ភាគទី34: សំបុត្រផ្តាំផ្ញើ

2K 73 2
                                    

   រយះពេលមួយអាទិត្យកន្លងផុត ជុងគុគក៏បានចេញពីមន្ទីរពេទ្យព្រមជាមួយកូនប្រុសរបស់ខ្លួន
ពេលនេះគេរស់នៅផ្ទះនៅប៊ូសានដដែល ដែល
មានប៉ាម៉ាក់របស់គេនៅទីនេះផងដែរ គឺដើម្បីមើល ថែគេនិងកូន។

   '' ជុងគុគ ''
   '' បងឃេវីន '' អ្នកដែលហៅនោះគឺជា ឃេវីន។
   '' បងមានរឿងចង់ប្រាប់អូន ''
   '' រឿងអីទៅ?? ''
   '' អូនមើលវាខ្លួនឯងទៅ '' ជុងគុគ ទទួលសំបុត្រពីដៃរបស់នាយយកវាមកអាន...

   អត្ថន័យនៅក្នុងសំបុត្រ៖

   ( ជុងគុគ ប្រពន្ធសម្លាញ់! នៅពេលដែលអូនបានបើកអានសំបុត្រមួយច្បាប់នេះហើយ បានន័យថាបងលែងនៅទីនេះទៀតហើយ! សំបុត្រមួយច្បាប់នេះ សរសេរវាឡើងមុនពេលអូនសម្រាលកូនមួយ ថ្ងៃ បងមិនហ៊ាននិយាយផ្ទាល់ទៅកាន់អូន ដោយ សារបងខ្មាស់និងអូន អូនដឹងទេ? បងសប្បាយ ចិត្តនិងត្រេកអរប៉ុណ្ណាដែលបងបានជួបអូនលើក ដំបូង ពេលនោះបងដូចជាអ្នកសុំទានអ៊ីចឹង រឿងថ្ងៃនោះអូនចាំបានដែរទេ ស្មូមដូចអ្នកសុំទានដែលអូនឲ្យកន្សែងជូតមុខនោះ ប្រុសម្នាក់នោះគឺជាបង )

   ( បងបានឃើញអូននៅថ្ងៃនោះ ថ្ងៃនោះហើយបងឃើញអូន អូនពពោះកូនរបស់យើង ធ្វើឲ្យបងមានសង្ឃឹមថាចង់រស់ឡើងវិញ បងក៏កែប្រែខ្លួន ឯង ដើម្បីអូននិងកូន ខំធ្វើគ្រប់យ៉ាងឲ្យតែបាននៅក្បែរមើលថែអូននិងកូនបានរហូតដល់អូនសម្រាលកូនរួច។ បងអាក្រក់ណាស់បងដឹង សមហើយដែលអូនមិនព្រមអត់ទោសឲ្យបង តែបងមិនបានខឹងអូនទេ អូនធ្វើត្រូវហើយ អូនមិនគួរអត់ ទោសឲ្យប្រុសអាក្រក់ដូចជាបងទេ បងសប្បាយ ចិត្តដែលបាននៅមើលថែបម្រើអូនរយះពេលប៉ុន្មានខែមកនេះ អូនស្តីបន្ទោសឲ្យបង អូនព្រងើយកន្តើយដាក់បង បងក៏មិនបានខឹងអ្វីដែរ បងមានតែសប្បាយចិត្តដែលបាននៅមើលថែអូននិងកូន អ្វីដែលបងកាន់តែសប្បាយចិត្តនោះ ពេលបានដឹងថាអូនមានអ្នកមកជំនួសកន្លែងរបស់បងបានគឺ ឃេវីន )

   ( អូនមាន ឃេវីន ចាំមើលថែជួយលើកទឹកចិត្ត ធ្វើជាប៉ារបស់កូនយើងបាន តែប៉ុណ្ណឹងបងមិនសុំអ្វីទៀតទេ សុំត្រឹមតែឃើញស្នាមញញឹមអូនរាល់ថ្ងៃបងក៏សប្បាយចិត្តហើយ។ កូនប្រុសរបស់យើង តែគេនិងមិនមែនជាកូនបងទៀតទេនៅថ្ងៃមុខ គេមានប៉ាៗថ្មីហើយ តែអាចទេជុង អូនអាចដាក់ ឈ្មោះឲ្យកូនប្រុសរបស់យើងថា ថេយ៍គី បាន ទេ?? បងសុំអូនតែប៉ុណ្ណឹងទេ ជាចុងក្រោយបងចង់ប្រាប់អូនថា អូនមិនព្រមអត់ទោសឲ្យបងក៏មិនអី ព្រោះបងមិនបានខឹងអូនឡើយ មានតែស្រលាញ់អូនកាន់តែខ្លាំងទៅវិញទេ បងស្រលាញ់អូន ជុងគុគ ប្រពន្ធសម្លាញ់!!! បងស្តាយណាស់ដែលសាភាពថាស្រលាញ់អូនវាយឺតពេលបន្តិច តែសង្ឃឹមថាអូនបានឮហើយសប្បាយចិត្តឬកើតទុក្ខតាមតែចិត្តអូន បងគ្រាន់តែចង់និយាយនូវអ្វីដែលបងកំសាករាល់ថ្ងៃប្រាប់ទៅអូន ក្រែងលោថ្ងៃ ណាមួយបងស្លាប់បាត់ បងស្តាយក្រោយដែលមិនបាននិយាយថាស្រលាញ់អូន។ មើលថែកូនយើងឲ្យបានល្អណា ជូនពរឲ្យអូននិងគេមានក្តីសុខរហូតតទៅ ពីបង អ្នកដែលធ្លាប់ធ្វើបាបចិត្តអូន ថេយ៉ុង! )

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Donde viven las historias. Descúbrelo ahora