ស្អែកឡើងជាថ្ងៃអាទិត្យទី26 ដែលធ្វើបុណ្យណូអ៊ែល🎄 ខ្ញុំទៅទាំងភ្នែកហើមតិចៗ ខ្ញុំបានអង្គុយចំហៀង ដារិទ្ធិ ពេលចប់គេយកដៃគេប៉ះក្បាលខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់ផ្តល់ក្តីស្រលាញ់អោយខ្ញុំ។ ពេលខ្លះ ខ្ញុំគិតថាបើមនុស្សដែលខ្ញុំស្រលាញ់ជាគេ ហើយគេជាសង្សារ តើពួកយើងឈ្លោះគ្នា ឬចរិតត្រូវគ្នាទេ? ប៉ុន្តែខ្ញុំក៏មិនដឹង អ្វីដែលខ្ញុំមិននិយាយគេស្តាប់ខ្ញុំ ធ្វើតាមខ្ញុំ។ តែខ្ញុំក៏មិនដឹងធ្វើអ្វីទៅកាន់គេទេ ខ្ញុំច្របូកច្របល់អស់ហើយ។ ខ្ញុំឈ្លោះជាមួយសង្សារអស់រយះពេល3ថ្ងៃហើយដែលយើងមិនទាក់ទងគ្នាសោះ។ ខ្ញុំបានចូលFacebook គេបានឃើញការញុំអីជុំគ្នា ជាមួយមិត្តរបស់គេទាំងប្រុសទាំងស្រី ការថតរូបនៅជិតមនុស្សស្រី ការធ្វើស្ទាយដូចគ្នា។ ពេលនេះខ្ញុំរឹតតែច្របូកច្របល់ទៀតហើយ ទង្វើនេះមានន័យដូចម្តេច? ខ្ញុំខំប្រាប់ខ្លួនឯងថា មិអឺ! ត្រូវធ្វើចរិតបែបចាស់ទុំ ស្គាល់កាលះទេសះ។ ខ្ញុំចាប់ផ្តើមប្រាប់ខ្លួនឯងធ្វើអ្វីមួយមិនបាច់ពឹងគេទេ ហើយកុំរំខានគេនូវរឿងអ្វីដែលខ្ញុំជួបប្រទះ ខ្ញុំមិនអោយគេមកខ្វល់រឿងតូចតាចរបស់ខ្ញុំទៀតទេ។ ខ្ញុំប្រាប់ខ្លួនឯងអោយរឹងមាំ ចេះធ្វើខ្លួនឯង ក្លហារកុំពឹងគេ។ ខ្ញុំក៏បានសំរេចចិត្តមិនឆាតទៅគេទេ ហើយខ្ញុំបាននិយាយថាបើបែកគ្នា ក៏បែកទៅបើគេអស់ចិត្តហើយ ឬបើគេមានអ្នកដែលគេរកឃើញហើយដែលល្អជាងខ្ញុំ។ ដារិទ្ធិ គេធ្លាប់និយាយថា (មិអឺ ប៉ុននិងអ្នកល្អហើយសម្រាប់ខ្ញុំ)។ ខ្ញុំគ្រាន់តែឃើញក៏នឹកចាំពាក្យសង្សារគេធ្លាប់និយាយ តែឥឡូវនេះគេថា(មិននឹកស្មានថាចរិតចឹងសោះ) ខ្ញុំក៏តបថា(ចរិតខ្ញុំចឹង) មកពីអ្នកអត់ទាន់ស្គាល់ខ្ញុំច្បាស់។ គេធ្លាប់និយាយថាគេស្គាល់ខ្ញុំច្បាស់ណាស់ តែការនិយាយមិនដូចការប្រព្រឹត្តរបស់គេទេ។ ខ្ញុំចាប់ផ្តើមក្លាយពាក្យ អ្វីដែលគេនិយាយទាំងអស់ពីមុន ហើយគិតថាការនិយាយរបស់គេដូចមុនទេ ឬគ្រាន់និយាយដើម្បីអោយខ្ញុំយល់ព្រមទទួលគេ។
ŞİMDİ OKUDUĞUN
Story title: 🍂 Autumn (រដូវស្លឹកឈើជ្រុះ)
Romantizmរឿង: រដូវស្លឹកឈើជ្រុះ 🍂(autumn) They grow up together, never leave anyone, always go together. ពួកគេធំឡើងជាមួយគ្នា ទៅណាមកណាមិនដែលចោលម្នាក់ណាទេ តែងតែទៅជាមួយគ្នាជានិច្ច៕ ពេលនេះ មិអឺ អាយុ 16ឆ្នាំ វិវីន អាយុ 18ឆ្នាំ ដារិទ្ធិ អាយុ 16ឆ្នាំ 01/0...