បន្ទាប់ពីចំណាយពេលញុាំអាហារពីរនាក់ គ្រីស រួចហើយ យ៉ុនណា នាងក៏បបួល គ្រីស ទៅដើរលេងបន្តទៀតដូចជា Shopping លេងហ្គេមជាដើម
"តោះ!! យ៉ុនណា បានហើយយើងទៅវិញទៅ"
នាយហៅ យ៉ុនណា ដែលកំពុងតែផ្តោតចិត្តលេងហ្គេមចាប់តុក្តា
"សុំចាប់អោយបានសិនណាចាំទៅវិញ"
នាងល្អិតតបទៅវិញទាំងមិនបានមើលមុខនាយព្រោះកំពុងតែផ្តោតខ្លាំងក្នុងការលេងហ្គេម
"ប៉ុន្មានម៉ោងទៀតទៅ?"
នាយរអ៊ូតិចៗទាំងដៃកាន់ឥវ៉ាន់របស់ យ៉ុនណា ដែលទិញមកយ៉ាងច្រើន
"អញ្ចឹងបងចាប់តុក្តាអោយខ្ញុំមកខ្ញុំនឹងទៅវិញ"
នាងល្អិតបែរមកនិយាយជានឹងនាយដែលដៃសុទ្ធតែឥវ៉ាន់ហើយក៏និយាយបញ្ចុះបញ្ចូលនាយ
"អោយប្រាកដណា អោយកាក់មកបងមក"
នាយលាដៃយកកាក់ពី យ៉ុនណា រួចក៏ចាប់ផ្តើមលេងហ្គេមដើម្បីចាប់តុក្តាអោយ យ៉ុនណា
"យកអោយបានណាបើយកមិនបានដឹងគ្នាហើយ"
នាងល្អិតដៀងភ្នែកមើល គ្រីស ទាំងមុខឌឺៗ
"ចង់មើលងាយមែនទេ?"
នាយគេតបទៅទាំងផ្តោតទៅលើហ្គេម
"ឥឡូវយកអោយបានសិនទៅអញ្ចឹង"
នាងល្អិតឈរអោបដៃញញឹមមើលទៅ គ្រីស ដែលកំពុងលេងហ្គេមយកតុក្តាអោយនាង
"YES!! ចាប់បានហើយ"
គ្រីស បន្ទាប់ពីលេងបានមួយសន្ទុះទីបំផុតក៏ចាប់តុក្តាបានសម្រេចអោយទៅ យ៉ុនណា ដែលកំពុងហក់លោតប្រញាប់យកតុក្តាមកអោបនឹងខ្លួនរបស់នាង
"អរគុណហើយណា"
នាងល្អិតនិយាយអរគុណ គ្រីស ទាំងមុខរីកដូចផ្កា
"អញ្ចឹងតោះយើងទៅបានហើយ"
នាយអោនលើកឥវ៉ាន់ដែលនាងល្អិតទិញដើរចេញទៅ
"អូខេ ក៏បានដែល"
នាងល្អិតក៏ដើរទៅតាមពីរក្រោយទាំងញញឹមអោបតុក្តា
គ្រីស គេបានទៅនៅវីឡាដ៏ស្គឹមស្គៃរបស់គេវិញហើយបន្ទាប់ពីនៅសម្រាកផ្ទះរបស់ សាណា អស់រយៈពេល 1អាទិត្យកន្លះ
YOU ARE READING
ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦
Fanfictionក្នុងនាមជាម៉ាហ្វៀប្រុសម្នាក់ដែលមានល្បិចច្រើនថែមទាំងមានគេកោតខ្លាចនឹងអំណាចរបស់ខ្លួនគ្រប់គ្នាតែមកត្រូវចាញ់ល្បិចម៉ាហ្វៀស្រីអាយុ23ឆ្នាំទៅវិញ🔞 សរសេរដោយ: S.Jane Start : 22.06.2021