*ក្រាក*
សម្លេងបើកទ្វារបន្លឺឡើង ជីសូង កាន់ថង់ធំមួយមើលទៅទំនងជាទិញរបស់ញុាំច្រើនមកអោយ សាណា
"ចៅហ្វាយ ខ្ញុំបានទិញរបស់ដែលចៅហ្វាយចូលចិត្តមកច្រើនណាចៅហ្វាយឆាប់ងើបមកញុាំមក"
ជីសូង គេដើរទៅអង្គុយជិតគ្រែ សាណា ហើយក៏ដាក់ថង់ដែលសុទ្ធតែរបស់ញុាំនៅលើកំភ្លៅរបស់គេរួចក៏យកចេញមកម្តងមួយៗរៀបរាប់ប្រាប់ សាណា
"នេះចៅហ្វាយ ខ្ញុំបានទិញដូចជា សូកូឡា នំបុ័ង ទឹកដោះគោចេក...."
ជីសូង គេលើករបស់មួយរៀបរាប់មួយរហូតដល់អស់ពីថង់ដែលគេបានទិញមក
"ចៅហ្វាយ ចង់ញុាំមួយណាដែល?ចាំខ្ញុំរៀបអោយ"
នាយសួរទៅកាន់ចៅហ្វាយខ្លួនដែលអង្គុយនៅគ្រែញញឹមមើលទៅរបស់ដែលគេទិញ
"របស់ច្រើនណាស់ ឯងហុច នំប័ុង អោយយើងមកជាមួយនឹងទេកដោះគោចេក"
នាងប្រាប់ជំនិតខ្លួនហើយមិនចាំយូរនាយក៏ប្រញាប់លុកដៃយក នំប័ុង នឹង ទឹកដោះគោចេក អោយទៅ សាណា
"ពេលដែលចៅហ្វាយចង់ញុាំអីទៀតប្រាប់ខ្ញុំមកណា"
នាយសប្បាយចិត្តណាស់ពេលដែលឃើញនាងញុាំបានច្រើនបែបនេះហើយក៏លែងសូវបារម្មណ៍ដែល។
បន្ទាប់ពីញុាំអីរួចរាល់អស់ហើយ សាណា នាងក៏មានអាម្មណ៍ថាចង់សម្រាកបន្តិចព្រោះនាងញុាំឆ្អែតហើយក៏ចាប់ផ្តើមងងុយគេងតែម្តង
"ចៅហ្វាយ គេងហើយហ៎?"
ជីសូង គេក្រឡេកទៅឃើញ សាណា នាងដាក់ខ្លួនគេងនៅលើគ្រែមើលទៅដូចជាគេងលក់បាត់ហើយ ជីសូង ក៏ទម្លាក់ ipad ចុះដើរតម្រង់ទៅកាន់គ្រែរបស់ សាណា ដើម្បីដណ្តប់ភួយអោយ សាណា ព្រោះគេឃើញនាងដណ្ដប់បានតែត្រឹមកំភ្លៅចុះក្រោមប៉ុណ្ណោះ
"កុំឈឺទៀតអីណាចៅហ្វាយបើសិនជាលោកប្រុសនឹងអ្នកស្រីធំដឹងគាត់ប្រាកដជាពិបាកចិត្តមិនខាន"
ជីសូង នាយនិយាយតិចៗរួចក៏ដើរទៅគេងនៅសាឡុងក្នុងបន្ទប់ ជាមួយនឹង សាណា ដែលក្រែងនាងត្រូវការជំនួយអីគេអាចជួយនាងបាន
YOU ARE READING
ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦
Fanfictionក្នុងនាមជាម៉ាហ្វៀប្រុសម្នាក់ដែលមានល្បិចច្រើនថែមទាំងមានគេកោតខ្លាចនឹងអំណាចរបស់ខ្លួនគ្រប់គ្នាតែមកត្រូវចាញ់ល្បិចម៉ាហ្វៀស្រីអាយុ23ឆ្នាំទៅវិញ🔞 សរសេរដោយ: S.Jane Start : 22.06.2021