គូរដណ្តឹងឥតព្រៀង🥀 Episode 2

847 70 0
                                    

ភាគទី២

     លុះរាងតូចជីមីនចុះមកដល់ក្រោមហើយ កម្លោះតូចក៏ឃើញម៉ាក់របស់គេអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវម្នាក់ឯងយ៉ាងស្ងៀមស្ងាត់កម្លោះតូចសម្លឹងមើលទៅអ្នកម៉ាក់របស់ខ្លួននឹងបន្ទប់របស់បងប្រុសឆ្លាស់គ្នាក្នុងចិត្តរាងតូចច្របូកច្របល់គឹតអ្វីលែងចេញពេលឃើញម៉ាក់នឹងបងប្រុសខ្លួនកើតទុក្ខហើយក្នុងនាមជាប្អូនប្រុសជាកូនគេក៏មិនសប្បាយចិត្តដូចគ្នាមិនដឹងថាដោះស្រាយដោយវិធីណាទេបើម្ខាងគ្រួសារម្ខាងទ្រព្យសម្បត្តិបែបនេះបើជ្រើសឲ្យបងប្រុសមិនរៀបការរាងតូចព្រមទាំងម៉ាក់ប៉ានឹងបងប្រុសត្រូវបាត់បងគ្រប់យ៉ាងដែលជាញើសឈាមរបស់គាត់ទាំងពីរហើយបើឲ្យបងប្រុសទៅរៀបការដូចជាយកក្ដាន់ទៅឲ្យខ្លាស៊ីទទេៗ...ហ្អីយអាប់អួរម្ល៉េះ !!

     កម្លោះតូចដកដង្ហើមធំបន្តិចសម្រួលអារម្មណ៍ហើយក៏ដើរទៅរកម៉ាក់របស់គេដែលអង្គុយនៅទីនោះ។ ចូលមក ដល់កម្លោះតូចដាក់ខ្លួនអង្គុយជិតអ្នកម៉ាក់ហើយលូកដៃទៅចាប់ដៃរបស់ម៉ាក់នឹងអង្អែលតិចៗដើម្បីជាកម្លាំងចិត្តនឹងជា
សញ្ញាប្រាប់ថាកុំឲ្យគាត់គិតច្រើនហើយត្រូវតែរឹងមាំ

" អ្នកម៉ាក់ ! ម៉ាក់កុំគិតច្រើនអីណាម៉ាក់ ជីដឹងថាម៉ាក់ពិបាកចិត្តនៅពេលឃើញអ្នកម៉ាក់នឹងបងប្រុសបែបនេះកូនក៏មិនសប្បាយចិត្តដែល " ជីមីននិយាយព្រមទាំងឪនមុខចុះចង់បញ្ជាក់ទៅកាន់ម៉ាក់ខ្លួនថាគេក៏អន់ចិត្តមិនបាញ់គាត់ដែល

" កូនជី ! ម៉ាក់មិនដឹងថារស់បានប៉ុណ្ណាទៀតទេ កម្លាំងញើសឈាមម៉ាក់ជាមួយនឹងលោកប៉ារបស់កូនតាំងពីចាប់ដៃបានគ្នាមកមិនដែលជួបប្រទះរឿងបែបនេះទេ តែកុំតែគ្រួសារយើងខ្វះខាតកុំអីម៉ាក់មិនទៅខ្ចីលុយគេហើយឲ្យគេមករិទ្ធក៍ម៉ាក់បែបនេះទេ " លោកស្រីផាកពោលទាំងអួល
ដើមក៍និយាយមិនចង់ចេញ បើអាចបង្វិលពេលវេលាថយ
ក្រោយបានបើដឹងថាចរិកគ្រួសារនោះឃោឃៅដល់ម្លឹងគាត់ក៏មិនទៅខ្ចីប្រាក់ពីគ្រួសារឃោរឃៅនោះដាច់ខាត

" អ្នកម៉ាក់សូមកុំនិយាយបែបនេះអីជីមានអារម្មណ៍ថាមិនស្រួលទេ យ៉ាងណាគេគ្មានថ្ងៃបានទ្រព្យសម្បត្តិរបស់យើងជាដាច់ខាត ជឿកូនណាម៉ាក់ " ជីមីននិយាយរួចគេក៏ឪបម៉ាក់របស់គេយ៉ាងណែន គេមិនរីករាយជាមួយទេពេលឮបែបនេះហើយគេក៏គ្មានថ្ងៃឲ្យមានរឿងបែបនោះកើតឡើងឡើយ

គូរដណ្តឹងឥតព្រៀង Season 1 (ចប់)Donde viven las historias. Descúbrelo ahora