Part 15: ស្រលាញ់A នឹកB (love A Miss B)

4 1 0
                                    

អារម្មណ៍ពេលនេះ មិអឺក៏មិនដឹងនិយាយយ៉ាងណាដែរ គ្រាន់ដឹងថា

មនុស្ស A ជាសង្សារគ្នា4 ឆ្នាំមកហើយ ក៏មិនចង់បញ្ចប់ទាំងភាពបែបនេះដែលព្រោះគេក៏មិនបានធ្វើខុសអ្វីដែរ ហើយយើងបានបង្កើតអនុស្សាវរិ៍យជាច្រើនកន្លងមក។
មនុស្ស B ជាមនុស្សមិនចូលចិត្តខ្វល់រឿងអ្នកណា បែបមនុស្សប្រុសស្អាត ហាហាហា! ហើយមិនចូលចិត្តប្រាប់អ្នកណាអោយដឹងរឿងរបស់ខ្លួន take care ខ្លាំងអ្វីដែលគេស្រលាញ់ អាចនិយាយបានថាខ្ញុំចូលចិត្តមនុស្សប្រុស អត្ថចរិតបែប cool មិនចូលចិត្តខ្វល់អ្នកណាទេ ចង់ខ្វល់តែរបស់គេស្រលាញ់ តែប្រហែលមិនអាចទៅរួចទេ ព្រោះពេលនេះខ្ញុំមានសង្សារហើយ។ គេធ្លាប់សួរមិអឺថាបើអាចជ្រើរើសបាន តើមិអឺនឹងយកមួយណា? ខ្ញុំបានឃើញហើយមិននិយាយអ្វីឡើយ គ្រាន់តបទៅវិញថា យប់ហើយគេងទៅ។ ខ្ញុំតែងតែគិតសំណួររបស់គេ តើខ្ញុំនឹងជ្រើសរើសនរណាបើអាចរើសបាន??? ខ្ញុំក៏បានគិតសំណួរចេញតែមិនបានប្រាប់គេទេ។ ចម្លើយរបស់ខ្ញុំ.....គឺ......រើស.....រើសអ្នកណាដែលត្រូវនឹងចរិតរបស់ខ្ញុំ ហើយរស់នៅចុះសម្រុងគ្នា និងមានចំណុចដែលខ្ញុំចូលចិត្ត ជាពិសេសគឺទង្វើរបស់អ្នកណាដែលគេធ្វើអោយខ្ញុំអាចរើសគេបាន មានអារម្មណ៍ថានៅជិតគេ គឺសុវត្ថភាព គ្មានភាពភ័យខ្លាច ហើយអាចទុកចិត្តបានគ្រប់ពេល។ តែខ្ញុំពេលនេះពិបាកណាស់មិនដឹងនិយាយ ឬចែករំលែកអារម្មណ៍នេះទៅនរណាម្នាក់ទេ។ ពិបាកណាស់ គ្មានអ្នកស្តាប់ គ្មានអ្នកយល់អារម្មណ៍ មួយនេះ គ្មានអ្នកអាចប្រាប់ចម្លើយបាន។ បានត្រឹមដកដង្ហើមធំ (អ្ហើយ) ។ ថ្ងៃអាទិត្យមានមនុស្សម្នាក់និយាយប្រាប់ខ្ញុំថា មិនចង់អោយខ្ញុំផ្តល់ក្តីសង្ឃឹមទៅកាន់គេទៀតអី។ ខ្ញុំគ្រាន់ឮមានអារម្មណ៍ថាខ្លួនឯងដូចមាន កំហុក ធ្វើខុសអ្វីមួយ មានអារម្មណ៍ថាពិបាក។ ខ្ញុំតែងតែលោតពាក្យនេះពេញ1ថ្ងៃ មិនមែន1 ថ្ងៃទេ មកដល់ឥឡូវនេះក៏មានពាក្យនឹងក្នុងអារម្មណ៍ខ្ញុំរហូតមកទៀត។ ខ្ញុំបានសម្លឹងមើលដារិទ្ធិ ពេលគេចុចទូរស័ព្ទនៅខាងក្រៅ ម្នាក់ឯង ខ្ញុំមើលគេតាមបង្អួត បង្រៀនក្មេងបណ្តើរ មើលគេផង ហើយនិយាយក្នុងចិត្តថា សុំទោស ដែលធ្វើអោយអ្នកពិបាក។ ខ្ញុំមានអារម្មណ៍ដូចមានកំហុកនឹងគេណាស់។ គេតែងតែចិត្តល្អដាក់ខ្ញុំគ្រប់ពេល តែខ្ញុំតែងតែធ្វើបាបគេ។ ទោះបីរឿងតូច រឿងទាញម៉ូតូចេញ ពេលខ្លះគេជួយលើកអោយខ្ញុំផង ព្រោះគេគិតថាខ្ញុំលើកមិនបាន។ ពេលគេចិត្តល្អដាក់ខ្ញុំពេក ខ្ញុំមានអារម្មណ៍ថាខ្មាសខ្លួនឯង ខ្មាសគេណាស់ ដែលតែងតែធ្វើបាបគេ តែគេនៅចិត្តល្អដាក់ខ្ញុំ។ តែខ្ញុំក៏មិនចង់អោយគេមិនខ្វល់នឹងខ្ញុំដែរ។ អារម្មណ៍បែបនេះមានន័យយ៉ាងណាប្រាប់បានទេ មានអ្នកណាដឹងទេបើដឹង ខំមិនប្រាប់ផង។ ខ្ញុំពិបាកចិត្តណាស់។ (sad..........)

Story title: 🍂 Autumn (រដូវស្លឹកឈើជ្រុះ)Donde viven las historias. Descúbrelo ahora