"ថេហ៎ា បងសាណាគាត់ទៅវិញហើយគាត់ផ្តាំអោយខ្ញុំប្រាប់បងផងមិនបានលាបងផ្ទាល់ទេ"
"យើងដឹងហើយចេញទៅយើងទៅបន្ទប់យើងវិញហើយអន់ចិត្តខ្លាំងណាស់"ជុងគុកក៏បានជៀសអោយថេដើរទៅបន្ទប់ទេបាត់ សុកជីនដែលជាបងប្រុសធំគេបានប្រាប់ប្អូនៗអោយទៅចាំនៅក្លឹបកំសាន្តមុនចាំខ្លួនទៅតាមក្រោយ
"ពួកឯងទៅវិញទៅអស់ភ្ញៀវហើយបន្តិចទៀតយើងនឹងទៅតាមក្រោយយើងហៅថេសិន"
គ្រប់គ្នាក៏យល់ព្រមជីនក៏អោយជំនិតខ្លួនរៀបឡានបន្តិចទៀតខ្លួនទៅតាមក្រោយ
*តុកតុក*
"ថេឯងទៅក្លឹបទេ?បើកទ្វាមកយើងចូលក្នុង"
"ទេមិនទៅទេកំពុងខូចចិត្ត" និយាយទាំងមុខក្រញ៉ូវ
"ហឺយវាកើតស្អីឯងនឹងហ៎ា?"
"បងជីននាងទៅមិនបាននិយាយលាខ្ញុំទេទៅលាអាគុកវិញខ្ញុំឈឺចិត្តណាស់បងជីន"និយាយប្រាប់ជីនហើយក៏ធ្វើមុខយំតែមិនមានទឹកភ្នែក
ជីនឃើញថេបែបនេះក៏ទាញក្បាលថេមកអង្អែលលួង"មិនអីទេនាងគ្រាន់តែមិនបានលាឥឡូវទៅក្លឹបជាមួយបងមកកំដរឯងកាត់សេដ"
"អូខេបានណាបងចឹងបងចាំខ្ញុំបន្តិចខ្ញុំរៀបចំខ្លួនសិន"•Sana&Yeonna (POV)
ពីរនាក់បងប្អូនបានមកដល់ភូមិគ្រឹះខ្លួនវិញ សាណានឹងយ៉ុនណាអង្គុយបានបន្តិចជីសូងបានដើរមកប្រាប់
"ចៅហ្វាយបន្តិចទៀតចៅហ្វាយត្រូវទៅក្លឹបបាទ"
"ទៅស្អីឯង?ក្រែងឯងអ្នកទៅហី??"
"បាទត្រូវហើយតែយប់នេះManagerនៅក្លឹបបានផ្តល់ដំណឹងមកខ្ញុំថាយប់នេះក្រុមម៉ាហ្វៀធំៗបានមកទីនេះ7ក្រុម"
"ហ៎ា!!7ក្រុម?ស្អីនឹងវើយ!រៀបចំឡានយើងទៅផ្លាស់សម្លៀកបំពាក់សិន ហើយយ៉ុនណាឯងទៅផ្លាស់សម្លៀកបំពាក់ទៅជាមួយបងលឿនឡើង"
"ច៎ាបងស្រី" អ្នកទាំងពីរបានទៅផ្លាស់សម្លៀកបំពាក់ចំណែកឯជីសូងទៅរៀបចំឡានចេញដំណើរ•At Club~~~~
ម៉ាហ្វៀទាំង5រូបបានមកដល់ក្លឹបរបស់សាណាពួកគេបានអង្គុយចាំជីននឹងថេមកតាមក្រោយនៅបន្ទប់VIP ពួកគេក៏បានកម្មង់ Beer មកផឹកធម្មតាជាទម្លាប់របស់ពួកគេ មួយសន្ទុះក៏ឃើញទ្វាបន្ទប់VIP ក៏ឃើញកម្លោះទាំងពីរដើរចូលមក ជីមីនក៏បាននិយាយទៅកាន់នាក់ទាំងពីរ
YOU ARE READING
ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦
Hayran Kurguក្នុងនាមជាម៉ាហ្វៀប្រុសម្នាក់ដែលមានល្បិចច្រើនថែមទាំងមានគេកោតខ្លាចនឹងអំណាចរបស់ខ្លួនគ្រប់គ្នាតែមកត្រូវចាញ់ល្បិចម៉ាហ្វៀស្រីអាយុ23ឆ្នាំទៅវិញ🔞 សរសេរដោយ: S.Jane Start : 22.06.2021