ភាគទី9: បង្អាប់

1.8K 104 2
                                    

   រាងប្រលប់ល្មម ជុងគុគក្រោកឡើងពីសម្រាកពេលដែលបានដូរស្បើយកន្លែងដែលឈឺនោះ គេក្រោកចូលបន្ទប់ទឹកសម្អាតខ្លួន ពេលចេញមកវិញក៏ប្រមូលកម្រាលពូកទៅបោក ដោយសារវា
ប្រលាក់ឈាម។

   ពេលបោករួច គេយកវាទៅហាលដោយ ខ្លួនឯងទៀត មិនចង់ប្រើអ្នកបម្រើ ខ្លាចពួក គេដឹង។

   '' អ្នកប្រុសតូច ភ្ញាក់ហើយហេ៎ស? ''
   '' បាទ! បងឆីង មានអ្វីឲ្យខ្ញុំជួយអត់?? ''
   '' អត់មានទេចា អ្នកប្រុសទៅអង្គុយលើតុទៅ ដល់ម៉ោងពិសារបាយពេលល្ងាចហើយ ''

   '' អូហ៍..បាទ! '' ថ្ងៃនេះសុំមិនធ្វើអាហារមួយថ្ងៃហើយ ទោះមុខរបួសរាងធូរ ស្បើយ តែគេនៅតែល្វើយនៅក្នុងខ្លួន។

   '' ឈប់សិន! មិនចាំប្តីទេហេ៎ស? '' សំឡេងរបស់ថេយ៉ុងបង្អាក់ទង្វើរបស់រាងតូចដែលបម្រុងដួសអាហារដាក់ចូលមាត់។

   '' រាល់ដងបងមិនដែលមកវិញស្មើរនេះ ទើបមិនបានចាំ ''

   '' លើកនេះយើងនឹងមកញ៉ាំបាយពេល ល្ងាចជាមួយឯងរាល់ថ្ងៃ '' គេដាក់ខ្លួនអង្គុយលើកៅអី។

   '' បងម៉ីដួសបាយឲ្យអ្នកប្រុសទៅ ''
   '' ចា៎ស '' នាងឮហើយក៏ចាប់ផ្តើមដួស ការញ៉ាំក៏ចាប់ផ្តើមយ៉ាងស្ងៀមស្ងាត់ រីឯថេយ៉ុងសម្លឹងមើលមុខរាងតូចម្តងក្នុងពេលប្រាំវិនាទីម្តង។

   ប្រើពេលយ៉ាងយូរ ការញ៉ាំក៏បញ្ចប់។

   '' អូនឆ្អែតហើយ សុំទៅសម្រាកមុនហើយ '' ថាហើយ គេឡើងទៅខាងលើបាត់ទៅ។

   '' អ្នកប្រុសពួកនាងកើតអី? ''
   '' មិនដឹងដែរ ប្រហែលមិនស្រួលខ្លួន ''
   '' មានបានឲ្យថ្នាំគេលេបហើយឬនៅ? ''
   '' នៅទេ ព្រោះគាត់ថាគាត់មិនអីទេ ''
   '' យ៉ាប់ណាស់ពួកនាងនេះ '' ថេយ៉ុង ឡើងទៅខាងលើបន្ទប់ទៅមើលប្រពន្ធរបស់ខ្លួន។

   '' អ្នកប្រុសថេយ៉ុងខឹងពួកយើងហេ៎ស? '' ម៉ី ងាកមកសួរឆីង។

   '' មិនដឹងទេ ''
   '' កុំខ្វល់អី ប្រញ៉ាប់រៀបចំកន្លែងនឹងអាលបានសម្រាក ''
   '' អឺៗ ''

   ***

   ចូលមកដល់ក្នុងបន្ទប់ គេបានឃើញរាងតូចកំពុងតែគេងបែរខ្នង ថ្ងៃនេះគេខំមកលឿនជាងរាល់ដង តែមើលធ្វើចុះ ព្រងើយនឹងគេទៅកើត។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Onde histórias criam vida. Descubra agora