ព្រឹកថ្ងៃបន្ទាប់ ជុងគុគក្រោកធ្វើអាហារដូចរាល់ដង យប់មិញយំហើមភ្នែកយ៉ាងណា ក៏មិនភ្លេចធ្វើអាហារទុកឲ្យស្វាមីរបស់ខ្លួនដែរ។
'' អ្នកប្រុសតូចហេតុអីភ្នែកហើមម៉្លេះ? ''
'' យប់មិញនេះខ្ញុំឈឺភ្នែកតិចតួច ទើបខ្ញុំអេះវាក្លាយជាចឹងទៅ '' គេញញឹមស្ងួត។
'' ថ្ងៃក្រោយអ្នកប្រុសមិនបាច់ក្រោកពីប្រលឹមដើម្បីធ្វើអាហារក៏បាន ចាំពួកខ្ញុំជាអ្នក ធ្វើវិញ ''
'' ខ្ញុំមានតួនាទីជាប្រពន្ធ ដូច្នេះខ្ញុំត្រូវតែធ្វើឲ្យស្វាមីជារឿងដែលប្រពន្ធគ្រប់រូបត្រូវ តែធ្វើស្រាប់ហើយ ''
'' ចៅហ្វាយធំមានសំណាងដល់ហើយ '' ជុងគុគ ព្យាយាមញញឹមបន្លំ ពាក្យទាំងនេះពេលឮហើយគួរតែសប្បាយចិត្ត តែពេល នេះគេមិនសប្បាយចិត្តទៀតទេ។
ពេលធ្វើអាហារហើយ គេឡើងទៅបន្ទប់ដើម្បីចងក្រវ៉ាត់កឲ្យនាយដដែល ចូលមកក៏ឃើញនាយកំពុងតែចងខ្លួនឯងដូចម្សិលមិញ ហើយគេក៏ចូលទៅចងឲ្យដូចធម្មតា។
'' ថ្ងៃត្រង់ម៉ាក់ឲ្យពួកយើងទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយគាត់ ''
'' បាទ!! '' រាងតូចឆ្លើយធម្មតា ធ្វើឲ្យរាងក្រាស់មានការចម្លែកចិត្ត រាល់ដងបើមិននិយាយរឿងច្រើនដល់ថ្នាក់គេធុញ ពេល នេះស្ងាត់ស្ងៀមខុសពីធម្មតា។
'' ឯងកើតអី? ''
'' គ្មានអីទេ '''' ទឹកមុខស្រពោនម៉្លេះ ភ្នែកហេតុអីក៏ក្រហមហើយដូចហើមទៀត? '' គេទើប តែចាប់អារម្មណ៍។
'' គឺធូលីចូលភ្នែក រួចហើយ តោះទៅញ៉ាំអាហារពេលព្រឹកទៅ '' ជុងគុគ ដើរចុះមកខាងក្រោមមុននាយ ក៏មិនភ្លេចកាត់កាបូបរបស់នាយចុះមកដែរ។
ថេយ៉ុងក៏មិនបានខ្វល់ គេដើរចុះមកញ៉ាំអាហារធម្មតា ញ៉ាំហើយរាងតូចក៏ជូន ដំណើរដូចរាល់ដង មុនចេញទៅ រាងតូចក៏ថើបមាត់របស់នាយដូចទម្លាប់ ហើយនាយក៏បើកឡានចេញទៅធ្វើការរបស់ខ្លួនតាមទម្លាប់ដូចគ្នា។
លុះដល់ពេលថ្ងៃត្រង់ ថេយ៉ុងបានមកទទួលប្រពន្ធគេដើម្បីទៅញ៉ាំអីនៅផ្ទះម៉ាក់គេ នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ ជុងគុគគិតតែសម្លឹងមើលទេសភាពនៅខាង ក្រៅ ខ្យល់ដង្ហើមដកចេញចូលចុះឡើង គ្មាននរណាម្នាក់និយាយអ្វីសោះ រហូតទាល់តែដល់ភូមិគ្រឹះគីម។
![](https://img.wattpad.com/cover/284235367-288-k855902.jpg)
ESTÁS LEYENDO
᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )
Acciónជីវិតអាពាហ៍ពិពាហ៍មួយនេះ ត្រូវទ្រាំដល់យូរពេលណា ទើបអាចមានក្តីសុខដូចជីវិតគូរអ្នកដទៃ បើការឈឺចាប់ ទឹកភ្នែកសឹង តែរាល់ថ្ងៃនោះ វាអាចបន្តដល់ត្រើយឬត្រូវបញ្ឃប់ទាំងកណ្តាលទី??? Kim Taehyung ( Top ) / Jeon Jungguk ( Bottom ) Author: Taesy ( ថេយ៍ស៊ី ) 24/09...