គូរដណ្តឹងឥតព្រៀង🥀 Episode 9

870 69 2
                                    

                                   ភាគទី៩

     បន្ទាប់ពីបានគេងលង់លក់អស់រយៈពេលជាច្រើនម៉ោងរួចមកពន្លឺព្រះអាទិត្យក៏ចាប់ផ្តើមរះឡើងសារជាថ្មីដើម្បីបំភ្លឺដល់ភពផែនដី។ ក្នុងនោះក៏មានរាងតូចច្រលឹងបបូរមាត់ពណ៌ផ្កាឈូកដែលបានក្រោកចេញពីគ្រែគេងមកបត់បែនខ្លួនប្រាណរបស់ខ្លួនមុននឹងដើរទៅបើកបង្អួចដើម្បីឲ្យពន្លឺនៃព្រះអាទិត្យជះចូលមកក្នុងបន្ទប់

      ជីមីនសម្លឹងមើលទៅពិភពលោកខាងក្រៅតាមបង្អួចទាំងញញឹមស្រស់ហើយស្របមកខ្យល់បរិសុទ្ធចូលមកស្របពេលតែមួយ។ កំពុងតែរីករាយនឹងបរិយាកាសនោះសុខៗក៏មានដៃមួយលូកចូលមកឪបចង្កេះជីមីនពីក្រោយធ្វើឲ្យជីមីនដឹងយ៉ាងច្បាស់ថានោះជាអ្នកណា

" ក្រោកហើយឬ " ជុងហ្គុកដែលទើបនឹងចេញមកពីបន្ទប់ទឹកក្រោយបើឃើញប្រពន្ធឈរបែបនេះគេក៏ចូលទៅរកហើយឪបចង្កេះប្រពន្ធជាប់ព្រមទាំងប្រើសម្លេងយ៉ាងស្រទន់ទៅកាន់គេ ចំណែកជីមីនវិញគេមិនបានតបអ្វីច្រើនទេបានត្រឹមតែងក់ក្បាល

" អូននៅខឹងនឹងបងរឿងម្សិលមិញមែនទេ? ឲ្យបងសូមទោសដែលបងគ្រប់គ្រងខ្លួនឯងមិនបាន " ជុងហ្គុកពោលទាំងសម្លេងស្រាលដែលខុសពីម្សិលមិញហើយគេក៏ដឹងថាជីមីនខឹងនឹងគេព្រោះតែរឿងនោះទើបជុងហ្គុកសម្រេចចិត្តចូលខ្លួនមកសូមទោស

" តាំងពីដើមមកបងមិនដែលនិយាយពាក្យសូមទោសដាក់អ្នកណាទេ នេះជាលើកទីមួយហើយដែលបងនិយាយពាក្យនេះ " ជុងហ្គុកបន្តហើយក៏លើកដៃរបស់ជីមីនមកមើលព្រោះថាម្សិលមិញគេរៀងខ្លាំងដៃដែលតែជួយមិនបានទេមកពីគេខ្លួនឯងតើ

" ខ្ញុំមិនបានខឹងទេ សុំមុខខ្ញុំហើយដែលលោកធ្វើបែបនេះ " ជីមីននិយាយព្រមទាំងកែវភ្នែកទាំងពីរកំពុងតែរលីរលោងចង់ហូរទឹកភ្នែកចេញមកពេលដែលនឹកដល់រឿងម្សិលមិញ

" បើអូនមិនខឹងហេតុអ្វីក៏មិននិយាយរកបងហើយថែមទាំងមិនបានចុះទៅញ៉ាំអាហារពេលល្ងាចទៀត " ជុងហ្គុក

" មកពីខ្ញុំមិនឃ្លាន " ជីមីនតបហីៗ

" តែយ៉ាងណាអូនគួរតែញ៉ាំអីមិនមែនមកដេកអត់អាហារបែបនេះទេ ក៏ដឹងហើយថាបងមិនចូលចិត្តនិយាយច្រើននោះអីបងដឹងថាបងឃោឃៅដូច្នេះអូនកុំធ្វើឲ្យបងឃោឃៅជាងនេះអី " ជុងហ្គុកពោលទាំងសម្លឹងមើលទៅជីមីនពីក្រោយមិនដាក់ភ្នែកឯជីមីនបានត្រឹមតែងាកមុខចេញ

គូរដណ្តឹងឥតព្រៀង Season 1 (ចប់)Where stories live. Discover now