*ផាំង*
សម្លេងបើកទ្វាមួយទំហឹងលាន់លឺពេញក្នុងបន្ទប់ទទួលភ្ញៀវ គ្រីស ថេយ៉ុង នឹង ប្យុង សុក ងាកមើលប្រភពសម្លេងដែលបានលឺអម្បាញ់មិញ។ សាណា នឹងយ៉ុនណា ដើរចូលក្នុងបន្ទប់ទទួលភ្ញៀវតម្រង់ទៅនាក់ទាំងបីបម្រុងនឹងសុីសាច់ហុតឈាមគ្នា។
"នាក់ទាំងបីគិតចង់ធ្វើស្អី?"
សាណាសម្លុតទៅបីនាក់ដែលមើលមកកាន់នាង
"សាណា អាមួយនេះជាពីណាគេហេតុអីគេមកនៅក្នុងភូមិគ្រឹះអូន"
ប្យុង សុក ទៅកាន់ សាណា អោយច្បាស់ថាថេត្រូវជាអីនឹង សាណា
"អាចង្រៃយ៎! ឯងមានសិទ្ធអីហៅនាងថាអូនចង់ងាប់មែនទេ?"
ថេស្រែកកំហកដាក់ ប្យុង សុក គេមានសិទ្ធអីហៅសង្សាររបស់ខ្លួនថាអូន
"នាងជាគូដណ្តឹងរបស់យើងហេតុអីយើងហៅមិនបាន?ចុះឯងជាស្អីបានមកហាមយើង?"
ប្យុង សុក បានសួរឌឺទៅថេធ្វើអោយនាយកំលោះខឹងចង់ចេញផ្សែងតាមត្រចៀកទៅហើយ
"ប្យុង សុក!!ឯងឆាប់បិទមាត់ឯងបើមិនចង់បែកមាត់នរណាអោយឯងហៅយើងអូន?យើងជាគូរដណ្តឹងនឹងឯងដែលតែយើងមិនបានស្រឡាញ់ឯង"
សាណា នាងពិតជាធុញយកតែមែនទែនហើយតាមនោះតាម
"បិទមាត់ក៏បានតែប្រាប់សិនមកអាមួយនេះជាអ្នកណា?"
ប្យុង សុក បានលើកដៃចង្អុលមុខថេ
"យើងហ៎?ចង់ដឹងមែនទេ?យើងគឺជាសង្សាររបស់ Choi Sana យ៉ាងមិចអស់ចិត្តឬនៅ?"
ថេនិយាយរួចក៏ក្រលាស់ដៃ ប្យុង សុក ដែល ចង្អុលគេចេញ
"សាណា នេះពិតដែលទេខ្ញុំចង់បានចម្លើយពីមាត់របស់នាងមិនមែនមកពីវាទេ"
ប្យុង សុក ងាកមកសួរ សាណាទាំងជ្រួញចិញ្ចើម
"គ្មានចម្លើយអោយទេព្រោះឯងបានចម្លើយហើយ"
សាណា និយាយទាំងញញឹមយ៉ាងស្រស់ដាក់ ប្យុង សុក
"នេះចង់លេងអីនឹង?នាងមិនបានស្រឡាញ់វាមែនទេ?នាងគ្រាន់តែយកវាមកបន្លំភ្នែកខ្ញុំទេត្រូវទេ?"ប្យុង សុក ស្ទុះទៅជិត សាណា
"ទេ ខ្ញុំមិនបានធ្វើវាទេខ្ញុំស្រឡាញ់ថេ ហើយ ថេក៏ស្រឡាញ់ខ្ញុំ"
YOU ARE READING
ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦
Фанфикក្នុងនាមជាម៉ាហ្វៀប្រុសម្នាក់ដែលមានល្បិចច្រើនថែមទាំងមានគេកោតខ្លាចនឹងអំណាចរបស់ខ្លួនគ្រប់គ្នាតែមកត្រូវចាញ់ល្បិចម៉ាហ្វៀស្រីអាយុ23ឆ្នាំទៅវិញ🔞 សរសេរដោយ: S.Jane Start : 22.06.2021