មិអឺ និង វិវីន បាននិយាយត្រូវគ្នាវិញហើយ!
07/10/2022
ជាថ្ងៃដំបូងដែលពួកយើងចេញញុំអីជាមួយគ្នា។ គិតទៅសង្សារគ្នា4ឆ្នាំហើយតែមិនដែលទៅណាមកណាជាមួយគ្នាទេ អាចនិយាយបានថាស្រលាញ់គ្នាតាមអនឡាញ។ ហើយជាថ្ងៃដែលមិអឺបានស្គាល់ផ្ទះគេផងដែរ។ ហាហាហា!!!
ពេលជូនវិវីន ដល់ផ្ទះរួចហើយ មិអឺក៏បានផ្ទះវិញ។ ឆ្ងល់មែនទេថាហេតុអី មិចទៅជាមនុស្សស្រីជូនសង្សារជាមនុស្សប្រុសទៅផ្ទះចឹង។ កុំឆ្ងល់អី ចាំមិអឺបកស្រាយ ដោយសារតែវិវីនអត់បានយកម៉ូតូមក ដូច្នេះមិអឺ ជូនគាត់ទៅផ្ទះហើយ ក៏បានជួបក្មួយរបស់វិវីន គេស្គាល់ឈ្មោះរបស់មិអឺ ក្មួយរបស់គាត់អាយុប្រហែល2ឆ្នាំ គេហៅខ្ញុំថាមីងមិអឺ ខ្ញុំក៏និយាយទៅក្មួយថាស្គាល់ឈ្មោះមីងទៀត។ វិវីន សួរក្មួយរបស់គាត់ថា មីងមិអឺស្អាតទេ ក្មួយវិវីនថា ស្អាត។ ខ្ញុំក៏តបថា មកពីពូគំរាមក្មួយនិយាយបានក្មួយនិយាយចឹង។ ពួកយើងបាននិយាយគ្នាបន្តិចហើយមិអឺក៏ត្រឡប់មកផ្ទះវិញ។ពេលមកដល់ផ្ទះខ្ញុំអស់កម្លាំងណាស់ ប៉ុន្តែក៏មិនភ្លេចអានសៀវភៅ ប្រលោមលោករបស់មិអឺដែរ។ ខ្ញុំអានហើយបានឃើញក្រដាសnote របស់ដារិទ្ធិ សរសេរពេលអោយកាដូ Christmas 🎄 មកខ្ញុំ។ ខ្ញុំបានមើលហើយ ថ្ងៃបានកាដូ ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍note ខាងក្រោយទេ។ គេបាន សរសេរថ្ងៃអោយគឺ 26/12/2021 ហើយមានហត្ថលេខារបស់គេទៀត។ ខ្ញុំមានអារម្មណ៍ថាមនុស្សប្រុសដែលមិនចូលចិត្តអោយគេស្គាល់ពីខ្លួនឯងច្រើន តែឥឡូវនេះខ្ញុំបានស្គាល់គេច្រើនជាងអ្នកផ្សេង ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចមនុស្សម្នាក់អស្ចារ្យម្ល៉េះ។ គេមិនចូលចិត្តអោយអ្នកណាស្គាល់ពីថ្ងៃខែឆ្នាំកំណើតរបស់គេ ហើយមិនអោយស្គាល់ពីហត្ថលេខា និយាយទៅអ្វីពាក់ព័ន្ធនឹងដារិទ្ធគឺគេមិនចូលចិត្តប្រាប់ឬបង្ហាញនរណាម្នាក់ទេ។ ខ្ញុំបានមើល noteក្រដាសខាងក្រោយមួយទៀត ក៏បានសរសេរថា
Me nv tah sl neak......
នៅពេលដែលខ្ញុំឃើញពាក្យមួយនេះហើយធ្វើអោយអារម្មណ៍ខ្ញុំរញ៉េរញ៉ៃមិនដឹងថាត្រូវនិយាយយ៉ាងណា ឬធ្វើយ៉ាងណាទេ។ ខ្ញុំបានអានវាម្តងហើយម្តងទៀតទាំងខ្លួនឯងអានឡើង ចងចាំទោះបីមិនមើលវា។ ខ្ញុំមិនដឹងឆ្លើយតបនឹងពាក្យនេះយ៉ាងណាទេ ខ្ញុំបានត្រឹមអង្គុយមើលក្រដាសហើយញញឹមប៉ុណ្ណោះ។ smile
KAMU SEDANG MEMBACA
Story title: 🍂 Autumn (រដូវស្លឹកឈើជ្រុះ)
Romansaរឿង: រដូវស្លឹកឈើជ្រុះ 🍂(autumn) They grow up together, never leave anyone, always go together. ពួកគេធំឡើងជាមួយគ្នា ទៅណាមកណាមិនដែលចោលម្នាក់ណាទេ តែងតែទៅជាមួយគ្នាជានិច្ច៕ ពេលនេះ មិអឺ អាយុ 16ឆ្នាំ វិវីន អាយុ 18ឆ្នាំ ដារិទ្ធិ អាយុ 16ឆ្នាំ 01/0...