ពេលញ៉ាំរួច ជុងគុគកំពុងធ្វើដំណើរមកក្រុមហ៊ុន ដោយសារម៉ាក់របស់គេឲ្យគេយកអាហារមកឲ្យស្វាមីគេនិងបងថ្លៃ។ លើកនេះមិនមែនជាម៉ាក់ក្មេកទេ តែជាម៉ាក់បង្កើតរបស់គេ។
តុក! តុក!
'' ចូលមក ''
'' គឺ...'' ចូលមកដល់ ក៏បានឃើញស្រីរបស់នាយនៅទីនេះដូចលើកមុន រូបភាពក៏ដូចលើកមុនទៀត នាងកំពុងតែឈរពីក្រោយឱបករបស់នាយយ៉ាងជាប់។'' មកទីនេះមានការអី? '' អ៊ែលហ្វា សួរទាំងសម្លក់ ភ្នែកសម្លឹងមើលជុងគុគទាំងខឹងសម្បារ ចូលចិត្តតែមកកាត់ចង្វាក់នាងរហូត។
'' ម៉ាក់អូនឲ្យយកអាហារពេលថ្ងៃមកឲ្យបងតែប៉ុណ្ណឹងឯង '' គេដាក់អាហារនៅលើតុ រួចបំណងចង់ចាកចេញ តែថេយ៉ុងឃាត់៖
'' ឈប់សិន! ''
'' មានការអ្វីទៀតមែនទេ? '''' ចុះរបស់លើដៃឯងនោះជារបស់អ្នក ណា? ''
'' របស់បងថ្លៃ ម៉ាក់គាត់ធ្វើឲ្យដូចជារបស់បងនឹងហើយ ''
'' ហីយ៉ា...គិតគូរដល់បងថ្លៃជាងស្វាមីខ្លួនឯងទៀតណ៎ ឬមួយចង់ចាប់ទាំងបង ទាំងប្អូន?? '' នាងនិយាយឌឺ ដើម្បីឲ្យជុង
គុគឆេះដុំ។'' ខ្ញុំមិនមែនជាស្រីអត់ក្តេរ៍ខ្មាស់ដូចនាងទេ ដឹងថាគេមានគ្រួសារហើយ នៅតោង ទាមគេមើលតែសត្វបញ្ញើក្អែកទៅកើត ''
'' ឯង... '' អ៊ែលហ្វា ឆេះដុំវិញមិនស្ទើរ មិនគិតថាក្មេងនេះហ៊ានតមាត់នឹងថាឲ្យនាង លើកមុនឃើញស្លូតៗមិនមាត់ៗ ពេលនេះតមាត់ឲ្យចចេស។
'' និយាយជ្រុលពេកហើយ ឆាប់សុំទោសសង្សារយើងភ្លាម ចន ជុងគុគ ''
'' ល្ងាចនេះម៉ាក់ក្មេកឲ្យទៅញ៉ាំអីជុំគ្នា អូនលាសិនហើយ '' ជុងគុគ ធ្វើមិនខ្វល់សម្តីរបស់នាយ គេដើរចេញទៅខាងក្រៅធ្វើមិនដឹង។
'' ចាំអូនទៅនិយាយសុំទោសគេខ្លួនឯង '' ថាហើយ នាងដើរចេញមកខាងក្រៅតាមជុងគុគដែរ មកនេះមិនមែនចង់សុំទោសដូចនិយាយឡើយ តែមកនិយាយឲ្យដឹងសរខ្មៅទៅវិញទេ។
'' ឈប់សិន!! '' ជុងគុគ ក៏ព្រមឈប់តាមសម្តីដែលនាយហៅគេ។
'' អន់ខ្លាំងម៉្លេះ គ្រាន់តែនៅនិយាយតទល់ជាមួយយើងក៏មិនហ៊ាន ឬមួយខ្លាចទៅផ្ទះវិញទឹកភ្នែកជោគខ្នើយមែនទេ?? ''
STAI LEGGENDO
᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )
Azioneជីវិតអាពាហ៍ពិពាហ៍មួយនេះ ត្រូវទ្រាំដល់យូរពេលណា ទើបអាចមានក្តីសុខដូចជីវិតគូរអ្នកដទៃ បើការឈឺចាប់ ទឹកភ្នែកសឹង តែរាល់ថ្ងៃនោះ វាអាចបន្តដល់ត្រើយឬត្រូវបញ្ឃប់ទាំងកណ្តាលទី??? Kim Taehyung ( Top ) / Jeon Jungguk ( Bottom ) Author: Taesy ( ថេយ៍ស៊ី ) 24/09...