ភាគទី ១១

98 10 0
                                    

ថ្ងៃនេះអារម្មណ៍ហូស៊ុកល្អខ្លាំងណាស់ ទឹកមុខញញឹមស្រស់បស់ តែប្រែជាស្រពោនពេលឃើញវដ្ដមានរបស់អ៊ុំស៊ុន
«ថ្ងៃនេះខ្ញុំជាអ្នកជូនអ្នកប្រុសតូចទៅសាលា»
«ចុះបងចូសឺប?»
«ចូសឺបមានកិច្ចការសំខាន់ មកមិនទាន់ទេ»
«យល់ហើយ ចឹងតោះ» ហូស៊ុកគេជាក្មេងល្អមិនចេះប្រកាន់ច្រើនទេ គេដឹងថាពេលខ្លះចូសឺបមិនសូវមានពេលឲ្យខ្លួនតែក៏មិនតំណាងថាពួកគេនឹងបែកបាក់គ្នាអីឡើយ
មកដល់សាលាចូលថ្នាក់ឃើញថាជីរ៉ា មេរីនិងជីមីននិយាយត្រូវគ្នា ហូស៊ុកក៏សប្បាយចិត្តដែរ
«និយាយគ្នារឿងអីសប្បាយចិត្តម្ល៉េះ» ហូស៊ុកដើមកដល់សួរនាំ
«គឺនិយាយថា សប្ដាហ៍ក្រោយសាលាមានបោះជំរុំជុំគ្នាណា» មេរី
«ពិតមែនឬ» ហូស៊ុក
«ត្រូវហើយ ទំនងសប្បាយដល់ហើយពួកឯងទៅអត់» ជីរ៉ា សួរទៅជីមីននិងហូស៊ុក
«យើងទៅប្រាកដណាស់ តែហូស៊ុកវិញបែបមិនបានទេ» ជីមីនតបធ្វើឲ្យមេរីនិងជីរ៉ាមានការសោកស្ដាយ
«មិចចឹង ប៉ាម៉ាក់ឯងតឹងរឹងណាស់ឬ» ជីរ៉ា
«អត់ទេ ប៉ុន្ដែខ្ញុំអត់ចូលចិត្តសត្វល្អិតទេ ម្យ៉ាងទៀតទៅបោះជំរុំចឹង ខ្ញុំខ្លាច» ហូស៊ុកនិយាយទាំងឱនមុខចុះ
«អូយ! បើចឹងពិបាកណាស់ ស្រេចតែឯងចុះ» ជីរ៉ា
«ពួកឯងទៅលេងឲ្យសប្បាយចុះ អូ! និយាយចឹងអត់ឃើញជេអ៊ីន»
«នាងប្ដូរសាលាហើយ» មេរី
«មិចចឹង?» ជីមីននិងហូស៊ុក
«គ្រួសារនាងប្ដូរផ្ទះ» ជីរ៉ា
«អូ! ចឹងទេហ៎ តែមិនអីទេពេលនេះពួកយើងជាមិត្តនឹងគ្នាហើយ» ហូស៊ុកនិយាយទាំងទឹកមុខសប្បាយចិត្ត
«អរគុណពួកឯងហើយ» ទាំងបួននាក់ឱបគ្នាយ៉ាស្និតស្នាល

ពេលល្ងាចចេះពីរៀនហូស៊ុកមកចាំអ្នកមកយកតាមធម្មតាតែលើកនេះគេប្រុងប្រយ័ត្នណាស់ក្នុងដៃកាន់ប្រដាប់ឆក់កែវភ្នែកមើលឆ្វេងស្ដាំ ប្រហែលមួយសន្ទុះក៏មានឡានបើកដំបូលមួយបើកមកឈប់នៅពីមុខរាងតូច ហូស៊ុកបើកភ្នែកធំៗភ្ញាក់ផ្អើលខ្លាំង
«ចូសឺប! នេះមិចក៏មានពេលមកយកអូន? បងប្រុស...»
«ហ្ការី! នៅជាមួយចៅហ្វាយហើយគាត់ឲ្យបងមកការពារអូន ចូលឡានសិនមក» ហូស៊ុកញញឹមរីករាយជាខ្លាំងពេលបានជួបមនុស្សជាទីស្រលាញ់ ឡានទំនើបបានបើកចេញទៅពីបរិវេនសាលា
«ថ្ងៃនេះបងទំនេរពួកយើងទៅដើរលេងទៅល្អទេ» ចូសឺបនិយាយបន្ដើរដៃនិងភ្នែកផ្ដោតលើការបើកឡាន
«បងមិនខ្លាចបងប្រុសចាប់បានទេឬ» ហូស៊ុកនិយាយឡើងដោយបារម្ភទំនងទំនងពួកគេជាស្នេហាលួចលាក់
«កុំបារម្ភអី បងមិនអីឡើយបើគាត់ចាប់បានចាំគិតទៀត កុំធ្វើមុខចឹងមិនគួរឲ្យស្រលាញ់ទេ ស៊ុកស៊ុក របស់បងជាក្មេងរីករាយនិងគួរឲ្យស្រលាញ់ បងចូលចិត្តឃើញអូនញញឹម»
«បានបើគាត់ចាប់បានចាំគិតទៀតពេលនេះមានបងនៅក្បែអូន អូនសប្បាយចិត្តណាស់» ទាំងពីនាក់ងាកមកញញឹមដាក់គ្នាបន្ដិចចូសឺបក៏ងាកទៅបើកឡានវិញ

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now