ភាគទី៧
+ ១សប្ដាហ៍
បន្ទាប់ពីពិធីភ្ជាប់ពាក្យត្រូវបានបញ្ចប់ទៅដោយរលូន១
សប្ដាហ៍ក្រោយមកពួកគេក៏ត្រូវរៀបការតាមពាក្យរបស់លោកស្រីជុនដែលបានកំណត់ទុកពិតមែនហើយក៏ដូចអ្វីដែលលោកស្រីផាកគិតដូចគ្នា ពិធីរៀបការរៀបចំឡើងយ៉ាងអធឹកអធ័មមានទាំងអ្នកការសែតនឹងអ្នកសារព័ត៌មាន
ព្រមទាំងអ្នកមានមុខមាត់ធំៗចូលរួមទៀត។ល។អ្វីដែលខាងត្រកូលជុនអាចធ្វើទៅបាននោះគឺជះលុយរាប់លានដុល្លាដើម្បីបិទមាត់អ្នកការសែតមិនឲ្ចចុះ
ផ្សាយពីកូនប្រសាររបស់គាត់ដែលថាគេជាគូរដណ្តឹងឥតព្រៀងបើមិនដូច្នេះទេច្បាស់ជាមានព័ត៌មានកក្រើកមេឃកក្រើកដីជាមិនខាននេះជាយប់ទីបួនបន្ទាប់ពីពិធីមង្គលការត្រូវបានបញ្ចប់
ជីមីនក៏ត្រូវមករស់នៅខាងម្តាយក្មេកដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ តាំងពីជីមីនរៀបការជាមួយជុងហ្គុករួចរាល់អ្វីដែលជីមីនទទួលបានពីជុងហ្គុកនឹងម្តាយឪពុកក្មេកគឺក្តីស្រឡាញ់នឹងភាពកក់ក្តៅព្រោះអី?លោកជុននឹងភរិយាស្រឡាញ់ពេញចិត្តជីមីនជាងមីនជីទៅទៀត គាត់មើលឃើញថាជីមីនជាមនុស្សទន់ភ្លន់ហើយរឹងមាំថែមទាំងឆ្លាត ! ដែលខុសពីមីនជីដែលទន់ភ្លន់ដែរតែទន់ភ្លន់ហួសកម្រិតនឹងមានចរិកឆ្មើងឆ្មៃ បើត្រូវចិត្តគឺរួសរាយដាក់តែបើមិនត្រូវចិត្តសូម្បីតែមុខមិនចង់មើល
" បើអូននៅតែរឹងទទឹងចង់គេងផ្ទាល់នឹងឥដ្ឋការ៉ូបែបនេះទៀតបងនឹងទៅប្រាប់លោកប៉ាអ្នកម៉ាក់ក្មេក " ជុងហ្គុកដើរចេញពីបន្ទប់ទឹកមានត្រឹមតែកន្សែងពោះគោរុំល្វែងខាងក្រោមឈរច្រត់ចង្កេះសម្លឹងមើលទៅប្រពន្ធដែលកំពុងតែរៀបចំកន្លែងគេងទាំងមិនយល់ គេមិនធ្វើអីជីមីនទេតែសុំត្រឹមឲ្យមកគេងលើពូកប៉ុន្នឹងទ្រង់ពិបាកខ្លាំងម្ល៉េះ
បួនយប់ទាំងយប់នេះហើយតែជីមីនមិនដែលសីម្បីតែឡើងទៅគេងលើពូកជាមួយប្តីអ្វីបន្តិចព្រោះជីមីនមិនទុកចិត្តប្រុសម្នាក់នោះទេទោះជុងហ្គុកនិយាយថាមិនប៉ះពាល់គេតែគេនៅតែមិនហ៊ាន
VOUS LISEZ
គូរដណ្តឹងឥតព្រៀង Season 1 (ចប់)
ChickLitសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែរខ្លួនស្រលាញ់។ ទោះបែបណាក៏ដោយ...ក៏សុខចិត្តនឹងទទួល