មួយរំពិច យ៉ុនណា ប្តូទឹកមុខដូចជាឃាតករឈាមត្រជាក់ឈានជំហានទៅថេម្តងបន្តិចៗរហូតដល់ឮសម្លេងមួយហៅឈ្មោះ យ៉ុនណា
"យ៉ុនណា! ឯងមានការអីបានហៅយើង?"
អ្នកដែលហៅ យ៉ុនណា គឺជានាយ ជុងគុក ពេលនេះគេចេញពីពេទ្យបានជាស្រួលបួលហើយ
"ជុងគុក ហ៎?ឯងមកហើយមែនទេ?តោះយើងចេញទៅ"
យ៉ុនណា តបទៅ ជុងគុក ហើយក៏ងាកមើលមុខ ថេ វិញ
"ចំណែកលោកវិញ ថេយ៉ុង បើគ្មានអីទេលោកទៅវិញចុះ
ខ្ញុំរវល់ចេញដើរលេងនៅក្រៅជាមួយ ជុងគុក ហើយ"នាងល្អិតក៏បម្រុងទាញដៃ ជុងគុក ទៅតែនាយក៏ងាកមកសួរទៅ ថេយ៉ុង វិញ
"បងថេ បងមានការអីជាមួយ យ៉ុនណា ហ៎?"
នាយធ្វើមុខឆ្ងល់ៗថេក៏ឆ្លើយវិញ
"គ្មានទេ ឥឡូវបងទៅវិញហើយ"
នាយនិយាយរួចក៏លុកដៃចូលក្នុងហោប៉ាវដើរចេញទៅរួចក៏ចេញឡានទៅបាត់ឯ យ៉ុនណា នឹង ជុងគុក គេក៏មើលដំណើរថេដើរចេញទៅរួចក៏ចេញទៅដើរលេងជាមួយគ្នាបាត់ទៅ
_____Paris_____
ឥឡូវយើងមកមើលសកម្មភាពរបស់ សាណា នឹង គ្រីស នៅឯទីក្រុងប៉ារីសវិញពួកគេបានមកដល់សណ្ឋាគារផ្កាយប្រាំហើយពួកគេមិនបានកក់បន្ទប់មុននឹងមកទើបអស់បន្ទប់នៅតែមួយបន្ទប់ទើបត្រូវបង្ខំចិត្តអោយកូនចៅរបស់ពួកគេគេងសណ្ឋាគារផ្សេងពីគ្នា
"សុំទោសចៅហ្វាយ ខ្ញុំមិនបានកក់ទុកមុន"
ជីសូង អោនមុខសុំទោសចៅហ្វាយខ្លួនរួមទាំង គ្រីស ផងដែល
"យ៉ាប់ហើយអញ្ចឹងលើកក្រោយមិនអោយមានបែបនេះទៀតទេណាជីសូង"
សាណា នាងមិនបានខឹងជំនិតខ្លួនទេណាមួយនាងមកនេះក៏ប្រញាប់ពេក
"ឥឡូវឯងគេងទីនេះទៅយើងទៅគេងនៅសណ្ឋាគារផ្សេងកុំអោយពិបាក"
គ្រីសគេក៏បម្រុងនឹងដើរចេញទៅតែត្រូវ សាណា នាងកាន់ដៃទាញមកវិញ
"មិនបាច់ទេឯងគេងជាមួយយើងមកដូចកាលនៅពីតូចដែលយើងទៅគេងផ្ទះឯងទៅ"
YOU ARE READING
ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦
Fanficក្នុងនាមជាម៉ាហ្វៀប្រុសម្នាក់ដែលមានល្បិចច្រើនថែមទាំងមានគេកោតខ្លាចនឹងអំណាចរបស់ខ្លួនគ្រប់គ្នាតែមកត្រូវចាញ់ល្បិចម៉ាហ្វៀស្រីអាយុ23ឆ្នាំទៅវិញ🔞 សរសេរដោយ: S.Jane Start : 22.06.2021