ផ្ដើមរឿង

337 22 0
                                    

" ម៉ាក់.... ហុឹក! ហុឹក! ម៉ាក់នៅឯណា? " ក្មេងប្រុសតូចអាយុប្រហែលជា 7 ទៅ 8 ឆ្នាំដើរវិលវល់នៅក្នុងសួនកំសាន្ដតាំងពីល្ងាចរហូតដល់យប់ជ្រៅគេបិទកន្លែងលេងទៅហើយ សំលេងស្រែកយំកាន់តែខ្លាំងទៅខ្លាំងទៅមេឃងងឹតថែមទាំងរលឹមតិចៗទៀតក្មេងតូចកាន់តុក្ដតាខា្លឃ្មុំពណ៌ត្នោតតូចល្មមមួយក្នុងចិត្តសង្ឃឹមថាម៉ាក់របស់គេនឹងមកទទួលគេវិញ។

ការចាំបានតែចាំក្ដីសង្ឃឹមចាប់ផ្ដើមរលុបបន្ដិចម្ដងៗ ក្មេងតូចបញ្ឈប់ការយំហើយដើរទៅរកផ្លូវធំភ្លៀងក៏ចាប់ផ្ដើមធ្លាក់ចុះមកដូចគ្នា ភ្លើងឡានបើកមករកទិសដៅរបស់ក្មេងតូចចំពេលដែលក្មេងនោះបោះជំហានប្រុងនឹងឆ្លងផ្លូវ

ទឺត! ទឺតៗ

" អ៎ា! "

ងឺត!

ក្មេងតូចបានដួសទៅលើថ្នល់ សំណាងហើយដែលឡានឈប់ទាន់មិនចឹងក្មេងតូចម្នាក់នោះប្រហែលជាមិនបានឃើញព្រោះអាទិត្យរះនៅថ្ងៃស្អែកទេ

" មានរឿងអីនឹង? " បុរសម្នាក់ដែលអង្គុយនៅរបាំងខាងក្រោយសួរនាំទៅអ្នកបើកឡានរបស់ខ្លួន
" ពួកយើងវុីសនឹងបុកត្រូវក្មេងម្នាក់លោកម្ចាស់លោកស្រី "
" ស្លាប់ហើយបើចឹងនៅចាំស្អីទៀតឆាប់ចុះទៅមើលទៅ " ស្រ្ដីម្នាក់ដែលអ្នកក្បែរនោះលឺចឹងក៏ចុះទៅមើល
" អេ! អូន " អ្នកជាប្ដីឃើញប្រពន្ធចេញពីឡានក៏ប្រញាប់ទាញឆ័ត្រចុះទៅជួយបាំងឲ្យប្រពន្ធ
" ពុទ្ធោ! កូនគេកូនយើង... ហុឹម! ប៉ាម៉ាក់ជាមនុស្សបែបណាមិចបណ្ដោយកូនឲ្យដើរផ្ទេសផ្ដាស់ចឹង " លោកស្រីមកដល់ឃើញក្មេងមានសភាពគួរឲ្យអាណិតមិញនេះគេចពីឡានក៏ដួសបែកក្បាល
" ភ្លៀងខ្លាំងណាស់អូន ទីនេះក៏ស្ងាត់យើងនាំគេទៅមន្ទីពេទ្យសិនទៅចាំប្រកាសរកប៉ាម៉ាក់គេ "
" មែនហើយលោកស្រី លោកម្ចាស់និយាយត្រូវ "
" បានតោះយើង " លោកស្រីបីក្មេងតូចផ្ទេរទៅឲ្យលោកម្ចាស់ទាំងដែលដៃក្មេងទោះជាសន្ទប់ហើយក៏នៅតែឱបតុក្ដតាខ្លាឃ្មុំពណ៌ត្នោតនោះជាប់មិនលែងទៀត

ឡានទំនើបបានបើកមកកាន់មន្ទីពេទ្យឯកជនមួយដែលជាមន្ទីពេទ្យរបស់គ្រួសារអភិជនល្បីឈ្មោះមួយនោះគឺគ្រួសារ «គីម» នេះឯង អ្នកណាមិនដឹងពីអំណាចគ្រួសារមួយនេះក្នុងវិស័យជំនួញនោះ

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now