ភាគទី38: គ្រួសាររីករាយ

1.8K 77 0
                                    

   ព្រឹកឡើង ជាពេលម៉ោង9ជិតថ្ងៃត្រង់ហើយ ប្តីប្រពន្ធដែលបង្កាត់ភ្លើងស្នេហ៍កាលពីយប់មិញនេះ នៅមិនទាន់ភ្ញាក់នូវឡើយទេ រវល់តែដេកឱបគ្នាស្អិតរមួតនៅនិងឯង ម៉ោងជិតថ្ងៃត្រង់ប៉ុណ្ណាក៏មិនខ្វល់ សំខាន់បងដេកឱបអូន អូនដេកឱបបង។

   '' ប៉ាៗម៉មមី!! '' អាល្អិតថេយ៍គីរត់មកឡើងគ្រែប៉ាម៉ាក់របស់ខ្លួន។ ស្រែកហៅពីខាងក្រៅក៏មិនឆ្លើយ គោះទ្វារបន្ទប់ក៏មិនព្រមបើកឲ្យ វិធីតែមួយមានតែឲ្យអ្នកបម្រើក្នុងផ្ទះមកបើកទ្វារឲ្យ ព្រោះគេខ្លួនតូចពេកបើកអត់ដល់><

   '' អឹម! ថេយ៍គីកូន '' អ្នកដែលភ្ញាក់មុន គឺថេយ៉ុង
គេបើកភ្នែកទាំងមីងម៉ាំង មានកូនកំហូចកំពុងអង្គុយលើពោះ។

   '' នៅធើអីយូរម៉េស អូនហៅយូរហើយណា ម៉េចមិនបើកទ្វារឲ្យអូនចឹង? រវល់តែតេក (ដេក) ឱបគ្នានៅហ្នឹងឯង ''

   '' កុំនិយាយឮពេកកូន ប្រយ័ត្នម៉ាក់ៗភ្ញាក់ ''
   '' ម៉ាក់ៗៗៗ '' មិនឲ្យចាញ់ចិត្ត អាល្អិតស្រែកក្បែរត្រចៀកម៉ាក់របស់គេមួយទំហឹង ប៉ាហាមក៏មិនខ្វល់ អ្វីដែលសំខាន់គឺគេចង់ធ្វើបាបប៉ារបស់គេ។

   '' ហ៊ើយ...ល្ងង់ណាស់ ''

   ផ្លាច់! ផ្លាច់!
  
   ពីរកំផ្លៀងទៅលើមុខរាងក្រាស់ ធ្វើឲ្យអាល្អិតថេយ៍គីសើចកខឹក។ គេអ្នកស្រែក តែម៉ាក់របស់គេបែរជាទះប៉ាៗគេទៅវិញ។

   '' ហិហិ ''
   '' ជុងគុគ! អូនទះកំផ្លៀងបងធ្វើអីហាស៎? ''
   '' អូន..គឺអូនភ្ញាក់ អូនមានដឹងថាបងណា '' ជុង
គុគ ធ្វើភ្នែកឡេងឡង់បែបមនុស្សមិនដឹងអី ព្រោះ តែមិនដឹងមែននិងណា អ្នកណាទៅដឹងទៅ ដឹងតែមិនចង់មានសំឡេងរំខានទើបទះមើលតែមូស

   '' ម៉ាក់ៗចេះវាយប៉ាៗទៅកើត មើលចុះក្រហមថ្ពាល់ប៉ាៗអស់ហើយ ហិហិ '' អាល្អិតសើចឌឺ ធ្វើ ជាបារម្ភយកដៃស្ទាបអង្អែលថ្ពាល់របស់ប៉ា តែក្នុងផ្ទុះសំណើចសឹងស្លាប់ទៅហើយ។

   '' មកពីអាច្រម៉ក់កូនឯងនិងហើយ ទើបម៉ាក់កូនទះប៉ានោះ ចាំមើលប៉ាៗថើបកូនឲ្យណាណីម្តង នេះណែ សឺតៗៗៗៗ ''

   '' អ្អាយ៎យយ! ប៉ាៗអាសើបណាស់ ហិហិ ប៉ាលែងអូនណា អាឆើបណាស់ ប៉ាៗ.... '' ថេយ៍គី សើចកាច់កកាច់ស្រង់ ត្រូវឪពុកចាប់ចូលក្នុងភួយថើបក្រញិកមើលតែនំប៉ាវ។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now