ភាគទី1: ថ្ងៃមង្គល ឬ ថ្ងៃទឹកភ្នែក?

7.8K 213 9
                                    

នៅក្នុងព្រះវិហារមួយកន្លែងនៃទីក្រុងសេអ៊ូល ពេលនេះកំពុងតែមានពិធីរៀប មង្គលការដល់កូនប្រុសស្រី តែពិធីរៀបការនេះវិញ គឺជាបុរសនិងបុរស។

ក្នុងបន្ទប់តែងខ្លួនកូនក្រមុំ មាឌតូចអង្គុយសម្លឹងមើលមុខខ្លួនឯងទៅកញ្ចក់ ស្នាម ញញឹមពីធម្មតាផុសឡើងពេញផ្ទៃមុខ ថ្ងៃ នេះជាថ្ងៃពិសេសរបស់គេ ថ្ងៃដែលគេបានរៀបការជាមួយបុរសដែលគេស្រលាញ់។

'' ជុងគុគកូន ''
'' ម៉ាក់! '' សំឡេងម៉ាក់របស់គេហៅពេលបើកទ្វារចូលមកខាងក្នុងបន្ទប់។

'' កូនម៉ាក់ស្រស់ស្អាតណាស់ថ្ងៃនេះ ''
គាត់បង្វែលកូនប្រុសតែមួយៗជុំ។

'' កូនភ័យណាស់ម៉ាក់ ''
'' កុំភ័យអីកូន ធ្វើខ្លួនធម្មតាទៅណា ''
'' ចុះលោកប៉ានៅឯណាម៉ាក់? ''
'' ប៉ាកូននៅនិយាយគ្នាជាមួយអ្នកដន្លង ''

'' អឹមម! ពេលណាដល់ពេលកូនចេញ ទៅម៉ាក់? ''

'' 10នាទីទៀត កូនត្រៀមខ្លួនឲ្យព្រមឮទេ? '' ជុងគុគ ងក់ក្បាល នឹងឱបម៉ាក់របស់គេយ៉ាងណែនដៃ។

ចន ជុងគុគ ជាក្មេងប្រុសអាយុ19ឆ្នាំ ជាកូនប្រុសតែមួយនៃត្រកូលផាក។ ថ្ងៃនេះជាថ្ងៃដែលគេត្រូវរៀបការ កូនកំលោះរបស់គេ គឺជាកូនប្រុសពៅនៃត្រកូលគីម មានឈ្មោះថា គីម ថេយ៉ុង។

ការរៀបការនេះ ផ្សំគុំដោយគ្រួសារទាំង សងខាង ដើម្បីមុខជំនួញការសហការណ៍រកស៊ីរួមដៃគូរ តែសម្រាប់ជុងគុគវិញ ពេលទៅជួបអនាគតស្វាមីជាលើកដំបូង គេបានលួនស្រលាញ់នាយតាំងពីពេលនោះ ដូច្នេះទើបការរៀបការនេះធ្វើឡើងយ៉ាងរលូន មិនមានអ្នកណាអាចបដិសេធបាន រួមទាំងកូនកំលោះ។

ងាកមកមើលកូនកំលោះឯណេះវិញ ពេលនេះកំពុងតែឈរមុខក្រញ៉ូវរៀបរាប់ទុក្ខកង្វល់ប្រាប់ទៅបងប្រុសរបស់គេ ដែលមានឈ្មោះថា គីម សុខជីន។

'' ខ្ញុំមិនចង់ការទេបងប្រុស ''
'' មិនបានទេវើយ យ៉ាងណាឯងត្រូវតែការដើម្បីគ្រួសារ ''

'' ហេតុអីបងមិនការជំនួសទៅ ក្រែងបងជាបងគេមិនចឹង ហេតុអីបានជាខ្ញុំត្រូវរៀបការ ទាំងដែលខ្ញុំជាប្អូន? ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now