•ក្លឹបកំសាន្តរបស់ Choi Sana~~~
សាណា នាងបានមកក្លឹបជាមួយជំនិតរបស់ខ្លួនដោយមិនអោយ យ៉ុនណា មកជាមួយឡើយដើម្បីសុវត្ថិភាពនាងហើយក៏ដើម្បីសុវត្ថិភាពភ្ញៀវនាងក៏ចាត់អោយជំនិតដើរមើលគ្រប់កន្លែងដើម្បីប្រាកដថាគ្រប់គ្នានឹងសុវត្ថិភាពទាំងអស់គ្នា
"ជីសូង បើមានរឿងអីមិនស្រួលហៅយើងឮទេ?"
"បាទ ចៅហ្វាយ"ជីសូងអោនគោរពបន្តិចរួចក៏ដើរចេញទៅធ្វើការរបស់ខ្លួនបាត់ទៅ
មួយសន្ទុះសម្លេងគោះទ្វាបន្ទប់ផ្ទាល់ខ្លួនរបស់ សាណា បានបន្លឺឡើង
*តុកតុក*
"ចូលមក!"
នាងឆ្លើយទៅកាន់អ្នកគោះទ្វា ឯអ្នកគោះទ្វាក៏ដើរចូលមកធ្វើអោយ សាណា ភ្ញាក់ផ្អើលយ៉ាងខ្លាំង
"ជុន ជុងគុក?"
នាងលាន់មាត់បង្ហើបឈ្មោះនាយដែលដើរចូលមក
"បងស្រី សាណា!ខ្ញុំដឹងថាបងមកតែម្នាក់ឯងហើយក៏ដឹងថាបងមានរឿងជាមួយ Mr.Kung ផងដែលឥឡូវនេះខ្ញុំមកជួយបងក្រែងមានរឿងអីមិនល្អកើតឡើងខ្ញុំអាចេះជួយបងបានទាន់ពេល"
នាយនិយាយទៅកាន់ សាណា ដែលកំពុងតែភាំងថាហេតុអីគេដឹងរឿងនេះ?
"ឯងដឹងបានយ៉ាងមិច?ឬក៏..."
នាងបម្រុងនឹងនិយាយឈ្មោះអ្នកដែលនិយាយរឿងនេះប្រាប់នាយទៅហើយតែត្រូវបាននាយឃាត់
"គឺ យ៉ុនណា នាងជាអ្នកប្រាប់ខ្ញុំហើយបងកុំបារម្មណ៍អីរឿងនេះមិនមាននរណាដឹងក្រៅពីខ្ញុំទេ"
នាយនិយាយទាំងច្បាស់ចិត្តទៅកាន់ សាណា ដើម្បីកុំអោយនាងបារម្មណ៍ថានឹងឮដល់អ្នកផ្សេងៗទៀត
"ឯងទៅវិញទៅបងមិនចង់អោយឯងលុកដៃក្នុងរឿងនឹងទេហើយក៏មិនចង់អោយឯងលំបាកជាបងដែល"
ពេលនេះនាងក៏ត្រូវការជំនួយពី ជុងគុក ដែលតែនាងពិតជាមិនចង់អោយមានគេមកលំបាកជាមួយខ្លួនឡើយ
"កុំអញ្ចឹងបានទេ?ទុកចិត្តលើខ្ញុំចុះបើមានរឿងអីកើតឡើងខ្ញុំផ្តល់ដំណឹងអោយបងតាមឧបករណ៍មួយនេះ អូខេទេ?"
YOU ARE READING
ល្បិចស្នេហ៍ម៉ាហ្វៀស្រី🔞💦
Fanficក្នុងនាមជាម៉ាហ្វៀប្រុសម្នាក់ដែលមានល្បិចច្រើនថែមទាំងមានគេកោតខ្លាចនឹងអំណាចរបស់ខ្លួនគ្រប់គ្នាតែមកត្រូវចាញ់ល្បិចម៉ាហ្វៀស្រីអាយុ23ឆ្នាំទៅវិញ🔞 សរសេរដោយ: S.Jane Start : 22.06.2021