សុខជីនបាននាំជុងគុគមកញ៉ាំអីនៅ ភោជនីយដ្ឋានមួយកន្លែងដែលល្បីនឹងទំនើបគួរសម បន្ទាប់ពីញ៉ាំរួចរាល់ហើយ គេជូនប្អូនថ្លៃរបស់គេមើលកុនបន្តទៀត ដើម្បីកុំឲ្យជុងគុគឯកាពេក នឹងគិតដល់ពេលនៅក្រុមហ៊ុនដែលបានឃើញប្តីរបស់ខ្លួននៅជាមួយស្រីផ្សេង។
ចេញពីរោងកុន ពេលនេះក៏យប់ម៉ោង6 ល្ងាចល្មម។
'' ហ្អឹកៗៗ ''
'' ឈប់យំទៅជុងគុគ ''
'' អាណិតតួណាស់បង មិនគួររឿងមិន បានគ្នាសោះ ដឹងចឹងខ្ញុំមិនមើលនាំតែខាតទឹកភ្នែកទេ '''' បងសុំទោស បងជាអ្នកនាំឯងមើលរឿងនេះដោយខ្លួនឯង សុំទោសពិតមែន ''
'' ហ្អឹកៗ '' ជុងគុគ នៅតែយំអន្ធឹកៗនៅ ឡើយ ចេញពីរោងកុនភ្លាម គេស្រាប់តែយំយកៗ ព្រោះរឿងដែលគេមើល តួឯកប្រុសនិងតួឯកស្រីមិនបាននៅជាមួយគ្នាឡើយ ដោយសារតួប្រុសស្លាប់ដោយជំងឺកើតមហាររីក។( អត់ដឹងរឿងអីទេ )
'' កុំយំណា លើកក្រោយបងមិននាំឯងមើលរឿងបែបនេះទេ '' សុខជីន ព្យាយាមទប់សំណើច គេទាញរាងតូចយកមកឱបលួងលោម ដើម្បីផ្តល់ជាកម្លាំងចិត្ត។
'' ខ្ញុំស្អប់បងថ្លៃណាស់ '' ជុងគុគ យំក្បែរទ្រូងរបស់នាយរងុំ អាចថានេះជាលើកទី មួយគេយំខូចចិត្តព្រោះតែរឿង មិនមែនដោយសារប្តីរបស់គេ។
'' អេ!!! ថេ!! នោះគឺប្រពន្ធរបស់បងតើ '' ជួនជាអ៊ែលហ្វានឹងថេយ៉ុងទើបចេញពីរោងកុនដូចគ្នា ហើយនាងក៏បានក្រឡេកឃើញប្រុសដូចជាប្រពន្ធរបស់សង្សារគេ។
ថេយ៉ុងងាកទៅតាមអ្វីដែលនាងប្រាប់ ក៏ដឹងថានោះពិតជាជុងគុគពិតមែន ហ៊ានឱបគ្នាជាមួយបងប្រុសរបស់គេនៅកណ្តាលហាងមិនចេះខ្មាស់គេសោះ។
'' ធ្វើអ្វីមិនចេះខ្មាស់គេសោះ នេះហ៊ានមកឱបគ្នាជាមួយបងប្រុសរបស់បងទៀត ចង់ចាប់យកទាំងបងទាំងប្អូនឬយ៉ាងម៉េចហ្នឹង? '' នាងព្យាយាមនិយាយចាក់រុកបន្ថែម មើលមុខគេក៏ដឹងថាកំពុងតែខឹងដែរ។
'' ថោកទាបណាស់ ចង់ស៊ីទាំងបងទាំង ប្អូន '' នាងនិយាយបន្តទៀត ឃើញថេយ៉ុងឈរសម្លឹងមើលស្ងៀមទ្រឹង ទើបខំនិយាយពន្លើសបន្ថែម។
![](https://img.wattpad.com/cover/284235367-288-k855902.jpg)
ESTÁS LEYENDO
᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )
Acciónជីវិតអាពាហ៍ពិពាហ៍មួយនេះ ត្រូវទ្រាំដល់យូរពេលណា ទើបអាចមានក្តីសុខដូចជីវិតគូរអ្នកដទៃ បើការឈឺចាប់ ទឹកភ្នែកសឹង តែរាល់ថ្ងៃនោះ វាអាចបន្តដល់ត្រើយឬត្រូវបញ្ឃប់ទាំងកណ្តាលទី??? Kim Taehyung ( Top ) / Jeon Jungguk ( Bottom ) Author: Taesy ( ថេយ៍ស៊ី ) 24/09...