ភាគទី១០ : ភាគបញ្ចប់
បន្ទាប់ពីឃុំជីមីនទុករួចហើយជុងហ្គុកក៏ទាញសោរឡានចេញមកហើយដើរយ៉ាងលឿនសម្តៅទៅកន្លែងចតឡាន។ បន្ទាប់មកជុងហ្គុកក៏ចេញឡានទៅយ៉ាងលឿនសម្តៅទៅរកភូមិគ្រឹះផាកដើម្បីនិយាយគ្នាឲ្យដឹងរឿង
..................
នៅក្នុងភូមិគ្រឹះផាកលោកស្រីនឹងស្វាមីអង្គុយស្ដាប់មីនជីបកស្រាយតាមដំណើររឿងបន្ទាប់ពីនិយាយទូរស័ព្ទជាមួយជីមីនរួចរាល់។ មីនជីរៀបរាប់ប្រាប់ឪពុកម្តាយតាមដំណើររឿងតាំងពីថ្ងៃដែលគេណាតជួបជុងហ្គុក ភោជនីយដ្ឋាននោះ...
" អ្នកម៉ាក់រឿងទាំងអស់មកពីជុងហ្គុកពិតមែនតែគេមិនខុសទេ គេស្រលាញ់ប្រុសពៅគេប្រាប់កូនផ្ទាល់ត្រចៀកហើយកូនក៏ដឹងថាប្រុសពៅក៏ស្រឡាញ់គេដែលពេលនេះ ជុងហ្គុកមិនខុសតែអ្នកដែរខុសគឺជាកូនទៅវិញទេ " មីនជីបកស្រាយទាំងរលីងរលោងទៅកាន់លោកប៉ាអ្នកម៉ាក់របស់គេហើយព្យាយាមពន្យល់គាត់ព្រោះមិនចង់ឲ្យគាត់ស្អប់ជុងហ្គុកនឹងយកជីមីនត្រឡប់មកវិញ
" តែគេធ្វើឲ្យម៉ាក់ស្ទើបែកទ្រូងស្លាប់កូនមានដឹងទេ! ហើយបើគេស្រឡាញ់ជីមីនហេតុអ្វីគេមិនមកប្រាប់ម៉ាកើដោយផ្ទាល់ថាគេចងើរៀបការជាមួយជីមីនដែលមិនមែនជាកូន
ហ៊ឹស...យ៉ាងណាក៏ដោយម៉ាក់ត្រូវយកជីមីនមកវិញ " លោកស្រីនិយាយទាំងទឹកមុខប្រាកដប្រជាថាត្រូវតែយកជីមីនមកវិញ" អ្នកម៉ាក់ ! តែវាជាកំហុសកូនទៅវិញទេអ្នកម៉ាក់ចង់ឲ្យពួកគេបែកបាក់គ្នាឬ ? អ្នកម៉ាក់រឿងដល់ដំណាក់កាលនេះទៅហើយ " មីនជី
" អូន..! បងថាកូននិយាយត្រូវកុំបំបែកពួកគេអីពួកគេរៀបការរួចហើយ ហើយរឿងវាក៏កន្លងហួសទៅហើយ កុំយកវាមកគិតអីសំខាន់ពេលនេះកូនគេត្រឡប់មកវិញហើយ " លោកផាកពន្យល់ប្រពន្ធមួយៗចំណែកលោកស្រីផាកវិញមិនបានមាតើអ្វីទាំងអស់តែគាត់កំពុងតែគិត
" លោកប៉ា ! តើលោកស្រីជុនដឹងរឿងនេះទេ " មីនជីសួរទៅលោកប៉ាតិចៗ
" ដឹង ! គាត់ដឹងរួចហើយព្រោះប៉ាជាអ្នកខលទៅប្រាប់គាត់ខ្លួនឯងអំបាញ់មិញនេះ " លោកផាក
BẠN ĐANG ĐỌC
គូរដណ្តឹងឥតព្រៀង Season 1 (ចប់)
ChickLitសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែរខ្លួនស្រលាញ់។ ទោះបែបណាក៏ដោយ...ក៏សុខចិត្តនឹងទទួល