៀបចំរួចហើយត្រៀមតែខ្លួនហោះហើរទៅ " ជុងហ្គុកនិយាយរួចក៏ដើរថយក្រោយមកវិញហើយចូលឡានរួចបើកចេញទៅបាត់ទាំងមិនខ្វល់ពីក្រសែរភ្នែកដែលពពេញដោយភាពសោកសៅអ្វីបន្តិច
តើជុងហ្គុកបាននិយាយអ្វីខ្លះជាមួយមីនជី ហេតុអ្វីក៏លើកយករឿងឆ្លងដែនមកនិយាយទៅវិញ?
....................
ទម្រាំតែមកដល់ផ្ទះគឺម៉ោង៥ល្ងាចល្មមមកពីផ្លូវស្ទះផងអីផងទើបមីនជីមកផ្ទះរៀងល្ងាចបន្តិច។ មីនជីឲ្យអ្នកយាមយកឡានទៅចតទុកហើយទើបគេដើរចូលក្នុងផ្ទះ
ESTÁS LEYENDO
គូរដណ្តឹងឥតព្រៀង Season 1 (ចប់)
Chick-Litសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែរខ្លួនស្រលាញ់។ ទោះបែបណាក៏ដោយ...ក៏សុខចិត្តនឹងទទួល