សម្លេងថេក៏បានបន្លឺឡើងបានធ្វើអោយលឺទៅដល់លោក Choi សាណា លើកនេះប្រហែលធ្ងន់កហើយ
"សាណា?អ្នកណាគេនឹង?"
លោក Choi សួរទាំងឆ្ងល់សម្លេងនេះមិនដែលស្គាល់ទេ
"អឺ...អឹមម...គ...គឺ គ្រីស នឹងណាលោកប៉ា គ្រីស គេមកបាន2ថ្ងៃហើយតែកូនមិនបានប្រាប់ប៉ា"
សាណា នាងនិយាយទាំងបុកពោះ
"ក្មួយ គ្រីស គេមកវិញហើយមែនកូន?មិនប្រាប់ប៉ាអោយដឹងសោះ"
សាណា នាងធ្វើសញ្ញាអោយថេចេញទៅវិញរួចថេក៏ដើរចេញទៅ
"កូនរវល់ពេកអត់បានប្រាប់ប៉ានឹងណាឥឡូវកូនចុះទៅញុាំបាយសិនណាប៉ា ជម្រាបលាប៉ា"
និយាយរួចក៏ដាក់ទូរស័ព្ទចុះយកដៃវ៉ៃទ្រូងរបស់ខ្លួនតិចៗ
"លោកអើយលោកហេតុអីមិនគោះទ្វាសោះអញ្ចឹង"
សាណា និយាយស្តីអោយថេចូលមកមិនគោះទ្វាសោះសឹងតែបែកការឥឡូវហើយ
គ្រប់គ្នាបានមកដល់តុបាយញុាំម្ហូប ថេ នឹង គ្រីស បានធ្វើអោយញុាំ
"បង គ្រីស ស្នាដៃបងនៅដដែលឆ្ងាញ់ដូចដើម"
យ៉ុនណា និយាយសរសើរ គ្រីស មិនដាច់ពីមាត់
"ថ្លង់ណាស់ឈប់និយាយទៅម្ហូបនឹងខ្ញុំក៏ជាអ្នកធ្វើដែលកុំសរសើរតែ គ្រីស"
ថេពេលនេះគេច្រណែនបន្តិចដែលឃើញ យ៉ុនណា សរសើរតែ គ្រីស
"សាណា ឯងនិយាយបន្តិចបានទេ?កុំស្ងាត់បែបនេះយើងមានអារម្មណ៍ថាចម្លែកណាស់"
គ្រីស ពេលនេះដូចជាមិនស្ងប់សោះពេលឃើញ សាណា ទៅជាបែបនេះធ្លាប់តែនៅតុបាយនិយាយគ្នាជេគ្នាឥឡូវឡើងស្ងាត់ជ្រាប
"គ្មានអីនិយាយទេ"
នាងក៏ងើបដើរចេញទៅបន្ទប់ធ្វើការនាងបាត់ ឯថេវិញបម្រុងនឹងដើរតាមតែត្រូវបានហាម
"លោកគួរតែអង្គុយចុះវិញមិនបាច់ទៅតាមគាត់ទេទុកអោយ ជីសូង ជាអ្នកទៅវិញ ជីសូងឆាប់ទៅតាមបងស្រីខ្ញុំទៅប្រហែលគាត់ត្រូវការឯង"
យ៉ុនណា បានឃាត់មិនអោយថេទៅតាមប៉ុន្តែរបែរជាដេញ ជីសូង គ្នាមិនដឹងអីទៅជំនួសវិញ
YOU ARE READING
ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦
Fanfictieក្នុងនាមជាម៉ាហ្វៀប្រុសម្នាក់ដែលមានល្បិចច្រើនថែមទាំងមានគេកោតខ្លាចនឹងអំណាចរបស់ខ្លួនគ្រប់គ្នាតែមកត្រូវចាញ់ល្បិចម៉ាហ្វៀស្រីអាយុ23ឆ្នាំទៅវិញ🔞 សរសេរដោយ: S.Jane Start : 22.06.2021