« ង៉ាៗ ង៉ាៗ » សម្លេងទារកទើបនិងកើត ស្រែកយំឡើងចេញពីរាជដំណាក់របស់ព្រះមហេសីរបស់ស្តេចនៃប្រទេសកូរ៉េខាងត្បូង ។
« បុត្របិតា!! ទីបំផុតបុត្រប្រសូតមកហើយ!» អ្នកអង្គម្ចាស់
ដែលគង់មិនស្ងប់ទន្ទឹមរង់ចាំសម្លេងបុត្រជាទីស្រលាញ់ ពេលនេះរំភើបរកពាក្យថ្លែកមិនចេញនៅពេលឮសម្រែកស្រែកយំរបស់ព្រះបុត្រា ។ព្រះអង្គម្ចាស់យាងចូលទៅមើលបុត្រានឹងព្រះហេមសីជាទីស្រលាញ់ ។
«ព្រះអង្គព្រះពរ ខ្ញុំម្ចាស់ធ្វើបានហើយ »ព្រះមហេសីញញឹមទាំងទឹកមុខស្លេកស្លាំង និយាយទៅកាន់អ្នកអង្គម្ចាស់ ។
«អរគុណអូនខ្លាំងណាស់ដែលប្រទានបុត្រាគួរអោយស្រលាញ់ម្នាក់មកបង អូនហត់ហើយសម្រាកទៅ»អ្នកអង្គម្ចាស់អង្អែលក្បាលភរិយាថ្នមៗដោយក្តីស្រលាញ់ មុននឹងប្រាប់អោយទ្រង់សម្រាក ។ដំណឹងព្រះមហេសីប្រសូតបានបុត្រាធ្វើអោយអ្នកនៅក្នុងរាជវាំងត្រេកអរគ្រប់គ្នា ដោយឡែកតែព្រះស្នំដែលអង្គុយខឹងសម្បារនៅពេលឮព្រះមហេសីប្រសូតបានបុត្រា។
«យើងស្អប់ឯង ខាង ស៊ូយ៉ា !! បើមិនមានឯងយើងទេដែលជាមហេសីរបស់ព្រះអង្គ ជាអ្នកប្រសូតបុត្រអោយទ្រង់!! បុត្រារបស់យើងគឺជារាជទាយាទ មិនមែនអាក្មេងចង្រៃនោះទេ! ឯងដណ្តើមទ្រង់ពីយើង!! ព្រះបុត្រាហេស៎!! យើងនឹងអោយឯងស្គាល់រសជាតិឈឺចាប់ម្តង » ព្រះស្នំអង្គុយក្តាប់ដៃមុននឹងពោលឡើងយ៉ាងពិសពុលមិនដឹងថាទ្រង់ចង់ធ្វើអ្វី ។ ទ្រង់នឹងព្រះមហេសីជាបងប្អូនបង្កើត គ្រាន់តែព្រះស្នំចូលវាំងមុនព្រះមហេសី តែព្រះអង្គស្រលាញ់ព្រះមហេសីជាបង មិនជាទ្រង់ ទើបធ្វើអោយទ្រង់ខឹងស្អប់ព្រះមហេសីរហូតមក។
នៅពេលយប់មនុស្សនៅក្នុងរាជវាំងទាំងអស់កំពុងសប្បាយក្នុងពិធីជប់លៀកយ៉ាងធំ ដែលធ្វើឡើងដោយស្តេច សម្រាប់បុត្រាតូចដែលទើបនឹងប្រសូតរបស់ទ្រង់ ។
តែភាពសប្បាយមិនទាន់បានប៉ុន្មានផង ស្រាប់តែមានដំណឹងអាក្រក់មួយកើតឡើង ។
« អ្នកអង្គម្ចាស់!! មានរឿងធំហើយព្រះពរ!! ស្រីបម្រើបានរាយការណ៌មកថា ព្រះបុត្រាបាត់ព្រះកាយហើយក្រាបទូល» គ្រាន់តែឮសម្តីរបស់ទាហានភ្លាម ព្រះអង្គស្ទើរតែទន់ជង្គន់ដួលៗភ្លាម បុត្ររបស់ទ្រង់ដែលទើបប្រសូតមិនទាន់បានមួយថ្ងៃផង បាត់ព្រះកាយហេស៎?
YOU ARE READING
👑💛My Little Prince 💛 🦋
Romance«អូនស្រឡាញ់បង...» «តែយើងស្អប់ឯង!!» ___________________________ « ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះបុត្រា» « បង!!...» « ឋានះយើងខុសគ្នាឆ្ងាយណាស់ព្រះបុត្រាតូចរបស់បងអើយ» Top Jeon jungkook♡ btt Kim taehyung