ភាគទី23: សើចចម្អក

1.5K 80 0
                                    

   ក្រឡេកមកមើលថេយ៉ុងឯណេះវិញ ពេលនេះសភាពរបស់គេកាន់តែពិបាកខ្លាំង មួយអាទិត្យមកហើយគេមិនទាន់រកការងារបានធ្វើទេ មិនដឹងហេតុអ្វីដែរ បានក្រុមហ៊ុនទាំងនោះបដិសេធគេ គេមានសមត្ថភាពពូកែខ្លាំងណាស់ ប៉ុន្តែនៅតែមានអ្នកជាច្រើនបានបដិសេធមិនយកគេ។

   '' អ៊ែលហ្វាអូនចង់ទៅណាទៀតហើយ? '' គេសួរទៅនាងដែលរៀបខ្លួនចេញទៅខាងក្រៅ។ មួយអាទិត្យមកនេះមិនដែលឃើញនៅបន្ទប់ទេ មួយថ្ងៃៗគិតតែដើរលេងរហូត ធ្វើដូមានតែខ្លួនមួយអញ្ចឹង ភ្លេចគិតថាខ្លួនឯងមានកូនហើយទេដឹង?

   '' ទៅដើរលេង ''
   '' អូននៅបន្ទប់មួយថ្ងៃខ្លះបានទេ?? ''
   '' នៅធ្វើស្អី ធុញសឹងស្លាប់ ''
   '' គួរតែគិតដល់កូននៅក្នុងពោះខ្លះផង ''
   '' រឿងអូន បងកុំចេះ ខំតែរកការងារធ្វើឲ្យបានសិនទៅ បើនៅតែបែបនេះទៀត ច្បាស់ជាស៊ីអំបិលហើយ ប្រុសស្អីតោងកន្ទុយមនុស្សស្រីមើលតែអាញីទៅកើត '' នាងនិយាយឌឺដងពេប មាត់ឲ្យគេទាំងខឹង ពេលនេះគ្មានពេលចាប់ អារម្មណ៍ជាមួយប្រុសធ្លាក់ខ្លួនដូចជាគេទៀតទេ បើនៅតែបែបនេះទៀត នាងរត់ចោលក្បាលនៅថ្ងៃណាមួយហើយ។

  
   '' អ៊ែលហ្វា....! '' ថេយ៉ុង ងើបឈរស្រែកទៅ កាន់នាងទាំងហួសចិត្ត។ មិនគិតថានាងហ៊ាននិយាយបែបហ្នឹងដាក់ខ្លួនសោះ នេះមែនទេសម្តីស្រីដែលគេស្រលាញ់នោះ??

   '' ខ្ញុំនិយាយការពិត ពេលនេះបងមានលុយឲ្យខ្ញុំចាយដូចមុនទេ?? អត់ទេ! ខ្លួនជាប្រុសទេ តែការ ងារក៏គ្មានធ្វើ បុរសដែលឡូយឆាយពីមុនបាត់ ទៅ ណា នៅសល់តែអាញីទេហេ៎ស?? ផ្ទះសំបែងក៏គ្មាន បើគ្មានខនដូរខ្ញុំឲ្យស្នាក់នៅទេ ពេលនេះទៅ ដេកតាមចិញ្ចើមផ្លូវឯណាក៏មិនដឹង ''

   '' អូនដូចជាជ្រុលពេកហើយ អ៊ែលហ្វា ''
   '' គួរឲ្យធុញ '' នាងសម្លក់មុខគេរួចកាន់កាបូបដើរចេញទៅខាងក្រៅ។ បើគេពេលនេះធ្លាក់ខ្លួនទៅហើយ នាងក៏មិនល្ងង់នៅជាមួយទៀតដែរ ទៅរកប្រុសផ្សេងឲ្យគេចិញ្ចឹមវិញល្អជាង។

   '' ហេតុអីអូនប្រែប្រួលលឿនដល់ថ្នាក់នេះ អូនពីមុនបាត់ទៅណាហ្វា... '' ថេយ៉ុង ដាក់ខ្លួនអង្គុយចុះលើសាឡុងទាំងតានតឹង ស្មានមិនដល់ពិតមែន នាងប្រែប្រួល360° តែម្តង ពេលគេចាប់ផ្តើមធ្លាក់ខ្លួន ទំនាក់ទំនងគេនិងនាងមិនដែលត្រូវគ្នាទេ ឈ្លោះគ្នារាល់ថ្ងៃ។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Hikayelerin yaşadığı yer. Şimdi keşfedin