ខ្ញុំខំប្រឹងទប់អារម្មណ៍ខ្លួនឯងណាស់។ មិនចង់អោយឆាតទៅគេរញ៉េរញ៉ៃទេ ខ្កាចថាធ្វើបាបគេ ចង់អោយគេបំភ្លេចហើយយើងធ្វើជាមិត្តភក្តិជិតសិ្នទ្ធវិញ ប៉ុន្តែ ខ្ញុំមិនដឹងហេតុអ្វីបានជា ខ្ញុំចង់ឆាតទៅគេយ៉ាងនេះទេ??? ខ្ញុំតែងតែធ្វើខុសរហូត ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្តទេ។ ថ្ងៃនេះដារិទ្ធិបានឆាតមកខ្ញុំ។
ដារិទ្ធ: ដល់នៅនឹង។
មិអឺ: ដល់ផ្ទះហើយ។
ដារិទ្ធិ: ញុំបាយទៅ។
មិអឺ: ញុំហើយ។
ដារិទ្ធិ: លឿនម្ល៉េះ។
មិអឺ: ញុំហើយ = កំពុងញុំ។ ហាហាហា! អ្នកណាទៅដឹងថាគេស្មានខ្ញុំញុំហើយលឿនពេកទើបដល់ផ្ទះ ចេញពីធ្វើការ។
ខ្ញុំដូចជាកូនក្មេងតែងតែប្រាប់សូម្បីការឈឺរបស់មិអឺទៅកាន់គេ។ ដូចជាកូនក្មេងរំអួយអ៊ឹចឹង។ គេចង់អោយខ្ញុំនិយាយ បាទ តែខ្ញុំនិយាយប្រាប់គេថាចាំគិតមើលសិន។ ហិហិហិហ! ធ្វើបាបលេង វាជាទម្លាប់ទៅហលយដែលមនុស្សស្រីដូចជាខ្ញុំនេះនិយាយ បាទ ខុសគ្នាឡើងគ្រូថាអោយគ្រាប់ពេលដែលនិយាយ បាទ។ ខ្ញុំពេលនេះមានអារម្មណ៍ឃ្លាតពីការលេងឆាតជាមួយ វិវីន។ គេរវល់ណាស់ រវល់ជាមួយមិត្តរបស់គេ។ ខ្ញុំមិនដឹងដែលថាហេតុអី អង្គុយចាំគេបែបនេះទេ ពេលខ្លះមានអារម្មណ៍ដូចអាណិតខ្លួនឯងណាស់។ អង្គុយសុខៗ គិតថា ចុះបើទំនាក់ទំនងពួកយើងឈានដល់ការបែកគ្នា តើខ្ញុំពិបាកចិត្តទេ? តើខ្ញុំសប្បាយចិត្តទេ? ហើយតើគេមានអារម្មណ៍ស្តាយក្រោយទេដែលបាត់បង់សង្សាររបស់គេ? ពេលតាមស្រលាញ់ដំបូងមើលទៅដូចជាល្អណាស់ ស្រលាញ់ណាស់។ ប៉ុន្តែពេលជាសង្សារហើយ តើទង្វើធ្លាប់ធ្វើមានទៀតទេ? ខ្ញុំមិនយល់ថាហេតុអ្វីខ្ញុំគិតដូច្នេះ មកពីខ្ញុំគិតច្រើន ឬក៏គេគិតថាគ្មានបញ្ហា។ នៅពេលណាដែលខ្ញុំឯកា នៅម្នាក់ឯងមាន ដារិទ្ធិតែងតែឆាតមកខ្ញុំជានិច្ច។ លើសជាងសង្សាររបស់ខ្ញុំទៅទៀត។ ពេលខ្លះក៏គិតបើទំនាក់ទំនងយើងទាំងពីរជាការស្រលាញ់ ជាសង្សារតើល្អទេ? ឬមិនល្អ? ឬគ្រាន់ដោយសារតែខ្ញុំមិនទាន់ជាសង្សាររបស់គេទើបគេមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្ញុំ។ ចុះនៅពេលជាសង្សារហើយ តើពេលវេលារបស់គេមានសម្រាប់អ្នកណាផ្សេងទៀត? ខ្ញុំគិតយ៉ាងណាក៏គិតមិនយល់។ ប៉ុន្មានថ្ងៃនេះខ្ញុំគិតមិនលក់ទេ ដោយសារការគិតច្រើន គំនិតច្រើនរបស់មិអឺនឹងឯង។ គិតរឿងការងារ គ្រួសារ អនាគត ការសិក្សា រឿងផ្ទាល់ខ្លួន រឿងស្នេហា។ អ្នកណាថាអ្នកមានស្នេហា sweet រហូត មិនដូចការគិតទេ។ បើមានពេលវេលាថយក្រោយខ្ញុំនឹងបើកចិត្តសម្រាប់មើលមនុស្សណាដែលគេពិតជាមានទង្វើពិតប្រាកដសម្រាប់ខ្ញុំតែម្នាក់។ អាត្មានិយមទេ ដែលចង់បានក្តីស្រលាញ់របស់គេមិនចង់ចែកដល់អ្នកដទៃ។ គេថាពេលមានស្នេហានឹងកើតមានភាពអាត្មានិយមតើពិតមែនទេ????
BẠN ĐANG ĐỌC
Story title: 🍂 Autumn (រដូវស្លឹកឈើជ្រុះ)
Lãng mạnរឿង: រដូវស្លឹកឈើជ្រុះ 🍂(autumn) They grow up together, never leave anyone, always go together. ពួកគេធំឡើងជាមួយគ្នា ទៅណាមកណាមិនដែលចោលម្នាក់ណាទេ តែងតែទៅជាមួយគ្នាជានិច្ច៕ ពេលនេះ មិអឺ អាយុ 16ឆ្នាំ វិវីន អាយុ 18ឆ្នាំ ដារិទ្ធិ អាយុ 16ឆ្នាំ 01/0...