ព្រឹកឡើងនៅទីក្រុងប៉ារីសក្នុងសណ្ឋាគារលំបាប់ផ្កាយប្រាំមួយកន្លែង ពេលនេះកំលោះតូច ចន ជុងគុគ កំពុងតែបើកភ្នែកទទួលយកពន្លឺថ្ងៃដែលរះប៉ះចំបង្អួចចាំងចូលមកក្នុងបន្ទប់។
គេងើបអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ ស្រាប់តែចាប់អារម្មណ៍ថាខ្លួនឯងគ្មានស្នាមរបួស ទាំងដែលយប់មិញនេះ ស្វាមីរបស់គេបានធ្វើទារុណកម្មគេយ៉ាងព្រៃផ្សៃ ផ្នែកខាងក្រោមក៏មិនសូវឈឺ កម្រាលពូកដែលប្រលាក់ឈាមកាលពីយប់មិញក៏គ្មាន មិនដឹងថាវាបាត់ទៅណា??
ក្រាក...!!!
'' ភ្ញាក់ហើយហេ៎ស? '' ថេយ៉ុង ដើរចូលមកបន្ទប់ ក្នុងដៃកាន់ថាស់អាហារមួយ។
'' បង..បង ''
'' សុំទោសដែលយប់មិញយើងធ្វើបាបឯង ដោយសារពេលនោះយើងគ្រប់គ្រងកំហឹងខ្លួនឯងមិនបាន ទើបធ្វើបាបឯងទាំងមិនចេះគិត អត់ ទោសឲ្យយើងផងណា '' ថេយ៉ុង ចាប់ប្រអប់ដៃរាងតូចថើបខ្នងដៃស្រាលៗ បញ្ចេញទឹកមុខកម្សត់ឡើងមក។'' បងសុំទោសអូន? ''
'' មែនហើយ យប់មិញយើងពិតជាធ្វើខុសលើឯងពិតមែន អត់ទោសឲ្យយើងទេ ឲ្យយើងធ្វើអីក៏បាន រត់ចូលឡានឥឡូវនេះយើងក៏ព្រម '' គេរកងើបរត់ចេញទៅខាងក្រៅ តែរាងតូចឃាត់៖'' ឈប់សិន! អូនឈប់ខឹងនឹងបងក៏បាន តែបងកុំធ្វើបាបខ្លួនឯងអី ''
'' ឯងព្រមអត់ទោសឲ្យយើងហើយមែនទេ ឯងឈប់ខឹងនឹងយើងរឿងកាលពីយប់មិញហើយត្រូវទេ? '' ជុងគុគ ងក់ក្បាល។
'' សឺតត! អរគុណណាស់ អរគុណ! '' រាងក្រាស់ក្រសោបឱបរាងតូចពេញរង្វង់ដៃ រីឯជុងគុគក៏ឱបតបនាយវិញដូចគ្នា នេះជាលើកទីមួយរបស់គេ ដែលនាយនិយាយល្អដាក់គេ ព្រមទាំងលើកនេះគេបានឱបនាយបែបស្ម័គ្រចិត្ត។
ថេយ៉ុងឱបរាងតូចទាំងញោចស្នាមញញឹមតាមគែមមាត់ គេធ្វើនេះ មិនមែនចេញពីចិត្ត គេខ្លាចថាជុងគុគយករឿងនេះទៅប្រាប់ម៉ាក់របស់គេ បុរសសង្ហាព្រាននារីសម្តីផ្អែមដូចគេ គ្រាន់តែនិយាយលួងលោមតែប៉ុន្មានម៉ាត់ ធ្វើឲ្យអ្នកជុំវិញខ្លួនជឿ ស្លុងតែម្តង។
'' ឆាប់ញ៉ាំអីទៅ ញ៉ាំរួចពួកយើងនឹងទៅ ដើរ លេងជាមួយគ្នាពេញមួយថ្ងៃ ''
![](https://img.wattpad.com/cover/284235367-288-k855902.jpg)
VOUS LISEZ
᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )
Actionជីវិតអាពាហ៍ពិពាហ៍មួយនេះ ត្រូវទ្រាំដល់យូរពេលណា ទើបអាចមានក្តីសុខដូចជីវិតគូរអ្នកដទៃ បើការឈឺចាប់ ទឹកភ្នែកសឹង តែរាល់ថ្ងៃនោះ វាអាចបន្តដល់ត្រើយឬត្រូវបញ្ឃប់ទាំងកណ្តាលទី??? Kim Taehyung ( Top ) / Jeon Jungguk ( Bottom ) Author: Taesy ( ថេយ៍ស៊ី ) 24/09...