_2ថ្ងៃក្រោយមក_
ពីរថ្ងៃកន្លងបាត់ទៅហើយ ជុងគុក គេនៅតែមិនទាន់ដឹងខ្លួនហើយថ្ងៃនេះ សាណា នាងក៏បានមកមើលគេផងដែល។
"ជុងគុក ហ៎ា~~ ឯងកាលណាដឹងខ្លួន?ឯងដឹងទេថាម្សិលមិញមានរឿងអីកើតចំពោះបង?"
នាងនិយាយជានឹងរាងកាយដែលដេកមិនដឹងខ្លួន
^^ម្សិលមិញ^^
កាលពីម្សិលមិញ សាណា នឹង ជីសូង បានជិះឡានទៅធ្វើការងាររបស់ពួក នៅក្នុងឡាន ជីសូង បានសង្កេតឃើញថាមានអ្នកជិះតាមពួកគេ ជីសូង ក៏ប្រាប់អ្នកដែលកាន់ចង្កូតឡានអោយបំបែកដានរបស់ពួកគេ។
"ចៅហ្វាយ! មានគេតាមពួកយើង"
នាយស្រែកហៅវៅហ្វាយខ្លួនទាំងចិត្តបារម្មណ៍
"ចង្រៃយ៎! ប្រហែលគ្នារបស់ Mr.Kung ហើយយ៉ាងមិចត្រូវរបួសមកមិនប្រើអោយកូនចៅមកមែនទេ? ជីសូង ឯងត្រៀមរបស់ដែលយើងត្រូវការអោយហើយផង"
នាងក្រមុំត្រៀមខ្លួនក្នុងការប្រយុទ្ធជាមួយកូនចៅ
របស់ Mr.Kung ចង់សាកជាមួយជើងខ្លាំងមែនទេ ប្រហែលមិនចង់រស់ទេមើលទៅ។"បាទ ចៅហ្វាយ! ប្រយ័ត្នខ្លួនផងចៅហ្វាយ"
នាយទោះជាដឹងថាវាគ្រាន់តែជាពួកកូនចៅពួកវ៉ៃគ្នាតាមផ្សារក៏ដោយនាយតែងតែមានក្តីបារម្មណ៍បើប្រហែសតែបន្តិចក៏អាចមានគ្រោះថ្នាក់បានដែល។
ការប្រយុទ្ធបានមកដល់ក្នុងការប្រយុទ្ធមួយនេះខាង សាណា គឺមានតែពីរនាក់ប៉ុណ្ណោះប៉ុន្តែខាងគេប្រហែល10ជាងតែជើងខ្លាំងទៀតពីរដាក់អោយដេកអស់ហើយនៅតែ2នាក់នាងមានចេតនាអោយពួកគេរួចក៏ព្រោះចង់អោយពួកគេផ្តល់ដំណឹងដល់ចៅហ្វាយពួកគេថាពេលនេះពួកគេធ្វើអីនាងមិនបានទេ។
~~ចប់ការស្រម៉ៃ~~
សាណា នាងបញ្ចប់ការស្រម៉ៃក៏ងាកទៅនិយាជាមួយរាងកាយដែលនៅលើគ្រែ
"ឯងដឹងទេថា យ៉ុនណា នាងមិនបានញុាំបាយញុាំទឹកទេប៉ុន្មានថ្ងៃដែលឯងនៅលើគ្រែនេះ"
នាងនិយាយជាមួយនាយទាំងភ្នែកច្រមុះក្រហមនឹងបម្រុងយំប៉ុន្តែនាងទាក់ភ្នែកនឹងអ្វីមួយម្រាមដៃរបស់ ជុងគុក កម្រើកនឹងបើកភ្នែកសន្សឹមៗ(គ្រប់គ្នាពេលនេះ ជុងគុក ដឹងខ្លួនវិញហើយ) មិនចាំយូរនាងក៏ស្ទុះទៅរកគ្រូពេទ្យទាំងស្លន់ស្លោបូកជាមួយចិត្តភ័យអរ
YOU ARE READING
ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦
Fanficក្នុងនាមជាម៉ាហ្វៀប្រុសម្នាក់ដែលមានល្បិចច្រើនថែមទាំងមានគេកោតខ្លាចនឹងអំណាចរបស់ខ្លួនគ្រប់គ្នាតែមកត្រូវចាញ់ល្បិចម៉ាហ្វៀស្រីអាយុ23ឆ្នាំទៅវិញ🔞 សរសេរដោយ: S.Jane Start : 22.06.2021