ភាគទី22: សន្យា

1.3K 72 0
                                    

   ថេយ៉ុងនិងអ៊ែលហ្វាបានមកដល់ខនដូររបស់នាងហើយ ពេលនេះពួកគេកំពុងតែប្រកែកគ្នា ដោយសារតែអ៊ែលហ្វានាងមិនយល់ស្របនៅគំនិតរបស់គេដែលចង់កាត់ការចោលឪពុក។

   '' ថេ! បងទៅសុំទោសប៉ាបងវិញទៅ ''
   '' អត់ទេ! បងនិងធ្វើឲ្យគាត់ឃើញ ថាបងពិតជាស្រលាញ់អូន ហើយអាចសាងគ្រួសារជាមួយអូនបាន ''

   '' សាងគ្រួសារចឹងហេ៎ស? ពេលនេះបងគ្មានទាំងលុយជាប់ខ្លួនមួយកាក់មួយសេនផង ចង់សាងគ្រួសារស្អីទៀត? បងមិនទាន់ដឹងទេហេ៎ស ពេលនេះបងគ្មានស្អីនៅជាប់ខ្លួនទេ លុយក៏គ្មាន ឡានក៏គ្មាន ខនដូរ ផ្ទះបងក៏គ្មាន បងម៉េចនិងចិញ្ចឹមអូនរស់ទៅ ''

   '' បងនិងរកការងារធ្វើ អូនកុំបារម្ភរឿងនេះអី សម្ថភាពបងក៏មាន បងជឿថាពេលបងទៅដាក់ ពាក្យនៅក្រុមហ៊ុនគេ គេច្បាស់ជាទទួល ''

   '' បងគិតចឹងហេ៎ស? បើគ្មានលុយ អូនរស់យ៉ាងម៉េច អូនមិនចូលចិត្តញ៉ាំអាហារតាមចិញ្ចើមផ្លូវ អូនចូលចិត្ត Shopping បងក៏ដឹង ''

   '' អូនកាត់បន្ថយសិនទៅ លុយដែលបងធ្លាប់ឲ្យអូន យើងយកវាមកចាយវាយតិចតួចចិញ្ចឹមជីវិតសិនទៅណា ពេលនេះលុយអូននៅសល់ប៉ុន្មាន? បងសុំខ្ជីសិន ''

   '' កាតដែលបងឲ្យអូន អូនយកទិញកាបូបចាយវាអស់ហើយ នៅសល់មិនដល់ 1000$ ទេ 1000$និងអូនចាយតែមួយភ្លេតក៏អស់ដែរ ''

   '' អូនកុំចាយច្រើនពេកទៅ ពេលនេះអូនកំពុងតែមានកូន កុំទាន់គិតច្រើនពេក ប្រយ័ត្នប៉ះពាល់ដល់កូនយើង រឿងនេះចាំបងដោះស្រាយខ្លួនឯង '' គេដាក់ឲ្យនាងអង្គុយស្រួលប្រួល ពេលនេះនាងកំពុងខឹង បើខឹងច្រើន ខ្លាចថាប៉ះពាល់ដល់កូននៅ ក្នុងផ្ទៃ។

   '' អូនធុញ អូនចេញទៅខាងក្រៅហើយ '' នាងមិនបានខ្វល់ពីការយកចិត្តទុកដាក់របស់គេ នាងដើរចេញទៅខាងក្រៅដើរលេងរំសាយអារម្មណ៍ចោល ឃើញមុខគេពេលនេះ អស់អារម្មណ៍រលីង មិនគួរណាល្ងង់ចោលទ្រព្យសម្បត្តិព្រោះតែនាងសោះ បើចឹងឲ្យនាងមានលុយចាយមកពីណា ខំគិតថាបើបានរៀបការជាមួតគេហើយអាចរស់ស្រួល ដល់ពេលនេះមកធ្លាក់ខ្លួនមកនៅខនដូររបស់នាងទៀត។

   '' មិនគិតថាប៉ាលែងដល់ថ្នាក់នេះសោះ ខ្ញុំនិងធ្វើឲ្យប៉ាឃើញថាខ្ញុំអាចរស់នៅជាមួយនាងសាងសុភមង្គលបានដោយមិនបាច់មានលុយចាយហ៊ឺហារក៏បាន '' គេដើរមកឈរនៅហាលរានខាងក្រៅបង្អួច សញ្ជឹងគិតរឿងដែលកើតឡើង។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Donde viven las historias. Descúbrelo ahora