Part 11: ការស្គាល់មិត្តថ្មី(New friend)

3 1 0
                                    

(សំលេងស្រែក) មិអឺ!!!
(មិអឺបែរក្រោយ) ដារិទ្ធិ
ខ្ញុំបានស្គាល់គេ1ឆ្នាំហើយ ពេលដែលខ្ញុំចូលព្រះវិហារមក។ គេជាប្រុសស្អាត មិនត្រឹមប្រុសស្អាតទេថែមទាំងចរិតប្រុសស្អាតទៀត។ នៅពេលខ្ញុំឆាតទៅគេ មិនseen មិនreply ទេ។ ខ្ញុំខឹងណាស់ ខឹងខ្លាំង។ ខ្ញុំក៏សំរេចចិត្តលុបឆាតដែលខ្ញុំបានផ្ញើទៅ។ ពួកយើងស្គាល់គ្នា1ឆ្នាំប៉ុន្តែការស្គាល់របស់ពួកយើងគឺមិនដូចមិត្តហើយមិនដូចសង្សារទេ គឺជួបគ្នាមិនសូវនិយាយគ្នាទេ។ ទាល់មានការបាននិយាយ។ ខ្ញុំចាំបានថាមានថ្ងៃមួយដែលយើងបានទៅមើលកុន តែមិនមែនមើល2នាក់ទេ គឺយើងបានទៅ7នាក់។ ពេលដែលទៅដល់កន្លែងផ្ញើម៉ូតូ ខ្ញុំបានឃើញអ៊ំម្នាក់គួរអោយអាណិតខ្ញុំអត់មានលុយរាយអោយគាត់ ទើបខ្ចីពីដារិទ្ធិ មុននឹងអោយខ្ញុំគេសួរខ្ញុំទៀតថាយកទៅធ្វើអី ខ្ញុំមិនបាននិយាយច្រើនទេ គ្រាន់និយាយថាមានការបន្តិច ចាំមិត្តខ្ញុំមកខ្ញុំនឹងសងវិញ ព្រោះលុយខ្ញុំអោយទៅមិត្តទៅផ្ញើម៉ូតូ។ ទើបគេអោយលុយខ្ញុំខ្ចី ពេលដែលខ្ញុំសងគេ គេមិនយកទេ ខ្ញុំមិនដឹងអោយគេយ៉ាងណាទើបដាក់តាមក្នុងកាតាបរបស់គេ។ ហើយយើងបានទៅមើលកុនទាំងអស់គ្នា។ កុននោះល្អមើលណាស់ មើលហើយម្នាក់ម្នាក់ឡើងក្រហមភ្នែក មានតែប្រុសៗ ទេមិនយំព្រោះគេជាមនុស្សប្រុសមិនហ៊ានយំទេ។
ហើយគេមានបញ្ហាមិនបានមកវិហារទៀតសោះ។
ថ្ងៃមួយពេលដែលគេត្រឡប់មកវិញ ពួកយើងក៏នៅតែមិនបាននិយាយគ្នាដដែល។ មិនដឹងមូលហេតុអ្វីដែល??? នៅពេលនោះជាថ្ងៃអាទិត្យ ខ្ញុំបានផ្លាស់ប្តូរការបំរើក្មេងៗ របស់ខ្ញុំទៅកន្លែងមួយទៀត។ ហើយ2សប្តាហ៍ក្រោយគេក៏បានផ្លាស់ប្តូរមកបំរើជាមួយគ្នា។ ខ្ញុំក៏មិនដឹងមូលហេតុអ្វីគេផ្លាស់ប្តូរមកទីនេះ។ ខ្ញុំគ្រាន់ដឹងថាការបំរើនៅទីនេះ គឺសប្បាយ សប្បាយនៅពេលក្មេងៗរត់មកអោបហើយហៅថា« អ្នកគ្រូ» ខ្ញុំជាម្នាក់ដែលមិនចូលចិត្តភាពកខ្វក់ទេ តែក៏មិនស្អាតខ្លាំងដែរ គ្រាន់ខ្ញុំមិនធ្លាប់មានក្មេងមកអោប ពេលក្មេងរត់មកទាំងពួកគេទើបលេងដី ឬមានសំបោរ អ្វីក៏មានដែរ រត់មកខ្ញុំ ដំបូងខ្ញុំមានអារម្មណ៍ថាពិបាក តែយូរៗខ្ញុំចេះផ្តល់ក្តីស្រឡាញ់ទៅពួកគេទាំងអោបពួកគេវិញ។ ពួកគេជាក្មេងៗមិនទទួលបានសេចក្តីស្រលាញ់ទេ ទើបខ្ញុំចង់ក្លាយជាគ្រូម្នាក់ដែល❤️ផ្តល់ក្តីស្រលាញ់ទៅពួកគេ។🤍🤍🤍🤍

Story title: 🍂 Autumn (រដូវស្លឹកឈើជ្រុះ)Donde viven las historias. Descúbrelo ahora