ថ្ងៃមួយ ដារិទ្ធិ បានឆាតមកខ្ញុំ។ ពួកយើងឆាតជាមួយគ្នាធម្មតា។ គេបានប្រាប់ខ្ញុំថា: មិអឺ! ខ្ញុំស្រលាញ់អ្នក។
នៅពេលដែលខ្ញុំឃើញ ខ្ញុំក៏បានភាំងមួយសន្ទុះ ព្រោះមិនដឹងតបយ៉ាងណា??? ចុះប្រសិនជាអ្នកតើអ្នកនិយាយយ៉ាងណា? ខ្ញុំក៏មិនដឹងធ្វើយ៉ាងណាព្រោះឥឡូវខ្ញុំមានសង្សាររួចហើយ។ គេបានប្រាប់ថាគេ ស្រលាញ់ខ្ញុំយូរហើយ មុនខ្ញុំមានសង្សារទៀត។ ខ្ញុំក៏មានអារម្មណ៍ថា មិនដឹងគិតយ៉ាងណាដែរ??? ខ្ញុំធ្លាប់crគេ ពីមុនតែខ្ញុំគិតថាការស្រលាញ់មួយនេះមិនអាចទៅរួចទេ??? ព្រោះយើងខុសគ្នាណាស់។ ហើយខ្ញុំក៏មិនស្គាល់ពីគេយ៉ាងណាដែរ។ តែខ្ញុំសប្បាយការស្រលាញ់របស់គេមានលើខ្ញុំ អរគុណការស្រលាញ់ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅ ឬ មានអារម្មណ៍មានម្នាក់ដែរតែងតែរំខានខ្ញុំ ព្រោះចង់ដឹងពីខ្ញុំ។ ហើយមានមនុស្សស្រលាញ់គេច្រើនណាស់ព្រោះប្រុសស្អាត។ តែខ្ញុំមិនអាចស្រលាញ់គេបាន ព្រោះដឹងខ្លួនថាមានសង្សារ។ ទំនាក់ទំនងពេលនេះមានអារម្មណ៍ថា ពិបាកដោះស្រាយណាស់។ ខ្ញុំមិនដឹងស្រាយយ៉ាងណាទេ??? ប៉ុន្តែខ្ញុំនិងសង្សឬរបស់ខ្ញុំមានអារម្មណ៍ថា ពេលខ្លះខ្ញុំខិតខំម្នាក់ឯង ការស្រលាញ់ដែលគេមានពីមុនលេងមានហើយ ព្រោះការនិយាយរបស់គេ និងទង្វើគេខុសគ្នា ហើយខ្ញុំខំព្យាយាមម្នាក់ឯងទៅវិញ។ ខ្ញុំមានអារម្មណ៍ចាប់ផ្តើមហត់បន្តិចម្តងៗ ហលយគិតថាការស្រលាញ់មួយនេះអាចទៅមុខទេ??? ឬគ្រាន់តែខ្ញុំទេដែលខំម្នាក់ឯង ពេលយប់មានអារម្មណ៍ឯកា ដូចមានគេទុកយើងចោលម្នាក់ឯង ការឆាត ការតេរបស់យើងដូចជាការរំខាន គេចុចបិទ ហើយប្រាប់យើងថាអត់បានបិទ គិតគេអាក្រក់ម្ល៉េះ និយាយបំផ្លើសម្ល៉េះ។ ខ្ញុំគ្រាន់ឮភ្លាម ខ្ញុំខំណាស់ ខ្ញុំប្រឹងទប់អារម្មណ៍របស់ខ្ញុំពេលនេះ ទាំងមិនសប្បាយចិត្តតែនិយាយដូចធម្មតា។ នៅពេលខ្ញុំមានបញ្ហាគេមិនសួរថាខ្ញុំមានរឿងអ្វីទេ? ខ្ញុំផុសstory ព្រោះដឹងថាការផុសរបស់ខ្ញុំគេនឹងសួរ ចម្លើយដែលគេឆាតមក «លុបវិញទៅ» ខ្ញុំគ្រាន់ឃើញ ខ្ញុំខំប្រាប់អ្វីដែលខ្ញុំជួបតែគេបែបនិយាយថាគ្រាន់ប៉ុននឹងផុសធ្វើអី? លុបទៅ ខ្ញុំគ្រាន់ឃើញ អួកដើមក ទឹកភ្នែកខ្ញុំស្រក់មិនដឹងទេ ថាហេតុអ្វី? ថ្ងៃសៅរ៍ពេលយប់ជាអ្វីដែលខ្ញុំយំហើយនិយាយប្រាប់ខ្លួនឯងថា ធំហើយចេះគ្រប់គ្រងអារម្មណ៍ កុំចេះតែយំដូចក្មេង។ នៅពេលខ្ញុំយំ ខ្ញុំចាំអ្វីដែលគេនិយាយថា គេមិនចង់ឃើញខ្ញុំយំទេ។ តែពាក្យនេះ ហួសហើយ គេនិយាយយូរហើយ ហើយនៅពេលខ្ញុំយំក៏គេមិនដឹងខ្ញុំយំដែរ ព្រោះខ្ញុំមិនបានបង្ហាញគេទេ។ នៅពេលខ្ញុំយំ ដារិទ្ធិ បានឆាតមកខ្ញុំថាយប់ហើយមិនទាន់គេងទេអី? ខ្ញុំបានតបវិញ ថានៅ ព្រោះឈឺក្បាល។ មែនឈឺមែនដោយសារការគិតច្រើននិងការយំរបស់ខ្ញុំ។ ខ្ញុំបានប្រាប់ថាជិតចូលគេងហើយ ដារិទ្ធិ គេងដែរទៅ។ គេក៏ok។

ESTÁS LEYENDO
Story title: 🍂 Autumn (រដូវស្លឹកឈើជ្រុះ)
Romanceរឿង: រដូវស្លឹកឈើជ្រុះ 🍂(autumn) They grow up together, never leave anyone, always go together. ពួកគេធំឡើងជាមួយគ្នា ទៅណាមកណាមិនដែលចោលម្នាក់ណាទេ តែងតែទៅជាមួយគ្នាជានិច្ច៕ ពេលនេះ មិអឺ អាយុ 16ឆ្នាំ វិវីន អាយុ 18ឆ្នាំ ដារិទ្ធិ អាយុ 16ឆ្នាំ 01/0...